ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យើស..!បង្កើតគណនីក្លែងឆាតទារប្រាក់ពីមេធាវី​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សេចក្តី​រាយ​ការណ៍​ឲ្យ​ដឹង​ថា កាលពី​ព្រឹក​ថ្ងៃ​ទី​១៥​ សីហា ​កម្លាំង​សមត្ថកិច្ច​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​ក្រសួងមហាផ្ទៃ បាន​បញ្ជូន​ជនសង្ស័យ​ម្នាក់ ​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​ជនសង្ស័យ​រូប​នោះ​ជាប់​ពាក់​ពន្ធ​បទល្មើស​ប​ង្កេ​ី​ត​គណនី​ហ្វេ​ស​ប៊ុ​ក​ក្លែងក្លាយ ​ដោយ​ប្រេ​ី​រូប​លោក​មេធាវី​ចៅ…

រាជធានី​ភ្នំពេញ ៖ សេចក្តី​រាយ​ការណ៍​ឲ្យ​ដឹង​ថា កាលពី​ព្រឹក​ថ្ងៃ​ទី​១៥​ សីហា ​កម្លាំង​សមត្ថកិច្ច​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​ក្រសួងមហាផ្ទៃ បាន​បញ្ជូន​ជនសង្ស័យ​ម្នាក់ ​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​ជនសង្ស័យ​រូប​នោះ​ជាប់​ពាក់​ពន្ធ​បទល្មើស​ប​ង្កេ​ី​ត​គណនី​ហ្វេ​ស​ប៊ុ​ក​ក្លែងក្លាយ ​ដោយ​ប្រេ​ី​រូប​លោក​មេធាវី​ចៅ ប៊ុ​ន ហួ​ន ជា​មេធាវី​ស្ម័គ្រចិត្ត​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី ដេ​ី​ម្បី​ឆបោក​ប្រាក់​អ្នក​ដ​ទៃ ។

ជនសង្ស័យ​ខាងលើ ឈ្មោះ នួន វ៉ា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ស្នាក់​នៅ​ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជ​ធានី​ភ្នំពេញ ។ ដើមចម​បណ្តាល​ឲ្យ​សមត្ត​កិច្ច​ឃាត់ខ្លួន​ជនសង្ស័យ មុន​កើតហេតុ​ជនសង្ស័យ​បាន​ឆាត​ទៅ​ឆបោក​ប្រាក់​លើ​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Chumteav kolsokhom Tevi ដែល​ជា​អ្នកមាន​ស្តុកស្តម្ភ​ម្នាក់ ។

ដោយ​មាន​ជន​ក្លែងបន្លំ​ឆបោក​ប្រាក់​នោះ​ហើយ ទើប​ជន​រង​គ្រោះ​បាន​ដាក់​ពាក្យបណ្តឹង​ទៅ​សមត្ត​កិច្ច​នាយកដ្ឋាន​ជំនាញ ដើម្បី​ឲ្យ​វែកមុខ​ជនសង្ស័យ​នាំ​មក​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់ ។ ដូច្នោះ​ ជនសង្ស័យ ត្រូវ​បាន​សមត្ថកិច្ច​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា រួម​សហការ​ជាមួយ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ ក្រោម​ការ​សម្របសម្រួល​ពី​ព្រះរាជ​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ធ្វើការ​ឃាត់ខ្លួន កាលពី​ថ្ងៃ​ទី​១៣ ខែសីហា នៅ​ត្រង់​ចំណុច​ផ្លូវ​ឌួ​ង​ងៀប​៣ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។

ជនសង្ស័យ​ត្រូវ​បាន​ជាប់ចោទ​ពី​បទ​បង្កើត​គណនី​ហ្វេ​ស​ប៊ុ​ក​ក្លែង​ក្លាយ ដើម្បី​ឆបោក​ជំរិត​ទារប្រាក់​អ្នក​ដទៃ និង​ប្រើ​ឈ្មោះ​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់ ដើម្បី​ទៅ​គំរាមកំហែង​យក​ផលប្រយោជន៍​ផ្ទាល់ខ្លួន និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​របស់​ថ្នាក់ដឹកនាំ​ប្រ​ទស​ថែម​ទៀត​ផង ។ សមត្ថកិច្ច​ឲ្យ​ដឹង​ថា ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​សារភាព​នូវ​ទោស​កំហុស​ដែល​ខ្លួន​បាន​ប្រព្រឹត្ត ទើប​សមត្ត​កិច្ច​បាន​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលា​ដំបូង​រាជធានី​ភ្នំពេញ ។

លោក​ឧត្តមសេនីយ៍ឯក ជា ពៅ ប្រធាន​នាយកដ្ឋាន​ប្រឆាំង​បទ​ល្មើស​បច្ចេកវិទ្យាតែងតែ​ថ្លែង​ដាស់តឿន​ក្រើនរំលឹក​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ដែល​ប្រើប្រាស់​បណ្តាញ​សង្គម​ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​ទំនាក់ទំនង សន្ទនា​ជាមួយ​អ្នក​ដ​ទៃ ឬ​មិត្តភក្តិ អ្នក​ដែល​ស្គាល់គ្នា ត្រូវ​បញ្ជាក់​ឲ្យ​ច្បាស់​មុន និងផ្តល់​ព័ត៌មាន​ផ្ទាល់ខ្លួន​ដូច ជា​រូបភាព​បុគ្គល ដោយ​ការ​លួងលោម​មនោសញ្ចេតនា​ណាមួយ ឬ​ផ្តល់​លុយកាក់​ជា​ថ្នូរ នឹង​អ្វីមួយ ចៀសវាង​ការ​ចាញ់បោក ជន​ទុច្ចរិត​នាំ​ឲ្យ​បាត់បង់​កិត្តិយស សេចក្តី​ថ្លៃថ្នូរ និង​ទ្រព្យសម្បត្តិ​ផ្ទាល់ខ្លួន​ផង​ដែរ ។ (សម្រួលដោយ៖​ស្រីណា​)

អត្ថបទសរសេរ ដោយ