រវាងគ្រូបង្វឹក​២​រូប​អ្នកគាំទ្រ​របស់ Man Utd ភ្លូកទឹកភ្លូកដី​ចុច​ចំៗយក​១​រូប​នេះ


តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា អ្នកគាំទ្រ​របស់​ក្លិប​បិសាច​ក្រហម​ភាគច្រើន​មិន​គិត​ថា លោក Jose Mourinho ដែល​ជា​អតីត​គ្រូបង្វឹក​មាន​ភាពល្អ​ជាង​លោក Ole Gunnar Solskjaer ដែល​ជា​គ្រូបង្វឹក​ថ្មី​នោះ​ទេ ។

គេ​បាន​សួរ​ទៅ​អ្នកគាំទ្រ​ពី​ការ​គិត​របស់​ពូក​គេ​ទៅ​លើ​គ្រូបង្វឹក​ទាំង​ពីរ ដោយ​គិត​ទៅ​លើ​ស្ថានភាព​ក្រុម​នា​ពេល​បច្ចុប្បន្ន​។ មាន​តែ​អ្នកគាំទ្រ​១​ភាគ​៣​ប៉ុណ្ណោះ គិត​ថា លោក Jose អាច​គ្រប់គ្រង​ស្ថានភាព​បាន​ល្អ​ជាង​។

ជា​ពិសេស​គឺ​នៅ​ក្រោយ​ការ​ប្រកួត​យកឈ្នះ​លើ Chelsea កាលពី​ថ្ងៃអាទិត្យ ជាមួយនឹង​លទ្ធផល 4-0 អ្នកគាំទ្រ ៦៥% គិត​ថា​លោក Ole ជា​អ្នកដឹកនាំ​ល្អ ខណៈ​ដែល​៣៥%​ទៀត គិត​ថា​គួរតែ​យក​លោក Jose មក​ដឹកនាំ​វិញ​បាន​ល្អ​ជាង ។

ក្រោយ​ពី​មើល​ការ​ប្រកួត​កន្លង​មក គ្រប់​គ្នា​ចាប់ផ្តើម​មាន​ភាព​មិន​ច្បាស់លាស់​នឹង​ការ​សម្រេចចិត្ត​របស់​ខ្លួន​។ ពួក​គេ​ចំនួន​២២% បាន​សុំ​ពេល​គិត​សិន​ថា​តើ​មួយ​ណា​ល្អ​ជាង​។ នេះ​គ្រាន់តែ​ជា​ការ​គិត​របស់​អ្នកគាំទ្រ​នៅ​ក្រៅ​ស្រុក​តែ​ប៉ុណ្ណោះ ៕

ប្រភព ៖ thesun , កែសម្រួល​ដោយ ៖ សំណាង

Facebook Google Twitter Email

កីឡាអន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ