ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Ronaldo ប្រាប់​ពី​មូលហេតុ​ដែល​អាច​នៅ​ឈរជើង​បាន​ពីរ​នាក់ Messi

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Fox Sports Asia បានឱ្យ​ដឹង​ថា កីឡាករ​ជើង​ខ្លាំង​ព័រ​ទុ​យ​ហ្កា​ល់ Cristiano Ronaldo បាន​បង្ហើប​ពី​មូលហេតុ​ដែល​ខ្លួន​និង Messi…

តាម​ប្រភព​ព័ត៌មាន Fox Sports Asia បានឱ្យ​ដឹង​ថា កីឡាករ​ជើង​ខ្លាំង​ព័រ​ទុ​យ​ហ្កា​ល់ Cristiano Ronaldo បាន​បង្ហើប​ពី​មូលហេតុ​ដែល​ខ្លួន​និង Messi អាច​ធ្វើ​ជា​កីឡាករ​ខ្លាំង​ផ្តាច់​គេ​អស់​ពេល​ជា​ច្រើន​ឆ្នាំ​។

នៅ​ក្នុង​បទ​សម្ភាសន៍​ជាមួយនឹង​សារព័ត៌មាន DAZN កីឡាករ​ជើង​ខ្លាំង Ronaldo បាន​និយាយ​ថា​៖«​តាម​ការ​ពិត​ទៅ ខ្ញុំ​មិន​ដែល​ឃើញ​កីឡាករ​គូប្រជែង​ណា​អាច​ឈរ​នៅ​លើ​ភ្នំ​មួយ​បាន​ពេល​ជា​ច្រើន​ឆ្នាំ​បែប​នេះ​ទេ​»​។ គេ​និយាយ​បែប​នេះ គឺ​សំដៅ​ទៅ​លើ​ខ្លួនឯង និង Messi​។

កីឡាករ​ចាស់​ឆ្នាំ​រូប​នេះ​បាន​បន្ត​ទៀត​ថា​៖«​មាន​កីឡាក​អស្ចារ្យ​ប៉ុន្មាន​នាក់​ដែរ ដែល​ខ្ញុំ​គោរព តែ​អាច​ឈរឈ្មោះ​ល្បី​បាន​ត្រឹមតែ​៣​ឬ​៤​ឆ្នាំ​តែ​ប៉ុណ្ណោះ​។ សម្រាប់​១០​ឆ្នាំ? ខ្ញុំ​មិន​ដែល​ឃើញ​ទេ​។ ខ្ញុំ​មិន​ដែល​ឃើញ​កីឡាករ​ណា​អាច​រក​គ្រាប់​បាល់​បាន​ដល់​ទៅ ៤០​ទៅ​៥០​គ្រាប់ ក្នុង​មួយ​រដូវ​កាល ជា​រៀង​រាល់​ឆ្នាំ បែប​នេះ​ទេ​។ វា​ជា​រឿង​ដែល​ពិបាក​នឹង​ធ្វើ​ណាស់​។ វា​ទាមទារ​ការ​ប្រឹងប្រែង​សម្បើម​ណាស់​ទើប​អាច​ធ្វើ​ជា​កីឡាករ​លំដាប់​លើ​គេ​បាន​។ វា​ជា​ការ​ពិត ដែល​ញើស​ឈាម​ជា​ច្រើន​ត្រូវ​បាន​លះបង់ នៅ​ពីក្រោយ​ការ​ទទួល​បាន​ពាន​ម្តង​ៗ»​។

គួរ​បញ្ជាក់​ផង​ដែរ​ថា Messi និង Ronaldo គឺជា​កីឡាករ​ខ្លាំង​ផ្តាច់​គេ​ក្នុង​សម័យនេះ ដែល​មានឈ្មោះ​ល្បី​ជា​ច្រើន​ឆ្នាំ​មក​ហើយ​។ ពួក​គេ​សុទ្ធតែ​បាន​ពាន Ballon d’Or ៥​ដង​ម្នាក់ ដែល​នេះ​គឺជា​អ្វី​ដែល​កីឡាករ​ផ្សេង​មិន​អាច​ធ្វើ​បាន​ទេ​៕

ប្រភព ៖ Foxsportsasia , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ