ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ័​យ លី​ដា​ឡែ​ន ធ្លាយ​ដំណឹង​បែក​ប្តី !

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជា​ច្រើន​ខែ​មក​ហើយ ដែល​គេ​តាមដាន​ជីវិត​ឯកជន​របស់​តារា​យេ​ៗ ឆ័​យ លី​ដា​ឡែ​ន និង​ស្វាមី ដោយ​មាន​តម្រុយ​ថា ស្នេហា​ប្តី​ប្រពន្ធ​ខុស​វ័យ​១​គូ​នេះ​ចាប់​ផ្តើ​អស់ចិត្ត​រហូត​ដើរ​ចេញ​រៀង​ៗ​ខ្លួន ។…

រាជធានី​ភ្នំពេញ ៖ ជា​ច្រើន​ខែ​មក​ហើយ ដែល​គេ​តាមដាន​ជីវិត​ឯកជន​របស់​តារា​យេ​ៗ ឆ័​យ លី​ដា​ឡែ​ន និង​ស្វាមី ដោយ​មាន​តម្រុយ​ថា ស្នេហា​ប្តី​ប្រពន្ធ​ខុស​វ័យ​១​គូ​នេះ​ចាប់​ផ្តើ​អស់ចិត្ត​រហូត​ដើរ​ចេញ​រៀង​ៗ​ខ្លួន ។ តាម​ដំណឹង​ចុង​ក្រោយ​បាន​ឲ្យ​ដឹង​ថា ដា​ឡែ​ន ពិតជា​បាន​បែកបាក់​ស្នេហា ហើយ​អ្នកសិល្បៈ​មួយ​ចំនួន​សោកស្តាយ និង​អាណិត​នាង ។

ចំពោះ ដា​ឡែ​ន វិញ នៅ​តែ​ញញឹម​ធ្វើ​ចិត្តរឹង​មាំ​មិន​ឲ្យ​គេ​ដឹង​ច្រើន​ជាង​នេះ​ទេ ។ បើ​ពិនិត្យ​លើ​បណ្តាញ​សង្គម​​របស់ ឆ័​យ លី​ដា​ឡែ​ន ដែល​មានឈ្មោះ​ពិត មឿ​ន ម៉ា​ឡែ​ន ឃើញ​ថា​មិន​មាន​បង្ហោះ​រូបភាព​ផ្អែម​ល្ហែម​វាង​នាង និង​ស្វាមី​ច្រើន​ខែ​មក​ហើយ ។ ជា​ពិសេស​ឲ្យ​តែ​មាន​គេ​សួរនាំ​ពី​ស្វាមី នាង​រមែង​យក​រូបថត​ពី​មុន​ៗ​មក​បង្ហោះ ប៉ុន្តែ​ផ្ទៃក្នុង​ក្លាយជា​រឿង​តោះតើយ​ដាក់​គ្នា​យូរ​មក​ហើយ ដែល​សូ​ម្បី​តែ​សារព័ត៌មាន​ក៏​សង្ស័យ​យូរហើយ​ដែរ តែ​ទុក​ឲ្យ​សាមីខ្លួន​ទម្លាយ​ដោយ​ខ្លួនឯង ។

តារាចម្រៀង​ដែល​នៅ​តែ​ធ្វើ​ចិត្ត​រឹងប៉ឹង ឆ័​យ លី​ដា​ឡែ​ន បាន​និយាយ​ថា ខ្លួន​ពិតជា​បែកផ្លូវ​ពី​ស្វាមី តែ​យ៉ាងណា​នាង​មិន​លម្អិត​រឿង​ដើមចម​ពី​ការ​បែកផ្លូវ​គ្នា​នេះ​ឡើយ ក្រៅពី​ពាក្យ​មិន​ចុះសម្រុង​នឹង​គ្នា ។

កន្លង​​មក ពេល​អ្នក​នាង live វី​ដេ​អូ​ម្តង​ៗ​ធ្លាប់​ព្រលយ​ពាក្យ​ថា បែក​ប្តី​ៗ​ហើយ ប្រិ​យ​មិត្ត​ស្មានថា ជា​ការ​និយាយ​លេង​ធម្មតា តែ​ធាតុ​ពិត​គឺ​ចែកផ្លូវ​គ្នា​ដើរ​មែន ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា រវាង​អ្នក​នាង និង​អតីត​ប្តី​បាន​រាប់អាន​គ្នា​ធម្មតា ហើយ​កូនប្រុស​ដែល​ជា​ចំណងដៃ​ចែក​គ្នា​មើលថែ ។ ដោយឡែក​បញ្ហា​បែកបាក់​នេះ ពួក​គេ​មិន​បាន​ទម្លាក់​កំហុស​ទៅ​ខាង​ណា​ទេ គឺ​អស់ចិត្ត​រៀង​ៗ​ខ្លួន ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ