ខេត្តក្រចេះ ៖ អ្នករកស៊ីឈើប្រចាំស្រុកស្នួលខេត្តក្រចេះដ៏ល្បីល្បាញ គឺឧកញ៉ា គង់ ក្រឹង ព្រមទាំងមនុស្ស៦នាក់ផ្សេងទៀត ក្នុងនោះរួមមានកូនប្រុស១នាក់ និងមេកា៥នាក់ ត្រូវបានចូលខ្លួនឆ្លើយបំភ្លឺនៅទីបញ្ជាការអាវុធហត្ថខេត្តក្រចេះ នៅថ្ងៃទី១៥ សីហា នេះ ពាក់ព័ន្ធជំនួញបទល្មើសព្រៃឈើ ។ នេះជាការចូលខ្លួនមកបំភ្លឺរបស់លោកឧកញ៉ា គង់ ក្រឹង ដែលកន្លងមកត្រូវបានគេដឹងថា មានជាប់ពាក់ព័ន្ឋនិងជំនួញឈើខុសច្បាប់ទ្រង់ទ្រាយធំ និងមានទីតាំងសិប្បកម្មកែច្នៃឈើដ៏ធំ នៅជាប់ព្រំដែនត្រពាំងស្រែ ក្នុងស្រុកស្នួល ទៅតាមលិខិតរបស់លោកឧត្តមសេនីយ៍ ឯក ហុង វិណុល មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានក្រុមការងារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ដែលបានចេញលិខិតកាលពីដើមខែសីហា។
ការចេញលិខិតហៅរបស់លោកឧត្តមសេនីយ៍ឯក ហុង វីណុល លើឧកញ៉ាគង់ ក្រឹង ឲ្យចូលខ្លួនបំភ្លឺលើករណីបទល្មើសព្រៃឈើ បានធ្វើឡើងក្នុងយុទ្ឋនាការបង្ក្រាបបទល្មើស ព្រៃឈើទ្រង់ទ្រាយធំពីក្រុមគណៈកម្មាធិការថ្នាក់ជាតិ ដែលបានចុះអនុវត្តយ៉ាងក្តៅគគុក នៅតាមខេត្តតំបន់ភូមិភាគឥសាន្តតាំងពីដើមខែកក្កដា មកលើសកម្មភាពស្រាវជ្រាវបង្ក្រាបបទល្មើសព្រៃឈើ ហើយសម្រាប់ខេត្តក្រចេះ ក៏បានបើកយុទ្ធនាការចុះប្រតិបត្តការស្រាវជ្រាវរុករក ដើមខែសីហានេះ។
ក្នុងយុទ្ធនាការបង្ក្រាបបទល្មើសព្រៃឈើដែលបានអនុវត្ត ឡើងក្នុងក្របខណ្ឌទូទាំងប្រទេសនារយៈពេល
កន្លងមកនេះ កាលពីថ្ងៃទី៥ សីហា កន្លងទៅ នាយឧត្តមសេនីយ៍សៅ សុខា មេបញ្ជារងកងយុទ្ឋពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិបង្ក្រាបបទល្មើសធនធានធម្មជាតិ បានដឹកនាំក្រុមគណៈ កម្មាធិការចុះពិនិត្យទីតាំងនានា នៅតំបន់ទាំងក្នុងនិងក្រៅបរិវេណសិប្បកម្មកែច្នៃឈើរបស់ លោកឧកញ៉ាគង់ ក្រឹង ដែលស្ថិតនៅជាព្រំដែន និងជាតំបន់ធ្លាប់មានការដឹកជញ្ជូនឈើឆ្លងកាត់ផងដែរ។
ការចុះត្រួតពិនិត្យកាលណោះ ការរកឃើញបទល្មើសយ៉ាងណានោះ នៅមិនទាន់មានប្រភពព័ត៌មានណាមួយបញ្ជាក់ឲ្យច្បាស់នៅឡើយទេ។លោកឧកញ៉ា គង់ ក្រឹង ព្រមទាំងមនុស្ស៦នាក់ទៀតក្នុងនោះមានទាំងមេកា និងកូន ប្រុសម្នាក់ទៀតផងនោះ ត្រូវបានចូលខ្លួនមកបំភ្លឺតាមលិខិតកោះហៅ បានធ្វើឡើងមានរយះ ពេលពេញ១ថ្ងៃទី១៥ ខែសីហា ។ (សម្រួលដោយ៖ ស្រីណា)
ខេត្តកំពង់ឆ្នាំង ៖ កសិកររស់នៅភូមិកោះក្របី សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង បានត្អូញត្អែរគ្រប់ៗគ្នាថា ឆ្នាំនេះបន្លែស្ពៃរបស់ពួកគាត់ថោកហួសកម្រិត មិនអាច...
ខេត្តកំពត ៖ ការគ្រប់គ្រងកាកសំណល់បានក្លាយជាបញ្ហាចម្បងនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយការគ្រប់គ្រងសំណល់ឧស្សាហកម្មជាបញ្ហាប្រឈមក្នុងពេលដែលកំណើនសេដ្ឋកិច្ចកើន...
ខេត្តឧត្តរមានជ័យ ៖ ព្រោះតែរងារខ្លាំងពេក ទាំងពីនាក់ប្តីប្រពន្ធក៏នាំគ្នាបង្កាត់ភ្នក់ភ្លើង ដើម្បីដេកឆ្អើរ លុះលង់លក់ ស្រាប់តែភ្លើងរាលដាលឆាបឆេះផ្ទះអស់ទាំងស្រុង...
រាជធានីភ្នំពេញ ៖ កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្ស៊េត ដែលគេដឹងថា ជាអ្នក សម រង្ស៊ី និយម បានធ្វើការវាយប្រហារទៅលើកូនស្រីលោក កឹម សុខា គឺកញ្ញា កឹម មនោវិទ្យា ថា បាននិងកំពុង...
រាជធានីភ្នំពេញ ៖ ក្រោយកិច្ចប្រតិបត្តិការសហការបង្ក្រាបក្រុមជួញដូរគ្រឿងញៀនជិត១០០គីឡូក្រាម និងឃាត់ខ្លួនជនសង្ស័យជាជនជាតិវៀតណាមប្រុសស្រីចំនួន៤នាក់ កាលពីវេលា...
ខេត្តកំពង់ចាម ៖ ទីតាំងបញ្ជល់មាន់ និងអាប៉ោងបើកដោយខុសច្បាប់ដែលក្រុមជនខិលខូចបានលួចលេងរយៈពេលជាង១០ថ្ងៃមកហើយត្រូវបានកម្លាំងសមត្ថកិច្ចចុះបង្ក្រាបស្ថិតនៅក្នុង...
រាជធានីភ្នំពេញ ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីបានបន្ថែមថវិកា៥០លានដុល្លារដើម្បីប្រមូលការទិញស្រូវពីកសិករ ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងធនាគារ...
ការលក់ចេញនូវទីតាំងណាមួយរបស់រដ្ឋ…ជាទីតាំងដែលមន្ត្រីកំពុងបំពេញការងារ…បានក្លាយជាទម្លាប់ដ៏អាក្រក់បំផុតមួយ…ទោះបីបានយកពាក្យ «ដោះដូរ» មកប្រើ…ក៏ពុំអាច...
តាមប្រភពព័ត៌មាន The Sun បានឱ្យដឹងថា ឪពុករបស់គ្រូបង្វឹកក្លិប Man City លោក Pep Guardiola បានជម្រុញឱ្យលោកត្រឡប់ទៅកាន់នៅ Barcelona វិញ។ គ្រូបង្វឹករបស់ក្រុម Manchester City ត្រូវបានគេតែងតាំងជា...
ហេតុអ្វីបានជាឆ្នាំសិរីទាំង៨មានលាភមានសំណាងដាច់គេ ? បើតាមគ្រូហុងស៊ុយចិនសែបានអះអាងថា នៅថ្ងៃទី៦,៧,៨, ដើមខែធ្នូនេះជាថ្ងៃឡើងបុណ្យស័ក្តិ ឡើងលាភសំណាង ជោគជតារាសី...
តាមប្រភពព័ត៌មាន Soccer Laduma បានឱ្យដឹងថា ការសម្រេចចិត្តរបស់ Cristiano Ronaldo ក្នុងការមិនមកចូលរួមពិធីប្រគល់ពាន Ballon d’Or ជាលើកទីពីរស្ទួនៗជាប់ឆ្នាំគ្នា កាលពីថ្ងៃចន្ទ ត្រូវបានមហាជន...
រាជធានីភ្នំពេញ ៖ គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នៅព្រឹកថ្ងៃទី០៦ ធ្នូនេះ បានកំណត់ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៩ខាងមុខនេះ ដើម្បីពិនិត្យ និងអនុម័ត...
រាជធានីភ្នំពេញ ៖ ការប្រើប្រាស់ប្រព័ន្ធធនាគារឌីជីថលនៅកម្ពុជា នាពេលបច្ចុប្បន្ននេះកាន់តែមានកំណើនច្រើនឡើង ស្របតាមការយល់ដឹងរបស់ប្រជាពលរដ្ឋកម្ពុជាដែលជា...
រាជធានីភ្នំពេញ ៖ លោកយាយម្នាក់អាយុ៧១ឆ្នាំបានបង្ហាញខ្លួនក្នុងសម្លៀកបំពាក់ឯកសណ្ឋាននិស្សិតទទួលសញ្ញាបត្រ ។ ពិតណាស់ លោកយាយជានិស្សិតដែលបានតស៊ូសិក្សារៀនសូត្ររហូត...
តាមប្រភពព័ត៌មាន Soccer Laduma បានឱ្យដឹងថា កីឡាករវ័យក្មេងកើតនៅអាហ្វ្រិក បានចុះកុងត្រាថ្មីជាមួយនឹងក្លិបយក្សអ្នកមានបុណ្យ Barcelona ដែលមានតម្លៃបង់ផ្តាច់កុងត្រាឡើងដល់ទៅ ៤០០...
តាមប្រភពព័ត៌មាន Soccer Laduma បានឱ្យដឹងថា បន្ទាប់ពីបានយកពានបាល់មាសលើកទី៦ ឈ្នះគូប្រជែងសិបឆ្នាំ Cristiano Ronaldo មក ជើងខ្លាំង Lionel Messi បាននិយាយពីគម្រោងចូលនិវត្តន៍ ។កាលពីរាត្រីថ្ងៃ...
រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ទឹកប្រាក់ដែល សប្បុរសជនចូលជាមួយរាជរដ្ឋាភិបាល និងបូកជាមួយថវិការដ្ឋបានកើនឡើងដល់ជាង១០០ដុល្លារ...
រោគផ្សិតលើក្រចកអាចបង្កផលប៉ះពាល់ទាំងលើក្រចកជើងនិងក្រចកដៃ។ មូលហេតុចម្បងបំផុតមួយនៃបញ្ហានេះ គឺបណ្ដាលមកពីកង្វះអនាម័យ។ ទោះជាយ៉ាងណាកុំបារម្ភ! ថ្ងៃនេះវេប...
រាជធានីភ្នំពេញ ៖ ជប៉ុនបានចាប់អារម្មណ៍ និងសរសើរពីគុណភាពសូត្រខ្មែរថា មានគុណភាពល្អតែថា មិនទាន់អនុវត្តបានពេញលេញហើយខុសពីសូត្រជប៉ុន ។ លោក TAMURA Tsutomu នាយកចាត់ការទូទៅ...
ខេត្តព្រះសីហនុ ៖ យ៉ាងហោចណាស់លំនៅឋានជាង៦០០ខ្នង នៅក្នុងឃុំមួយចំនួនក្នុងស្រុកព្រៃនប់ បានរងគ្រោះដោយខ្យល់ព្យុះរដូវបោកបក់ ចាប់ពីវេលាទៀបភ្លីថ្ងៃទី៣ ខែធ្នូមក ...