ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំណឹង​ល្អ ! ភ្ជុំបិណ្ឌ​សម្តេច​តេ​ជោ​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ដល់​មន្ត្រីរាជការ និង​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ​ចំនួន​…

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រមុខ​រាជរដ្ឋាភិបាល​បាន​ប្រកាស​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ចំនួន​៥​ម៉ឺន​រៀល​ដល់​មន្ត្រីរាជការ និង​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ឆ្នាំ​នេះ ។ អនុក្រឹត្យ​ចុះហត្ថលេខា​ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​ថ្ងៃ​ទី​១៥…

រាជធានី​ភ្នំពេញ ៖ ប្រមុខ​រាជរដ្ឋាភិបាល​បាន​ប្រកាស​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ចំនួន​៥​ម៉ឺន​រៀល​ដល់​មន្ត្រីរាជការ និង​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ឆ្នាំ​នេះ ។ អនុក្រឹត្យ​ចុះហត្ថលេខា​ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​ថ្ងៃ​ទី​១៥ ខែសីហា ឆ្នាំ​២០១៩ បានអោយ​ដឹង​ថា មន្ត្រីរាជការ និង​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ​ទាំងអស់​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ចំនួន​៥​ម៉ឺន​រៀល ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ ខាង​មុខ​នេះ ។

សូម​ជម្រាប​ថា ដូច​ជា​រៀង​រាល់​ឆ្នាំ​ឲ្យ​តែ​ដល់​ខែ​បុណ្យ​ភ្ជុំបិណ្ឌ និង​ចូល​ឆ្នាំ​ថ្មី សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា តែងតែ​គិតគូរ​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ដល់​មន្ត្រីរាជការ និង​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ​ចំនួន​៥​ម៉ឺន​រៀល​ដែល​ឧបត្ថម្ភ​មួយ​លើក​ៗ​ចំណាយ​ប្រហែល​៧​លាន​ដុល្លារ​អា​មេ​រិ​ក ។

សម្តេច​តេ​ជោ ហ៊ុន សែន សម្រេច​ដាក់​ចេញ​នូវ​គោលការណ៍​ដំឡើង​ប្រាក់បៀវត្ស​២​លើក​ក្នុង​១​ឆ្នាំ គឺ​ការ​ដំឡើង​ប្រាក់បៀវត្ស​លើក​ទី​១ នៅ​ខែមករា ដែល​ជា​ការ​ដំឡើង​ឯក​តា​នៃ​ស​ន្ទ​ស្សន៍​បៀវត្ស​មូលដ្ឋាន និង​ការ​ដំឡើង​លើក​ទី​២ នៅ​ខែមេសា មុន​ចូល​ឆ្នាំ​ខ្មែរ ដែល​ជា​ការ​ដំឡើង​ប្រាក់​បំណាច់​មុខងារ គឺ​ដើម្បី​លើក​ស្ទួយ​ជីវភាព​របស់​មន្ត្រីរាជការ និង​កម្លាំងប្រដាប់អាវុធ ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ