ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកមាន​អំណាច​ហ៊ាន​ដល់​ម្ល៉ឹង​ហ្ន៎​! នាំ​គ្នា​ឈូស​ឆាយដី​ព្រៃ​ឧ​ទ្យា​ជាតិ​បទុម​សាគរ

4 ឆ្នាំ មុន
  • កោះកុង

ខេត្តកោះកុង ៖ រឿងអាស្រូវ​សង្ស័យ​ពាក់ព័ន្ធ​មិន​ប្រក្រតី​ជា​ប្រព័ន្ធ​មួយ​របស់​អាជ្ញាធរ ស្រុក​បុ​ទុម​សាគរ ខេត្តកោះកុង ត្រូវ​បាន​ក្រុម​មន្ត្រី​ទាំងនោះ​ខំប្រឹង​បិទ​បាំង​ចាប់តាំងពី​ខែឧសភា ឆ្នាំ​២០១៩​មក​ម្ល៉េះ ។ ហើយ​រឿង​ទាំងនោះ គឺ​លោក​ទូ…

ខេត្តកោះកុង ៖ រឿងអាស្រូវ​សង្ស័យ​ពាក់ព័ន្ធ​មិន​ប្រក្រតី​ជា​ប្រព័ន្ធ​មួយ​របស់​អាជ្ញាធរ ស្រុក​បុ​ទុម​សាគរ ខេត្តកោះកុង ត្រូវ​បាន​ក្រុម​មន្ត្រី​ទាំងនោះ​ខំប្រឹង​បិទ​បាំង​ចាប់តាំងពី​ខែឧសភា ឆ្នាំ​២០១៩​មក​ម្ល៉េះ ។

ហើយ​រឿង​ទាំងនោះ គឺ​លោក​ទូ សា​វុ​ធ អភិបាលស្រុក និង​លោក​ពៅ ច័ន្ទ​ថន ប្រធាន​ការិយាល័យ​ភូមិបាល​ស្រុក​បុ​ទុម​សា គរ​ខេត្តកោះកុង រួម​ទាំង​មេឃុំ​មេ​ភូមិ​ផង​បាន​ចុះហត្ថលេខា​អនុញ្ញាតិ​អោយ​មេធាវី​ម្នាក់​ឈ្មោះ វង្ស ភក្តី ផ្តល់​កម្ម​សិទ្ធ និង​យក​គ្រឿងចក្រ​ទៅ​ឈូស​ឆាយដី​ព្រៃ​ក្នុង​តំបន់​ឧទ្យាន​ជាតិ​បុ​ទុម​សាគរ ជាង​១៦០​ហិ​កតា កក្រើក​ពេញ​ព្រៃ តែ​សំណាងល្អ ដែល​លោកស្រី​មិថុនា ភូ​ថង អភិបាលខេត្ត​កោះកុង មិន​មានការ​ពាក់ព័ន្ធ និង​ការ​ចុះហត្ថលេខា​លើ​លិខិត​ស្នាម​ទាំងនោះ ហើយ​បាន​បញ្ជា​អោយ​អភិបាលរង​ទទួល​បន្ទុក​ម្នាក់ និង​មន្ត្រី​ជំនាញ​បរិស្ថាន​ចុះ​ទៅ​បង្ក្រាប​ទាន់​ពេលវេលា ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​អំពី​ធ្វើ​សកម្មភាព​ល្មើស​តាម​រយៈ​សារព័ត៌មាន ក្នុងស្រុក​ភ្លាម​ៗ កាលពី​ថ្ងៃ​ទី​០៦ ខែសីហា​កន្លង​ទៅ​ថ្មី​ៗ​នេះ ។

ទោះបីជា​យ៉ាងណា​ក្តី នៅ​ក្នុង​ហេតុ​ការ​បង្ក្រាប​សកម្មភាព​ឈូស​ឆាយដី​ព្រៃ​ក្នុង​តំបន់​ឧទ្យាន​ជាតិ​បុ​ទុម​សាគរ​ខាងលើ​នេះ​គេ​មិន​ទាន់​ឃើញ​មានការ​រឹបអូស​យក​គ្រឿងចក្រ​ល្មើស ឬ​កោះហៅ​មន្ត្រី​ពាក់ព័ន្ធ​នឹង​ការ​ចុះហត្ថលេខា និង​មេធាវី​ឈ្មោះ វង្ស ភក្តី ដែល​ហ៊ាន​យក​គ្រឿងចក្រ​២​គ្រឿង​ទៅ​ឈូស​ឆាយដី​ក្នុង​តំបន់​ឧទ្យាន​មក​ធ្វើការ​សាកសួរ​នៅឡើយ​ទេ គឺ​ឃើញ​តែ​មន្ត្រី​បរិស្ថាន​ស្រុក​២-៣​នាក់ ចុះ​ទៅ​ឃាត់​សកម្មភាព​គ្រឿងចក្រ ដែល​កំពុង​ឈូស​ឆាយដី​ព្រៃ ហើយ​ហៅ​តៃកុង​គ្រឿងចក្រ​មក​ធ្វើ​កិច្ចសន្យា​បញ្ឈប់​សកម្មភាព​មួយ​រយៈ​តែ​ប៉ុណ្ណោះ ។

មជ្ឈដ្ឋាន​នានា​បាន​រិះគន់​ថា សព្វថ្ងៃ​នៅ​ខេត្តកោះកុង​ដី​ព្រៃ​និង​ភ្នំ​ដែល​សុ​ទ្ឋ​សឹង​ស្ថិត​ក្នុង​តំបន់​ការពារ​ដោ​ុ​យ​បរិស្ថាន ដូច​ជា​ករណី​ខាងលើ​នេះ ជា​ដី​ព្រៃ​ស្ថិត​ក្នុង​តំបន់​ឩ​ទ្យា​ន និង​ចំណុច​មួយទៀត​នៅ​ក្រុង​ខេមរៈភូមិន្ទ​ភ្នំ​មួយ​ស្ថិត​ក្នុង​អនុក្រឹត្យ​លេខ​៨០ ដែនជម្រកសត្វព្រៃ​តា​តៃ កំពុង​ត្រូវ​ក្រុម​ឈ្មួញ​ជីក​យក​អាច់​ដី​លក់​ស្ទើរ​រាប​ដល់​ដី មិន​ទាន់​ឃើញ​មាន​ស្ថាប័ន​មាន​សមត្ថកិច្ច​ណាមួយ​ចាប់​ជន​ប្រ​ព្តឹ​ត្តិ​បទល្មើស​មក​ផ្តន្ទាទោស​ឡើយ ។

ប៉ុន្តែ​បើ​ពលរដ្ឋ​ក្រីក្រ​យក​កាំបិត​ទៅ​កាប់​ឆ្ការព្រៃ​ក្បែរ​ផ្ទះ​វិញ សមត្ថកិច្ច​ចុះ​ចាប់​លឿន​ណាស់ ជាក់ស្តែង​កាលពី​ពេល​ថ្មី​ៗ​នេះ​ពលរដ្ឋ​ម្នាក់​ឈ្មោះ ខន ផុ​ន រស់នៅ​ឃុំ​ដង​ពែង ស្រុកស្រែ​អំបិល​ត្រូវ​បាន​សមត្ថកិច្ច​បរិស្ថាន​ចាប់ខ្លួន​បញ្ជូន​មក​សាលាដំបូង ពី​បទ​កាប់​ឆ្កា​ព្រៃ​គ្មាន​ច្បាប់ ហើយ​ត្រូវ​បាន​អ្នក​ភូមិ​លើកគ្នា​រាប់​សិប​នាក់​មក​ធ្វើការ​តវា​ពេញ​មុខ​សាលាដំបូង​ខេត្ត ។ ព័ត៌មាន​ពិស្តារ​មាន​ផ្សាយ​ជូន​នៅ​កាសែត​កោះសន្តិភាព ។ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ