ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​គ្រាន់​ប្អូន​ស្រីមិន​បានឱ្យ​បាយ​ហូប​​​១​ថ្ងៃ ចាប់​នាង​អារ​.​កលើ​ប៉ៅ​អី

4 ឆ្នាំ មុន
  • បាត់ដំបង

​ខេត្តបាត់ដំបង ​៖ ដោយ​សាយ​តែ​ឥទ្ធិពល​នៃ​គ្រឿង​ញៀន ដែល​បន្សល់​ទុក​ជាប់​នៅ​ក្នុង​ខ្លួន​រហូត​ធ្វើ​ឱ្យយុវ​ជន​ម្នាក់​ឆ្កួត​វ​ង្វេង លែងស្គាល់​ខុស​ត្រូវ ហ៊ាន​លើកដៃ​អា​រ.​ក​សម្លាប់​ប្អូនស្រី​ជីដូនមួយ​យ៉ាង​សាហាវ​ឃោ​រ​ឃៅ​​បំផុត កាលពី​វេលា​ម៉ោង​០៥ ​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​១៥ សីហា ខណ​:​នាង​កំពុង​អង្គុយ​មើល​ទូរទស្សន៍​នៅ​លើ​ផ្ទះ​ជាមួយ​ជីដូន​…

​ខេត្តបាត់ដំបង ​៖ ដោយ​សាយ​តែ​ឥទ្ធិពល​នៃ​គ្រឿង​ញៀន ដែល​បន្សល់​ទុក​ជាប់​នៅ​ក្នុង​ខ្លួន​រហូត​ធ្វើ​ឱ្យយុវ​ជន​ម្នាក់​ឆ្កួត​វ​ង្វេង លែងស្គាល់​ខុស​ត្រូវ ហ៊ាន​លើកដៃ​អា​រ.​ក​សម្លាប់​ប្អូនស្រី​ជីដូនមួយ​យ៉ាង​សាហាវ​ឃោ​រ​ឃៅ​​បំផុត កាលពី​វេលា​ម៉ោង​០៥ ​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​១៥ សីហា ខណ​:​នាង​កំពុង​អង្គុយ​មើល​ទូរទស្សន៍​នៅ​លើ​ផ្ទះ​ជាមួយ​ជីដូន​ ​ស្ថិត​នៅ​​ក្នុងភូមិ​មោង ឃុំ​មោង ស្រុក​មោងប្ញ​ស្សី ហើយ​ជន​នេះ​ ក៏​ត្រូវ​បាន​ឃាត់ខ្លួន​
ភ្លាម​ៗ​ដែរ​។

ជន​​​សាហាវព្រៃផ្សៃ​នេះ ឈ្មោះ ជុំ ជោគជ័យ ភេទ​ប្រុស​ អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ​​-ឃុំ​ខាងលើ ​។ ជន​នេះ​
បាន​យក​កាំបិត​កញ្ចែ​ត​អារ​.​ក​ប្អូនស្រី​ជីដូនមួយ​ឈ្មោះ អ៊ុ​ន ក​ញ្ច​នា អាយុ​១៦​ឆ្នាំ រស់នៅ​ភូមិ ឃុំ​ជាមួយ​គ្នា បណ្ដាល​ឲ្យ​ស្លាប់​ភ្លាម​ៗ​នៅ​លើ​ប៉ៅ​អី​ ។ បើ​តាម​សមត្ថកិច្ច​បាន​ប្រាប់​ថា ជន​ដៃដល់​ជា​មនុស្ស​មាន​សតិ​មិន​ប្រក្រតី ដែល​បណ្ដាល​មក​ពី​ញៀន​ថ្នាំ​ដល់​កំរិត ដែល​ជន​នេះ​ធ្លាប់​ត្រូវ​អាណាព្យាបាល​យក​ទៅ​ដាក់​មណ្ឌល​កែប្រែ​ទៀត​ផង​។

ប្រភព​ពី​ក្រុម​គ្រួ​សារបាន​និយាយ​ថា ដោយសារ​តែ​ខឹង​ប្អូនស្រី​ជីដូនមួយ​មិន​ឱ្យបាយ​ហូប​ដូច​រាល់ដង ទើប​នៅ​ល្ងាច​នោះ​ជ ន​នេះ​ទាញ​កាំបិត​ឡើង​ទៅ​អា​រ.​ក​នាង​ដល់​លើ​ផ្ទះ​តែ​ម្ដង ​។ ព្រោះ​កន្លង​មក​ ជន​នេះ​តែង​ទៅ​ហូប​បាយ​នៅផ្ទះ​ប្អូនជីដូនមួយ​នេះ​ដែល​នៅ​ក្បែរ​គ្នា​ ។ ទោះ​ជាយ៉ាងណា​ ជន​នេះ​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​ភ្លាម​ៗ ហើយ​ពេល​នេះ​មន្ត្រី​ជំនាញ​កំពុង​សួរនាំ​ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ហើយ​។ នេះ​ហើយ​​​លទ្ធផល​ដែលងប់ងុល​នឹង​គ្រឿងញៀន​ ។ (សម្រួលដោយ៖ ស្រីណា)

ព័ត៌មានបន្ថែម កោះសន្តិភាព​​នឹង​មានផ្សាយជូនបន្ត ។

អត្ថបទសរសេរ ដោយ