ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដុតធូបលើហឹង…ឆេះផ្ទះអស់ហ្មត់

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​ ៖ សេចក្ដី​រាយ​ការ​ណ៍បាន​ឱ្យ​ដឹង​ថា លំនៅ​ឋាន​មួយ​ខ្នង​ត្រូវ​អគ្គិភ័យ​លេប​ត្រ​បាក់​អស់​គ្មាន​សល់ កាលពី​នៅ​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​១៥ សីហា ស្ថិតនៅ​ចំណុច​ភូមិ​បឹង​ចែង ឃុំ​ស្នឹង ស្រុក​បាណ​ន់ ដែល​គេ​សង្ស័យ​បណ្ដាល​មក​ពី​ភ្លើង​ធូប​…

ខេត្តបាត់ដំបង​ ៖ សេចក្ដី​រាយ​ការ​ណ៍បាន​ឱ្យ​ដឹង​ថា លំនៅ​ឋាន​មួយ​ខ្នង​ត្រូវ​អគ្គិភ័យ​លេប​ត្រ​បាក់​អស់​គ្មាន​សល់ កាលពី​នៅ​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​១៥ សីហា ស្ថិតនៅ​ចំណុច​ភូមិ​បឹង​ចែង ឃុំ​ស្នឹង ស្រុក​បាណ​ន់ ដែល​គេ​សង្ស័យ​បណ្ដាល​មក​ពី​ភ្លើង​ធូប​ ដែល​ម្ចាស់​ដុត​នៅ​លើ​ហឹ​ង​ ។ យោង​តាម​របាយ​ការ​ណ៍សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា លំនៅ​ឋាន​ដែល​ត្រូវ​ភ្លើង​ឆេះ​គ្មាន​សល់​នោះ​ធ្វើ​ពី​ឈើ​ប្រក់​ស័ង្កសី​ទំហំ​៥x៦​ម៉ ដែល​មាន​ម្ចាស់​ឈ្មោះ​សន នី ភេទ​ប្រុស​ អាយុ​៦២​ឆ្នាំ ​។ លំនៅ​ឋាន​នេះ​ ត្រូវ​បាន​​ភ្លើងឆាបឆេះ​អស់ទាំង​ស្រុង​តែ​ម្ដង ដែល​គេ​សង្ស័យ​ជាបឋម​ថា អាច​បណ្ដាល​មក​ពី​ភ្លើង​ធូប ​ដែល​ម្ចាស់​ដុត​សែន​នៅ​ក្នុងផ្ទះ ព្រោះ​ជា​ថ្ងៃ​សីល ។

សេចក្ដី​រាយ​ការ​ណ៍បាន​បញ្ជាក់​ថា មិន​ត្រឹម​តែ​លេប​ត្របាក់​ផ្ទះសម្បែង​ទេ សូ​ម្បី​ទ្រព្យសម្បត្តិ​នៅ​ក្នុងផ្ទះ​ ក៏​ម្ចាស់ផ្ទះ​មិន​រំដោះ​បាន​ដែរ ​។ បើ​តាម​ការ​បំភ្លឺ​បឋម​ពី​ម្ចាស់ផ្ទះ​បាន​ប្រាប់​ថា គាត់​បាន​ដុត​ធូប​ចោល​នៅ​លើ​
ហឹ​ង​ខាងក្នុង​ផ្ទះ ហើយ​ទំនង​បណ្ដាល​មក​ពី​ភ្លើង​ធូប​នោះ​ហើយ ទើប​បង្ក​ជា​អគ្គិភ័យ​ឆេះ​ផ្ទះ​គាត់​អស់​គ្មាន​សល់​នែប​នេះ ​។

គាត់​បាន​ឱ្យដឹង​ពី​ទ្រព្យសម្បត្តិ​ដែល​ខូចខាត​រួម​មាន គោ​យន្ត​កន្ត្រៃ​១​គ្រឿង​, ប្រាក់​ខ្មែរ​៣.៨​លាន​រៀល រួម​ទាំង​សម្ភា​រ​នៅ​ក្នុងផ្ទះ​ជា​ច្រើន​ទៀត ដែល​គាត់​មិន​អាច​រំដោះ​បាន​ឡើយ​។ សមត្ថកិច្ច​បាន​ប្រាប់​ថា លំនៅ​ឋាន​នេះ ​ត្រូវ​ភ្លើង​ឆេះ​អស់ទាំង​ស្រុង ដែល​គ្មាន​រថយន្ត​ពន្លត់អគ្គិភ័យ ឬ​អ្នក​ភូមិ​ជួយ​បាញ់​ទឹក ពន្លត់​បាន​ឡើយ ។ (សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ