ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ប៉ូលិស​៦​នាក់រង​របួស ក្រោយ​បា.ញ់​ប្រហារ​

4 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ យោង​តាម​សារព័ត៌មាន​អា​មេ​រិ​ក​ជា​ច្រើន​ថា ប៉ូលិស​ច្រើន​នាក់​រង​របួស​កាលពី​ថ្ងៃ​ទី​១៤​សីហា ដោយសារ​ការ​បាញ់ប្រហារ​ក្នុង​សង្កាត់​NICETOWN TIOGA​ហ្វ៊ី​ឡា​ដែល​ហ្វី​យ៉ា​សហរដ្ឋ​អាមេរិក​។ អ្នកនាំពាក្យ​ម្នាក់​របស់​ប៉ូលិស​មូលដ្ឋាន​លោក​ERIC GRIPP​លើក​ឡើង​ថា ការ​បាញ់ប្រហារ​នោះ​បណ្ដាល​ឲ្យ​ប៉ូលិស​៦​នាក់​រង​របួស តែ​លោក​មិន​បញ្ជាក់​ឡើយ​ថា…

សហរដ្ឋអាមេរិក ៖ យោង​តាម​សារព័ត៌មាន​អា​មេ​រិ​ក​ជា​ច្រើន​ថា ប៉ូលិស​ច្រើន​នាក់​រង​របួស​កាលពី​ថ្ងៃ​ទី​១៤​សីហា ដោយសារ​ការ​បាញ់ប្រហារ​ក្នុង​សង្កាត់​NICETOWN TIOGA​ហ្វ៊ី​ឡា​ដែល​ហ្វី​យ៉ា​សហរដ្ឋ​អាមេរិក​។

អ្នកនាំពាក្យ​ម្នាក់​របស់​ប៉ូលិស​មូលដ្ឋាន​លោក​ERIC GRIPP​លើក​ឡើង​ថា ការ​បាញ់ប្រហារ​នោះ​បណ្ដាល​ឲ្យ​ប៉ូលិស​៦​នាក់​រង​របួស តែ​លោក​មិន​បញ្ជាក់​ឡើយ​ថា តើ​ការ​បាញ់ប្រហារ​នេះ​ធ្វើ​ឡើង​ដោយ​ខ្មាន់កាំភ្លើង​ម្នាក់​ឬ​ច្រើន​នាក់​ឡើយ​។ លោក​បន្ត​ថា​សម្រាប់​ពេល​នេះ​គេ​មិន​ទាន់​ដឹង​ថា តើ​ការ​បាញ់ប្រហារ​កើត​មាន​តាម​របៀប​ណា​នៅឡើយ​។ ប៉ូលិស​ដំបូង​បាន​ទទួល​សេចក្ដីរាយការណ៍​ពី​រឿង​មួយ​ទាក់ទិន​នឹង​គ្រឿង​ញៀន​។

កាសែត​THE PHILADELPHIA INQUIRER​និយាយ​ថា មាន​ខ្មាន់កាំភ្លើង​ម្នាក់​ស្ថិត​នៅ​លើដំបូល​ផ្ទះ​មួយ​។ គេ​ធ្វើ​សកម្មភាព​វាយប្រហារ​ដូច​ក្នុង​សង្គ្រាម​ដូច្នោះ​ដែរ​។ ចំណែក​បណ្ដា​រូបភាព​តាម​ទូរទស្សន៍​បង្ហាញ​ពី​ការ​ដាក់​ពង្រាយ​កងកម្លាំង​ប៉ូលិស ក្នុង​តំបន់​ដែល​ជម្លៀស​មនុស្ស​ចេញ ជាមួយ​រថយន្ត​ប្រមាណ​ជា​៥០​គ្រឿង​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ