ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ករណី​ផ្ទុះ​ហ្គា​ស​ឆេះ​…​អ្នក​បើកឡាន​គ្មាន​បច្ចេក​ទេសហើយ​ហ៊ាន​ស្លុយ​ពេក

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ សេចក្តីរាយការណ៍បន្តឱ្យ​ដឹង​​លើរថយន្ត​បញ្ចូល​ហ្គា​ស​ដាក់​ស៊ីទែន ​ដើម្បី​ទុក​លក់​ចែកចាយ​ ហើយខុស​បច្ចេកទេស​ផ្ទុះ​​លាន់​ដូច​គ្រាប់​ផ្លោង​ចេញអណ្តាតភ្លើងឆេះឡើងសន្ធោសន្ធៅនេះ បើ​តាម​ប្រភព​ពី​សមត្ថកិច្ច​បញ្ជាក់​ថា «មូលហេតុ​នៃ​ការ​ផ្ទុះ​ឆេះ​គឺ​បណ្តាល​មក​ពី​តៃកុង​ឡាន​ដឹក​ហ្គា​ស​បញ្ចូល​ខុស​បច្ចេកទេស​ ហើយ​វា​លេចហ្គាសតាម​ស៊ី​យ៉ូ​​ធំ ។ ខណៈ​ពេល​នោះ​…

ខេត្តសៀមរាប ៖ សេចក្តីរាយការណ៍បន្តឱ្យ​ដឹង​​លើរថយន្ត​បញ្ចូល​ហ្គា​ស​ដាក់​ស៊ីទែន ​ដើម្បី​ទុក​លក់​ចែកចាយ​ ហើយខុស​បច្ចេកទេស​ផ្ទុះ​​លាន់​ដូច​គ្រាប់​ផ្លោង​ចេញអណ្តាតភ្លើងឆេះឡើងសន្ធោសន្ធៅនេះ បើ​តាម​ប្រភព​ពី​សមត្ថកិច្ច​បញ្ជាក់​ថា «មូលហេតុ​នៃ​ការ​ផ្ទុះ​ឆេះ​គឺ​បណ្តាល​មក​ពី​តៃកុង​ឡាន​ដឹក​ហ្គា​ស​បញ្ចូល​ខុស​បច្ចេកទេស​ ហើយ​វា​លេចហ្គាសតាម​ស៊ី​យ៉ូ​​ធំ ។ ខណៈ​ពេល​នោះ​ ក៏ត្រូវ​បាន​តៃកុង​ឡាន​យក​កៅស៊ូ​ទៅ​រឹត ប៉ុន្តែ​រឹតវា​ហើយ​នៅ​តែ​មិន​ជិត​ហើយ​ធ្លាយ​ចេញ​ក្រៅ​កាន់តែ​ខ្លាំង ពេលនោះទើប​អ្នក​បើកឡាន​ដឹក​ហ្គា​ស​​រត់​ទៅ​បញ្ឆេះ​ឡាន​​​ចេញ វិញ ​ស្រាប់តែ​​វា​ផ្ទុះ​ឡើង​លាន់ដូច​គ្រាប់​ផ្លោងបែបនេះតែម្តង និង​ធ្វើ​​ឱ្យ​មានមនុស្ស​ជា​ច្រើន​បាន​​​រង​របួស​ធ្ងន់-ស្រាល រហូតមានអ្នកស្លាប់ម្នាក់​ផងដែរ​ ​។

​​សូមរំលឹកថា ហេតុការណ៍ខាងលើ​​កើតឡើង​ នៅ​វេលា​ម៉ោង​១ ​និង​១៥​នាទី​រសៀល​ថ្ងៃ​ទី​១៤​ សីហា ហើយ​រលត់​​ទៅ​វិញ​ នៅ​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល​ថ្ងៃ​ដ​ដែលស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​លោកតា​ណឺ​យមុខ​អតីត​មន្ទីរពេទ្យ​នាគ​ទេព ក្នុងភូមិ​បន្ទាយ​ចាស់ សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប ។ ប្រភព​បន្តថា ​ករណីផ្ទុះហ្គាសនេះ បាន​បណ្តាល​ឱ្យ​​​មនុស្ស ប្រុស-ស្រី​រង​របួសធ្ងន់-ស្រាល​ចំនួន១៤​នាក់ (​ស្រី​៤​នាក់​) ក្នុង​នោះ​មានជនបរទេស​ជាគ្រូបង្រៀន នៅ​សាលា​អាយ​ឃ្យូ​( IQ ) ស្រី​២​នាក់ និងស្លាប់​ស្រីម្នាក់ ជា អ្នក​លក់​ហ្គា​ស ហើយ​ត្រូវជា​ប្អូនស្រី ម្ចាស់​ស្ថានីយ​ហ្គា​ស ពេល​បញ្ជូន​ទៅ​ដល់​ព្រំដែនកម្ពុជា-ថៃ តាម​ច្រកទ្វារ​អូ​ស្មាច់ បង្ក​ឱ្យ​មានការ​កកស្ទះ​ចរាចរណ៍ពេញ​ផ្លូវ និងភ្ញាក់ផ្អើល​ពេញ​ក្រុង​សៀមរាប​ ។

​បន្ទាប់​ពី​ផ្ទុះ​ស៊ីទែន​ហ្គា​ស​ ផ្ទះ​អ្នក​ជិតខាង​រង​ការ​ខូចខាត បែក​កញ្ចក់​ខ្ទេច​នៅ​ក្នុងផ្ទះ និង​ដំបូល​ផ្ទះ ខណៈ​ពេល​ដែល​ហ្គា​ស​ផ្ទុះ រួច​ក៏​ឃើញ​តៃកុង​ឡាន​បាន​ជួយ​ទាញ​ស៊ី​យោ​បាញ់​ទឹក​ដែរ​ ប៉ុន្តែ​ដោយសារ​សន្ទុះ​នៃ​ហ្គា​សវា​ខ្លាំង ធ្វើ​ឱ្យ​វា​ឆាបឆេះ​កាន់តែ​ខ្លាំង ទើប​ពួក​គាត់​នាំ​គ្នា​រត់​យក​ប្រះ​អាយុ​ ​​តែ​គេច​មិន​ផុត​ពីរ​បួស​ទៀត​ ។​ ចំណែក​អ្នក​ជាប់​របង​ផ្ទះ ​និង​អ្នក​ជិតខាង ក៏​នាំ​គ្នា​ទាញ​ឥ​វ៉ា​ន់រៀង​ៗចេញពី​ក្នុងផ្ទះ​ខ្លួន​ចេញ​ពីផ្ទះ​។ ផ្ទះពល​រដ្ឋ​នៅ​ពី​ខាង​មុខ​ (ឆ្លងផ្លូវ​ចម្ងាយ​៣០​ម៉ែត្រ) អស់​កញ្ចក់​ទ្វារ​មុខ​ទាំងស្រុង និង​ចំហៀង​ផ្ទះ​ (ចម្ងាយ​១០​ម៉ែត្រ)អស់​ប​ង្អួចកញ្ចក់​២​ផ្ទាំង ​និង​ខាង​ក្រោយ​ស្ថានីយ (ចម្ងាយ​៥០​ម៉ែត្រ)ប៉ះ​ចំ​ក្បឿង​ដំបូល​ផ្ទះ​បែក​អស់​ជា​ច្រើន​ដុំ និង​ឆេះ​ម៉ូតូ​សង់​ឌ្រី​ម ពណ៌​ខ្មៅរបស់​កូនជាង​ធ្វើ​ស្លាក​យីហោអស់​ចំនួន​២​គ្រឿង នៅ​ខាង​មុខ​ស្ថានីយ​ហ្គា​ស​ ។

បើ​តាម​លោក​ឧត្តមសេនីយ៍ត្រី ភឹង សម្បត្តិ ស្នងការ​រងទទួលការិយាល័យ​បង្កា ពន្លត់​អគ្គិភ័យ និងសង្គ្រោះ នៃ​ស្នងការ​នគរបាល​ខេត្ត​បាន​ប្រាប់​ថា បើ​និយាយ​ពី​មូលហេតុ ​និង​ការ​ខូចខាត នៅ​មិន​ទាន់​ដឹង​ទំហំ​នៃ​ទឹក​ប្រាក់​អស់​ប៉ុន្មាន​នៅឡើយ​ទេ ត្រឹមតែ​ដឹង​ថា មានការ​ខូចខាត​ច្រើនមែនទែន ព្រោះ​កម្លាំង​យើង​កំពុង​តាម​ដាន​ និង​ស្រាវជ្រាវរក​មូលហេតុ​នៃ​ការ​ឆេះ​នេះ ហើយ​កម្លាំង​យើង​សហការ​ជាមួយ​អាជ្ញាធរ​មូល​ដ្ឋាន និង​ស៊ើបសួរអ្នក​ជុំវិញ​ផ្ទះ​កើតហេតុ ដើម្បី​ស្រង់​សតិ ផ្ទះ​ដែល​ត្រូវ​ខ្ទេច​មាន​ដូច​ជា ​​ផ្ទុះ​កញ្ចក់​ផ្ទះ​នៅ​ខាង​មុខ​ឆ្លង​ផ្លូវ​ចម្ងាយ​ប្រមាណ​៣០​ម៉ែត្រ និងផ្ទះ​ឆ្លងផ្លូវ​នៅ​ពី​ចំហៀង ផ្ទុះ​កញ្ចក់​បង្អួច​អស់​២​ផ្ទាំង និង ដំបូលផ្ទះ​នៅ​ខាងក្រោយ​ស្ថានីយ៍​បញ្ចូល​ហ្គា​ស ព្រមទាំង​សម្ភារៈ​ជា​ច្រើន​ទៀត​ ។

លោក​បាន​បញ្ជាក់​ថា ក្នុង​ប្រតិបត្តិការ​ជួយ​សង្គ្រោះ​និង​ពន្លត់ ករណី​ឆេះ​កា​ហ្គា​ស់​បញ្ចូល​ហ្គា​ស​រថយន្ត នៅ​តាម​បណ្តោយ​ផ្លូវ​លោកតា​ណឺ​យ​នោះ ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ សរុប អស់​ចំនួន ១២​ឡាន ក្នុង​នោះ​មាន​៖​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្នងការ​ខេត្ត ចំនួន​៣​ឡាន ប្រើ​ទឹក​អស់៧ឡាន ,​រថយន្ត ពន្លត់​អគ្គិភ័យ​របស់​ព្រ​លាន​យន្តហោះ​អន្តរជាតិ​សៀមរាបចំនួន​១​ឡាន ប្រើ​ទឹក​អស់​១​ឡាន​,​រថយន្ត​ពន្លត់​អគ្គិភ័យ កង​រាជអាវុធហត្ថ​ខេត្ត ចំនួន​៥​ឡាន ប្រើ​ទឹក​អស់​១៥​ឡាន ,​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ភូមិ​វប្បធម៌ ចំនួន​២​ឡាន់​ប្រើ​ទឹក​អស់​៣​ឡាន និង រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្នងការ​ពិ​សេច​ចំនួន​១​ឡាន ប្រើ​ទឹក​អស់​១​ឡាន ទើប​ជួយ​ប​ន្ល​ត់​បាន​ជោគជ័យ​នៅ​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល​ថ្ងៃ​ដ​ដែល ​។

​​សូម​បញ្ជាក់​ថា បើ​តាម​ការ​ប៉ាន់​ស្មាន​របស់​សមត្ថកិច្ច​ជំនាញ​បាន​សន្និដ្ឋាន​ជាបឋម​ថា ទំហំ​នៃ​ការ​ខូចខាត អស់​ប្រមាណ​ជាង​២០​ម៉ឺន​ដុល្លារ ព្រមទាំង​ហ្គា​ស​ផង​ដែរ​ ។ (សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ