ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ស៊ុន ចាន់​ថុ​ល ក្រើន​រំ​លឹ​ក​​ពល​រដ្ឋ​ចង​​ចាំ​ប្រសា​សន៍​​សម្ដេច​តេ​ជោ​

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​៖ «​ថ្ងៃនេះ​និង​ថ្ងៃស្អែក សូមកុំ​ឱ្យ​មាន​គ្រោះថ្នាក់​ចរាចរ​ណ៍​» ​។ នេះ​ជា​ពាក្យស្លោក​ ឬ​ជា​ប្រសា​ស​ន៍ដ៏ថ្លៃថ្លា​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន ដែល​សម្ដេច​បាន​ថ្លែង​កាលពី​ប៉ុន្មាន​ឆ្នាំ​មុន​ ឱ្យពលរដ្ឋ​ឬ​មន្ត្រី​នានា​ស្ដាប់…

ខេត្តបាត់ដំបង​៖ «​ថ្ងៃនេះ​និង​ថ្ងៃស្អែក សូមកុំ​ឱ្យ​មាន​គ្រោះថ្នាក់​ចរាចរ​ណ៍​» ​។ នេះ​ជា​ពាក្យស្លោក​ ឬ​ជា​ប្រសា​ស​ន៍ដ៏ថ្លៃថ្លា​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន ដែល​សម្ដេច​បាន​ថ្លែង​កាលពី​ប៉ុន្មាន​ឆ្នាំ​មុន​ ឱ្យពលរដ្ឋ​
ឬ​មន្ត្រី​នានា​ស្ដាប់ តែ​ត្រូវ​បាន​មន្ត្រី​នានា និងពលរដ្ឋ​ទូទៅ​ភ្លេច​ស្ទើរ​បាត់​អស់​ទៅ​ហើយ ​។ ប៉ុន្តែ​ពេល​នេះ ​ត្រូវ​បាន​លោក​ស៊ុន ចាន់​ថុ​ល ទេស​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណៈការ និង​ដឹក​ជ​ញ្ជួ​ន គាស់កកាយ​យក​មក​ក្រើនរំលឹក​ឡើង​វិញ ដើម្បី​ឲ្យ​ពលរដ្ឋ​ចង​ចាំ​នៅ​ពាក្យស្លោក​នេះ ហើយ​ថែម​ទាំង​ដាក់​ចេញ​នូវ​វិធានការ​សំខាន់​ៗ៣​ចំណុច ដើម្បី​ចៀសវាង​នូវ​គ្រោះថ្នាក់​ចរាចរ​ណ៍​ឲ្យ​ពលរដ្ឋ​គោរព​ និង​អនុវត្ត​ទៀត​ផង ​។

លោក​ស៊ុន ចាន់​ថុ​ល ទេស​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណៈការ និង​ដឹក​ជញ្ជូន បាន​ក្រើនរំលឹក​ប្រសា​សន៍​សម្ដេច​ហ៊ុន សែន ទៅ​កាន់​ពលរដ្ឋ​រាប់​ពាន់​នាក់ កាលពី​ព្រឹក​ថ្ងៃ​ទី​១៤ សីហា ក្នុង​ពេល​ដែល​លោក​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​សម្ភោ​ធ​ដាក់​ឲ្យ​ប្រើប្រាស​ជា​ផ្លូវការនូវ​ស្ពាន​ចំនួន​៥​ខ្សែ ដែល​ធ្វើ​ឡើង​នៅ​ក្នុង​ឃុំ​ចែង​មាន​ជ័យ ស្រុក​បាណ​ន់ ក្រោម​ការ​អញ្ជើញ​ជា​អធិប​តីសម្ដេច​ក្រឡាហោម ស ខេ​ង ។

នៅ​ក្នុង​ពិធី​នោះ លោក​ស៊ុន ចាន់​ថុ​ល បាន​ថ្លែងសុ​ន្ទ​រក​ថា ដោយ​បាន​ស្រង់​ប្រសា​សន៍​ដ៏​ថ្លៃថ្លា​របស់​សម្ដេច​ហ៊ុន សែន ផង យ៉ាង​ដូច្នេះ​ថា «ខ្ញុំ​ព្រះ​ករ​ណា​ខ្ញុំ​.. សូម​សំណូមពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ សូម​ឲ្យ​ប្រុង​ប្រយ័ត្ន​ជា​ជា​និច្ច ក្នុង​ពេល​ធ្វើ​ដំណើរ​តាម​ដងផ្លូវ ចៀសវាង​នូវ​គ្រោះថ្នាក់​ចរាចរ​ណ៍ និង​ត្រូវ​ចង​ចាំ​ជាប់​ជា​និច្ច​នូវ​ប្រសា​ស​ន៍ដ៏​ថ្លៃថ្លា​របស់​សម្ដេច​តេ​ជោ នាយក​រដ្ឋមន្ត្រី «​ថ្ងៃនេះ និង​ថ្ងៃស្អែក សូមកុំ​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរ​ណ៍​»​។

មិនតែប៉ុណ្ណោះ អម​ជាមួយនឹង​ការ​ក្រើនរំលឹក​ឲ្យ​ពលរដ្ឋ​ចង​ចាំ ពាក្យស្លោក​ ឬ​ប្រសា​សន៍​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន ដែល​ស្ទើរតែ​គេ​ភ្លេច​អស់​បាត់​ទៅ​ហើយ​នោះ លោក​ស៊ុន ចាន់​ថុ​ល ក៏​បាន​ស្នើ​ឲ្យ​ពលរដ្ឋ​យកចិត្តទុកដាក់​នូវ​វិធានការ​៣​ចំណុច ដើម្បី​ចៀសវាង​គ្រោះថ្នាក់​ដល់​អាយុជីវិត ​។ វិធានការ​ទាំង​៣​ចំណុច ដែល​លោក​ទេស​រដ្ឋមន្ត្រី បាន​សរសេរ​នៅ​ក្នុង​សុ​ន្ទ​រក​ថា​របស់​លោក ហើយ​បាន​ជម្រុញ​ឲ្យ​ពលរដ្ឋ​ត្រូវ​តែ​ចង​ចាំ​នោះ មាន​ខ្លឹមសារ​ដូច្នេះ​ថា៖

ទី​១-អ្នក​ជិះ​ម៉ូតូ​ត្រូវ​ពាក់មួក​សុវត្ថិភាព​ជាប់​ជា​និច្ច ទាំង​អ្នកបើកបរ និង អ្នក​រួម​ដំណើរ​។ ទី​២- អ្នក​ជិះ​យានយន្ត​ត្រូវ​ពាក់​ខ្សែ​ក្រ​វ៉ា​ត់​សុវត្ថិភាព ទាំង​អ្នកបើកបរ​និង​អ្នក​រួម​ដំណើរ​ ។ ចំពោះ​អ្នកបើកបរ​មិន​ត្រូវ​ស្ថិត​ក្នុង​ស្ថានភាព​ស្រវឹង ងងុយដេក ឬបើកបរ​លើស​ល្បឿន​កំណត់​ក្នុង​ច្បាប់​ឡើយ​។ ដោយឡែក​ វិធានការ​ទី​៣ លោក​ស៊ុន ចាន់​ថុ​ល ហាក់​បាន​ដាក់បន្ទុក​ទៅ​លើ​អ្នកបើកបរ​រថយន្ត​ធុន​ធ្ងន់​ ។ លោក​បាន​និយាយ​យ៉ាង​ដូច្នេះ​ថា «​អ្នកបើកបរ​រថយន្ត​ធ្ងន់ ត្រូវ​គោរព​កំរិត​ទម្ងន់​កំណត់ ដែល​មាន​ចែង​​ក្នុង​ច្បាប់​។ សូមកុំ​ដឹក​ទំនិញ​សំពីងសំពោង និង​សូម​ចង​ទំនិញ​ឲ្យ​បាន​ជាប់​ល្អ ធានា​កុំ​ឲ្យ​ជ្រុះ​ធ្លាក់​តាមផ្លូវ​»​។

លោក​រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់​ថា បើ​យើង​យកចិត្តទុកដាក់​គោរព​ឲ្យ​បាន នូវ​វិធានការ​ទាំង​៣​ចំណុច​នេះ យើង​ក៏​អាច​ចៀស​ផុត​ពី​គ្រោះថ្នាក់​ដល់​អាយុជីវិត​បាន​ដែរ​។ ប៉ុន្តែ​យ៉ាងណា លោក​ក៏​បាន​ថ្លែង​ក្រើនរំលឹក​
ម្ដង​ជា​ពីរ​ដង ទៅ​កាន់​ពលរដ្ឋ​រាប់​ពាន់​នាក់ ដែល​ស្ថិត​នៅ​ចំពោះ​មុខ​លោក កុំ​ឲ្យ​ភ្លេច​នូវ​ពាក្យស្លោក ឬប្រសា​ស​ន៍របស់​សម្ដេច​ហ៊ុន សែន «​ថ្ងៃនេះ និង ថ្ងៃស្អែក សូមកុំ​ឲ្យ​មាន​គ្រោះថ្នាក់​ច​រារ​ច​ណ៍​» ។ (សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ