ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដោះស្រាយ​បញ្ហា​ជូន​ប្រជាជន​ដែល​កំពុង​រង​គ្រោះ

4 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ ប្រជាពលរដ្ឋ​រង​គ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង ៥២៥​គ្រួសារ នៅ​ភូមិ​ចំនួន​បី ក្នុង​ឃុំ​ណ​ង​ឃិ​លឹ​ក ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី បាន​ទទួល​អំណោយ​មនុស្សធម៌​ពី​អភិបាលខេត្ត​មណ្ឌលគិរី កាលពី​ថ្ងៃ​ទី​១៥-១៦…

ខេត្តមណ្ឌលគិរី ៖ ប្រជាពលរដ្ឋ​រង​គ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង ៥២៥​គ្រួសារ នៅ​ភូមិ​ចំនួន​បី ក្នុង​ឃុំ​ណ​ង​ឃិ​លឹ​ក ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី បាន​ទទួល​អំណោយ​មនុស្សធម៌​ពី​អភិបាលខេត្ត​មណ្ឌលគិរី កាលពី​ថ្ងៃ​ទី​១៥-១៦ ខែសីហា​នេះ ។

ឯកឧត្តម​ស្វាយ សំ​អ៊ា​ង មាន​ប្រសាសន៍​ថា ផ្តាំផ្ញើ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ សូម​យកចិត្តទុកដាក់​ទៅ​លើ​សុខុមាលភាព​គ្រួសារ និង​សង្គម​ដោយ​ក្នុង​នោះ​ត្រូវ​យកចិត្តទុកដាក់​ថែទាំ​សុខភាព ពិសា​ទឹក​ដាំ​ពុះ មាន​អនាម័យ​ក្នុង​ការ​រស់នៅ សម្អាត​បរិស្ថាន​ជុំវិញ​ផ្ទះ លុប​បំបាត់​ជម្រក​សត្វ​មូស ដែល​ជា​ប្រភព​ជំងឺគ្រុនចាញ់ គ្រុនឈាម គេង​ក្នុង​មុង​ជា​និច្ច និង​ត្រូវ​ទៅ​មន្ទីរពេទ្យ​ជា​បន្ទាន់ នៅ​ពេល​មាន​រោគ​សញ្ញា​នៃ​ជំងឺឆ្លង​ណាមួយ ដើម្បី​សង្គ្រោះ​ជីវិត​ឱ្យ​បាន​ទាន់​ពេលវេលា ។ ម្យ៉ាងទៀត សូម​ឱ្យ​អាណាព្យាបាល​ទាំងអស់​ត្រូវ​មើលថែ​កូនក្មួយ ឫ​ចៅ​ឱ្យ​បាន​ល្អ​ប្រយ័ត្ន​លង់ទឹក ឫ​ជួប​ឧបទ្ទវហេតុ​ផ្សេង​ៗ ដែល​នាំ​ឱ្យ​វិប្បដិសារី​អស់​មួយ​ជីវិត ហើយ​សូម​បង្កើន​ការ​ប្រុង​ប្រយ័ត្ន ចំពោះ​បា​តុ​ភូ​ទ​ផ្គរ​រន្ទះ និង​គ្រោះ​ធម្មជាតិ​នានា​ដែល​បង្ក​ឡើង​ដោយ​បម្រែបម្រួល​អាកាសធាតុ និង​ត្រូវ​ចៀស​ឱ្យ​ឆ្ងាយ​ពី​គ្រឿងញៀន និង​គ្រឿង​ឧបាយ​មុខ​ផ្សេង​ៗ ។

ឯកឧត្តម​បាន​ណែនាំ​ដល់​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​មូលដ្ឋាន​ទាំងអស់​ត្រូវ​សហការ​គ្នា​យកចិត្តទុកដាក់​លើ​ការងារ​បង្កបង្កើន​ផលដំណាំ​របស់​ប្រជា​កសិករ និង​ត្រូវ​ជួសជុល​លើ​បញ្ហា​ហេដ្ឋារចនាសម្ព័ន្ធ​នានា ដែល​រង​នូវ​ការ​ខូចខាត​ដោយ​ជំនន់​ទឹកភ្លៀង ដើម្បី​ធ្វើ​យ៉ាងណា​ជួយ​សម្រួលការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ មាន​លក្ខណៈ​ងាយស្រួល ។

នា​ឱកាស​នោះ​ដែរ​ឯកឧត្តម​ស្វាយ សំ​អ៊ា​ង បាន​នាំ​យក​អំណោយ​កាកបាទក្រហមកម្ពុជា​ចែក​ជូន​ដល់​ប្រជាពលរដ្ឋ​រង​គ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​ចំនួន​បី​ភូមិ ស្មើនឹង​ចំនួន​៥២៥​គ្រួសារ​ក្នុង​នោះ​មាន​ភូមិ​ណ​ង​បួរ ភូមិ​កោះ​ម្យើ​ល​លើ និង​កោះ​ម្យើ​ល​ក្រោម ក្នុង​ឃុំ​ណ​ង​ឃិ​លឹ​ក ស្រុក​កោះ​ញែក ក្នុង​មួយ​គ្រួសារ​ទទួល​បាន​គ្រឿង​ឧបភោគបរិភោគ និង​ថវិកា​មួយ​ចំនួន​ផង​ដែរ ។

បន្ទាប់​មក​ថ្នាក់ដឹកនាំ​ខេត្ត និង​គណៈប្រតិភូ​អមដំណើរ​បាន​ចុះ​ពិនិត្យ​ស្ថានភាព​ផ្លូវ លូ និង​ស្ពាន ដែល​រង​នូវ​ការ​ខូចខាត់​ដោយ​គ្រោះ​ជំនន់​ទឹកភ្លៀង ហើយ​ក៏​បាន​ណែនាំ​ដល់​មន្ទីរ​អង្គភាព​ជំនាញ ត្រូវ​ពិនិត្យ និង​ធ្វើការ​ជួសជុល​ឡើង​វិញ ដើម្បី​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​ទៅ​មក​ផង​ដែរ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ