ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សុខទុក្ខ​កើត​ពី​ប្រភព​តែ​មួយ​គឺ​អវិជ្ជា​និង​តណ្ហា

4 ឆ្នាំ មុន

តាម​ធម្មតា​សត្វ​ក្អែប​ខាង​ក្បាល​វា​មាន​ពិស ប៉ះ​វា វា​នឹង​ខាំ បើ​ចាប់​កន្ទុយ​វា​មិន​ថ្វី​ទេ តែបើ​មិន​ប្រញាប់​លែង​វិញ​ភ្លាម វា​នឹង​បក​ក្បាល​មក​ខាំ​នាំ​ឱ្យ​គ្រោះថ្នាក់​ដូច​គ្នា ព្រោះ​ទាំង​ក្បាល​និង​កន្ទុយ​វា​នៅ​ក្នុង​តួ​ក្អែប​តែ​មួយ ។ ត្រង់​ចំណុច​នេះ​បណ្ឌិត​លោក​ចង់​ដាស់តឿន​ថា សេចក្តី​ទុក្ខ​ប្រៀប​ដូច​ក្បាល​ក្អែប…

តាម​ធម្មតា​សត្វ​ក្អែប​ខាង​ក្បាល​វា​មាន​ពិស ប៉ះ​វា វា​នឹង​ខាំ បើ​ចាប់​កន្ទុយ​វា​មិន​ថ្វី​ទេ តែបើ​មិន​ប្រញាប់​លែង​វិញ​ភ្លាម វា​នឹង​បក​ក្បាល​មក​ខាំ​នាំ​ឱ្យ​គ្រោះថ្នាក់​ដូច​គ្នា ព្រោះ​ទាំង​ក្បាល​និង​កន្ទុយ​វា​នៅ​ក្នុង​តួ​ក្អែប​តែ​មួយ ។

ត្រង់​ចំណុច​នេះ​បណ្ឌិត​លោក​ចង់​ដាស់តឿន​ថា សេចក្តី​ទុក្ខ​ប្រៀប​ដូច​ក្បាល​ក្អែប ឯ​សុខ​ប្រៀប​ដូច​កន្ទុយ​ក្អែប ។ រីករាយ​ចិត្តជា​សុខ ថ្នាំងថ្នាក់​សៅហ្មង​ចិត្តជា​ទុក្ខ រមែង​កើត​អំពី​ប្រភព​តែ​មួយ គឺ​អវិជ្ជា​និង​តណ្ហា​នោះ​ឯង ។

ហេតុ​នោះ​ហើយ​បានជា​ពេល​ខ្លះ​យើង​មាន​សេចក្តីសុខ​ដែរ តែ​ចិត្ត​នោះ​ក៏​នៅ​មិនសូវ​សប្បាយ មិន​ស្ងប់​អារម្មណ៍ ព្រោះ​នៅ​ភ័យ​ខ្លាច​ពី​ការ​បាត់បង់​ទៅ​វិញ ដោយសារ​តែ​សុខទុក្ខ​ចេញ​មក​ពី​ប្រភព​តែ​មួយ ។

សេចក្តី​នេះ​បង្ហាញ​ឲ្យ​ឃើញ​ថា សុខ​ពិតមែន តែ​មានទុក្ខ​នៅ​ច្រឡូកច្រឡំ​ជាមួយ​ផង ហៅ​ថា សា​មិ​ស​សុខ គឺជា​សុខ​ដូច​ចាប់​ក្អែប​ត្រង់​កន្ទុយ​ដូច្នោះ​ដែរ ។ (ដោយសាន សារិន)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ