ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Arsenal ប្រាប់​មូលហេតុ​ទិញ David Luiz ព្រោះ​អស់ចិត្ត​ពី​កីឡាករ​ Juventus ១​រូប​នេះ

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា ក្លិប​កាំភ្លើង​ធំ Arsenal ទិញ​យក​កីឡាករ David Luiz ព្រោះតែ​អស់ចិត្ត​លែង​ចង់បាន​កីឡាករ…

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា ក្លិប​កាំភ្លើង​ធំ Arsenal ទិញ​យក​កីឡាករ David Luiz ព្រោះតែ​អស់ចិត្ត​លែង​ចង់បាន​កីឡាករ Daniele Rugani ពី​ក្លិប​សេះបង្កង់ Juventus ។

គ្រូបង្វឹក​ក្លិប​កាំភ្លើង​ធំ Arsenal លោក Unai Emery មាន​ទំនាក់ទំនង​ជិត​ស្និទ្ធ​ជាមួយនឹង​ក្លិប​អ៊ី​តា​លី​អស់​រយៈពេល​ជា​ច្រើន​ស​ប្តា​ហ៍ ព្រោះតែ​ចង់បាន​កីឡាករ Rugani ពី​ក្លិប​នេះ​មក​លេង​ខ្ចី​ជើង​ តែ​ក្រោយមក ស្រាប់តែ​ទិញ​យក​កីឡាករ​ប្រេ​ស៊ី​ល Luiz ពី​ក្លិប​តោ​ខៀវ Chelsea ក្នុង​តម្លៃ​ខ្លួន​៨​លាន​ផោន ដែល​មាន​កុងត្រា​រយៈពេល​២​ឆ្នាំ​។

ពេល​នេះសារព័ត៌មាន Tuttosport បាន​អះអាង​ថា ឡោក Emery មិន​អាច​នាំ Rugani មក​លេង​នៅ​អង់គ្លេស​បាន ដោយសារ​តែ Arsenal មិន​ចង់​ត្រឹមតែ​ខ្ចី​ជើង​។ ម្យ៉ាងវិញទៀត គេ​នឹង​ត្រូវ​ចំណាយ​ដល់​ទៅ​២៨​លាន​ផោន ប្រសិនបើ​ចង់​ទិញ​ ។ ជា​ផ្លូវ​ក្រោយ គេ​ក៏​សម្រេចចិត្ត​ទិញ​យក​កីឡាករ Luiz ទៅ ដោយ​បង់ថ្លៃ​៤​លាន​ផោន​ដំបូង ហើយ​៤​លាន​ផោន​ទៀត​បន្ទាប់​ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា Rugani កំពុង​តែ​ស្ថិត​នៅ​ក្នុង​ការ​ពិចារណា​ទៅ​លេង​ខ្ចី​ជើង​នៅ Roma​។ នាយក​ផ្នែក​កីឡា លោក Gianluca Petrachi និង គ្រូបង្វឹក Juventus លោក Fabio Paratici បាន​កំពុង​តែ​ជាប់​គាំង​នៅ​ក្នុង​ការ​ពិភាក្សា​អស់​រយៈពេល​ពេញ​មួ​យស​ប្តា​ហ៍​ដោយសារ​តែ​រឿង​នេះ ៕

ប្រភព ៖ thesun , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ