ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្តាយ​បោះបង់​កូនស្រី​ទើបនឹង​កើត រយៈពេល​១៤​ឆ្នាំ​ដោយ​មូលហេតុ​នឹក​ស្មាន​មិន​ដល់ !

4 ឆ្នាំ មុន

ស្ត្រី​ម្នាក់​បាន​មក​ជួបជុំ​គ្នា​ជាមួយ​កូនស្រី​វិញ​ដែល​នាង​បាន​បោះបង់​ចោល​តាំងពី​នៅ​ជា​ទារក​ទើបនឹង​កើត​ម្លេះ​នៅ​ឯ​មន្ទីរពេទ្យ​មួយ​កន្លែង​ក្នុង​ទីក្រុង​ស៊ី​ដ​នី ប្រទេស​អូស្ត្រាលី​កាលពី ១៤ ឆ្នាំ​មុន ។ ការ​ជួបជុំ​គ្នា​នេះ​បាន​នាំ​នាង Jessica Boatwright និង​ម្ដាយបង្កើត​របស់​នាង បង្ហាញ​អំពី​រឿងរ៉ាវ​ជា​លើក​ដំបូង…

ស្ត្រី​ម្នាក់​បាន​មក​ជួបជុំ​គ្នា​ជាមួយ​កូនស្រី​វិញ​ដែល​នាង​បាន​បោះបង់​ចោល​តាំងពី​នៅ​ជា​ទារក​ទើបនឹង​កើត​ម្លេះ​នៅ​ឯ​មន្ទីរពេទ្យ​មួយ​កន្លែង​ក្នុង​ទីក្រុង​ស៊ី​ដ​នី ប្រទេស​អូស្ត្រាលី​កាលពី ១៤ ឆ្នាំ​មុន ។ ការ​ជួបជុំ​គ្នា​នេះ​បាន​នាំ​នាង Jessica Boatwright និង​ម្ដាយបង្កើត​របស់​នាង បង្ហាញ​អំពី​រឿងរ៉ាវ​ជា​លើក​ដំបូង ។

កាលពី​ខែមេសា​នាង Boatwright បាន​រក​ជំនួយ​ក្នុង​ការ​ស្វែងរក​ម្តាយ​របស់​នាង​ដែល​បាន​ទុក​នាង​ចោល​នៅ​មន្ទីរពេទ្យ Liverpool ក្នុង​ឆ្នាំ ២០០៥ ។ នៅ​ក្នុង​បទ​សម្ភាស​ថ្មី​ៗ​នេះ​ជាមួយ​សារព័ត៌មាន A Current Affair ស្ត្រី​រូប​នេះ​បាន​ពន្យល់​ពី​មូលហេតុ​ដែល​នាង​ធ្វើការ​សម្រេចចិត្ត​ដោយ​ខូចចិត្ត​ក្នុង​ការ​ចាក​ចេញពី​ទារក​ដែល​ទើបនឹង​កើត ។

យោង​តាម​ស្ត្រី​រូប​នេះ​បានឱ្យ​ដឹង​ថា​នាង​មាន​ផ្ទៃពោះ​នៅ​អាយុ ១៨ ឆ្នាំ​បន្ទាប់​ពី​នាង​ផ្លាស់​ទៅ​រស់នៅ​ប្រទេស​អូស្ត្រាលី ហើយ​នាង​មាន​អារម្មណ៍​ភ័យ​ខ្លាច ហើយ​បាន​បិទ​បាំង​ការ​មាន​ផ្ទៃពោះ​របស់​នាង​ពី​ក្រុម​គ្រួសារ​របស់​នាង ។ នៅ​ទីបំផុត​នាង​បាន​សម្រាលកូន​នៅ​ក្នុង​បន្ទប់ដេក​របស់​នាង​តែ​ម្នាក់ឯង ។

យោង​តាម​សារព័ត៌មាន 9News នាង​បាន​និយាយ​ថា «​នៅ​ពេល​នោះ​ខ្ញុំ​មាន​អារម្មណ៍​ភ័យ​ខ្លាច ខ្ញុំ​មាន​អារម្មណ៍​ថា​មិនដឹង​ថា​ត្រូវធ្វើ​អ្វី​នោះ​ទេ​» ។ «​ជា​ពិសេស​មាន​ផ្ទៃពោះ​ដោយ​គ្មាន​ប្តី និង​មិន​បាន​រៀប​ការ ហើយ​មាន​អាយុ ១៨ ឆ្នាំ​បែប​នេះ​» ។ បន្ទាប់​មក​នាង​បាន​នាំ​ទារក​ដែល​ទើបនឹង​កើត​នេះ​ទៅ​ផ្នែក​សង្គ្រោះ​បន្ទាន់​នៃ​មន្ទីរពេទ្យ Liverpool ។

នៅ​ក្នុង​វី​ដេ​អូ​ឃ្លាំមើល​នាង​បាន​ចាក​ចេញពី​មន្ទីរពេទ្យ​ដោយ​មិន​បាន​យក​ទារក​ទៅ​ជាមួយ​នោះ​ទេ នេះ​ជា​ការ​សម្រេចចិត្ត​មួយ​ដែល​ធ្វើ​ឱ្យ​នាង​មាន​អារម្មណ៍​ថា «​មាន​កំហុស​ជា​រៀងរាល់ថ្ងៃ​» ។ នាង​បាន​និយាយ​ថា «​ខ្ញុំ​បាន​រត់​ចោល​កូន​អស់​រយៈពេល ១៤ ឆ្នាំ ហើយ​ថ្ងៃ​ណាមួយ​ត្រូវ​ប្រឈម​មុខជា​មួយ​វា​មិន​ថា​មាន​បញ្ហា​អ្វី​នោះ​ទេ​» ។

ដោយឡែក​នាង Boatwright ដែល​មានការ​គាំទ្រ​ពេញទំហឹង​ពី​ឪពុក​ម្តាយចិញ្ចឹម​របស់​នាង​បាន​និយាយ​ថា ការ​ជួបជុំ​គ្នា​របស់​ពួក​គេ​បាន​បំពេញ «​ការ​ចាប់ផ្តើម​» នៃ​ជីវិត​របស់​នាង ។ «​វា​ពិតជា​អស្ចារ្យ​ណាស់​ក្នុង​ការ​បំពេញ​ចន្លោះ​ប្រហោង​អស់​រយៈពេល ១៤ ឆ្នាំ​មក​ហើយ​នេះ​» ។

ការ​ធ្វើតេស្ត DNA បាន​បញ្ជាក់​ពី​ការ​ពិត យោង​តាម​ស្ត្រី​ជា​ម្តាយ​រូប​នេះ​បានឱ្យ​ដឹង​ថា កូនស្រី​របស់​នាង​បាន​អត់​ទោស​ឱ្យ​នាង​ចំពោះ​សកម្មភាព​នេះ ។ នាង​បាន​និយាយ​ថា «​ខ្ញុំ​បានឮ​ពាក្យ​ដែល​នាង​បាន​និយាយ នាង​អភ័យទោស​ដល់​ខ្ញុំ នាង​ស្រឡាញ់​ខ្ញុំ​មិន​ថា​ខ្ញុំ​ជា​នរណា​នោះ​ទេ​» ។ នោះ​ហើយ​ជា​អ្វី​ដែល​ធ្វើ​ឱ្យ​ខ្ញុំ​ក្រោកឈរ​ឡើង ហើយ​និយាយ​ថា «​មិន​អី​ទេ អ្នក​គឺជា​កូន​របស់ខ្ញុំ ខ្ញុំ​គឺជា​ម្តាយ​របស់​អ្នក​» ៕

https://www.facebook.com/ACurrentAffair9/videos/2475897442640697/

ប្រភព​៖ NextShark , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ