ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

5G មិន​ទាន់​ដឹង​មុខ​ម៉េច​ផង Huawei ចាប់ផ្តើម​ស្រាវជ្រាវ 6G ទៀត​បាត់

4 ឆ្នាំ មុន

ខណៈ​ពេល​ដែល​ក្រុមហ៊ុន​ភាគច្រើន​នៅ​តែ​ស្ថិត​ក្នុង​ដំណាក់កាល​ដំបូង​នៃ​ការ​ដាក់​ពង្រាយ បណ្តាញ 5G របស់​ខ្លួន​នោះ ក្រុមហ៊ុន Huawei បាន​ចាប់ផ្តើម​ស្រាវជ្រាវ​លើ​ដំណោះស្រាយ​បណ្តាញ​ជំនាន់​ទី ៦ នៅ​ឯ​មន្ទីរពិសោធន៍​របស់​ខ្លួន​នៅ​ទីក្រុង​អូ​តា​វ៉ា ប្រទេស​កា​ណា​ដា…

ខណៈ​ពេល​ដែល​ក្រុមហ៊ុន​ភាគច្រើន​នៅ​តែ​ស្ថិត​ក្នុង​ដំណាក់កាល​ដំបូង​នៃ​ការ​ដាក់​ពង្រាយ បណ្តាញ 5G របស់​ខ្លួន​នោះ ក្រុមហ៊ុន Huawei បាន​ចាប់ផ្តើម​ស្រាវជ្រាវ​លើ​ដំណោះស្រាយ​បណ្តាញ​ជំនាន់​ទី ៦ នៅ​ឯ​មន្ទីរពិសោធន៍​របស់​ខ្លួន​នៅ​ទីក្រុង​អូ​តា​វ៉ា ប្រទេស​កា​ណា​ដា ។

យោង​តាម​របាយការណ៍​ឱ្យ​ដឹង​ថា ក្រុមហ៊ុន​នេះ​កំពុងធ្វើការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​សាកលវិទ្យាល័យ និង​វិទ្យាស្ថាន​ស្រាវជ្រាវ​ជាង ១៣ នៅ​លើ​បណ្តាញ 6G និង​កម្មវិធី​ដែល​អាច​ធ្វើ​ទៅ​បាន ។ ហើយ​បើ​យោង​តាម​ការ​ព្យាករណ៍​បណ្ដោះអាសន្ន​ដែល​ចេញផ្សាយ​ដោយ​ក្រុមហ៊ុន Huawei បានឱ្យ​ដឹង​ថា​បច្ចេកវិទ្យា 6G មិន​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​មាន​លក់​នៅ​មុន​ឆ្នាំ ២០៣០ នោះ​ទេ ។

កាលពីដើម​ឆ្នាំ​នេះ​មាន​ព័ត៌មាន​លេចឡើង​ថា​ក្រុមហ៊ុន Samsung បាន​ខិតខំ​ប្រឹងប្រែង​ស្រ​ដៀង​គ្នា​នេះ​នៅ​ឯ​មូលដ្ឋាន​ស្រាវជ្រាវ​របស់​ខ្លួន​នៅ​ទីក្រុង​សេ​អ៊ូ​ល ។ ដូច្នេះ​វា​មិន​មាន​អ្វី​គួរ​ឱ្យ​ភ្ញាក់ផ្អើល​ទេ​ដែល​ក្រុមហ៊ុន Huawei ក៏​កំពុង​ព្យាយាម​ដាក់ខ្លួន​នៅ​ក្នុង​ចំណោម​អ្នក​ឈរ​ជួរ​មុខ​នៅ​ក្នុង​ជំនាន់​បន្ទាប់​នៃ​ការ​ភ្ជាប់​ឧបករណ៍​ចល័ត ។

នៅ​ក្នុង​ខែមិថុនា ក្រុមហ៊ុន Nokia Ericsson និង SK Telecom បាន​ប្រកាស​ពី​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​របស់​ពួក​គេ​ដែល​ធ្វើការ​រួម​គ្នា​លើ​អនុស្សរណៈ​សម្រាប់​ការ​អភិវឌ្ឍ 6G ។ សរុប​មក​ទាំង​អស់នេះ​នៅ​តែ​ជា​ជំហាន​ដំបូង​ពីព្រោះ​មិន​មាន​ស្តង់ដារ​ច្បាស់លាស់​សម្រាប់ 6G នៅ​ពេល​នេះ​ទេ ហើយ​ការ​ស្រាវជ្រាវ​ទាំងអស់​ស្ថិត​នៅ​តែ​ក្នុង​ទ្រឹស្តី​ភាគច្រើន​ជាង​ការ​អនុវត្ត​ជាក់ស្តែង ៕

ប្រភព ៖ Gsmarena , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ