ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សន្យា​ជើងមេឃ​លោក​សុខ ឥ​សាន ៖ សម រ​ង្ស៊ី កំពុង​តែ​ភ័យ​ទើប​ពន្យា​ពេល​ចូល​ស្រុក​រហូត

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជា​ថ្មី​ម្តងទៀត អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​លោក សុខ ឥ​សាន​បាន​អះអាង​លោក សម រ​ង្ស៊ី បាន​កំពុង​ភ័យ និងរ​វើ​ររ​វាយ​ទើប​និយាយ​សន្យា​លើក​ពេល​រហូត​ក្នុង​ការ​ចូល​ស្រុក​វិញ…

រាជធានី​ភ្នំពេញ ៖ ជា​ថ្មី​ម្តងទៀត អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​លោក សុខ ឥ​សាន​បាន​អះអាង​លោក សម រ​ង្ស៊ី បាន​កំពុង​ភ័យ និងរ​វើ​ររ​វាយ​ទើប​និយាយ​សន្យា​លើក​ពេល​រហូត​ក្នុង​ការ​ចូល​ស្រុក​វិញ ។ ការ​បញ្ជាក់​ថា របស់​អ្នកនាំពាក្យ​គណបក្សកាន់អំណាច​នេះ បន្ទាប់​លោក សម រ​ង្ស៊ី បាន​ប្រកាស​មិន​ប្រាកដប្រជា​ក្នុង​ការ​សម្រេច​ចូល​ស្រុក​វិញ ។

យ៉ាងណា​ក្តី​លោក សុខ ឥ​សាន អ្នកនាំពាក្យ​គណបក្សកាន់អំណាច​បាន​ចំអក​ទៅ​កាន់​លោក​សម រ​ង្ស៊ី នៅ​ថ្ងៃ​ទី​១៥ សីហា យ៉ាង​ដូច្នេះ​ថា ៖ ការ​មិន​ប្រាប់​ពេលវេលា​ជាក់លាក់​ក្នុង​ការ​ចូល​ស្រុក ដើម្បី​ទុក​ឲ្យ​ម្តេច​ហ៊ុន សែន ដេក​ភ័យ​នោះ មិន​ដែល​មាន​អ្នក​កំពុង​កាន់​អំណាច​ក្នុង​ដៃ​ដេក​ភ័យ​ខ្លាច អ្នក​រត់ចោលស្រុក​ទេ ។ ផ្ទុយ​ទៅ​វិញ​មាន​តែ​អ្នក​រត់ចោលស្រុក​ទេ ដែល​ដេក​ភ័យ​មិន​ហ៊ាន​ចូល​មក​ក្នុងស្រុក ភូត​កុហក់ និង​បោកប្រាស់​រហូត​» ។

លោក​បន្ត​ថា សារ​នយោបាយ​របស់​ទ​ណ្ឌិ សម រ​ង្ស៊ី មេ​ឧទ្ទាម​ក្រៅច្បាប់ គឺជា​រឿង​បោកប្រាស់​ដដែល​ៗ​ដែល​គ្មាន​ឥទ្ធិពល​អ្វី​ដល់​ប្រជាជន​កម្ពុជា​ក្នុងស្រុក​ឡើយ ។ ពេល​មុន​ទណ្ឌិត​រត់ចោលស្រុក​ឈប់​និយាយ​ក្នុង​ខែកញ្ញា តែ​ពេល​នេះ បណ្ឌិត​មេ​ឧទ្ទាម​បាន​ប្រើ​ពាក្យ​ដាច់​ឆ្នាំ​២០១៩​ទៀត​ហើយ ដែល​ពាក្យ​នេះ គឺ​បោក​មហា​បោក ។ អ្នកនាំពាក្យ​ដដែល​បាន​ហៅ​យុទ្ធសាស្ត្រ​ថ្មី​របស់​ទណ្ឌិត​មេ​ឧទ្ទាម​ក្រៅច្បាប់ គឺ​អត់​ហ៊ាន​ចូល​ស្រុក​ដោយសារ​ខ្លាច​ជាប់គុក ។ មិន​ប្រាប់​ពេលវេលា​ជាក់លាក់​ពី​ការ​ចូល​ស្រុក គឺ​គ្រាន់តែ​ជា​ក្បួន​ភូត​បន្ត​ប៉ុណ្ណោះ ដោយសារ​ខ្លួនឯង​កំពុង​ច្របូកច្របល់​មិន​ហ៊ាន​ចូល​ស្រុក ។

ជិត​ដល់​ថ្ងៃ​សន្យា​ចូល​ស្រុក​របស់​ទណ្ឌិត​មេ​ឧទ្ទាម​ក្រៅច្បាប់​មជ្ឈដ្ឋាន​ប្រឆាំង​គ្រប់​ផ្នែក​បាន ខិតខំ​លោង​ការ​ភូត​កុហក់​របស់​មេ​ឧទ្ទាម​ដែល​មិន​ហ៊ាន​ចូល​ស្រុក ។ លោក​បញ្ជាក់​ថា «​ឃ្លោកលិចអម្បែងអណ្តែត​ក្នុង​ការ​ធ្វើ​នយោបាយ​ទណ្ឌិត​រត់ចោលស្រុក​ដែល​ជា​កូន​ជន​ក្បត់ជាតិ​មានត្រកូល​ជា​អភិជន​រៀន​បាន​សញ្ញាប័ត្រ​ខ្ពស់​នៅ​ស្រុក​បារាំង​បែរជា​ធ្វើ​នយោបាយ​ជាង​២៥​ឆ្នាំ​ហើយ​ចាញ់​អស់​ខោ​អស់​អាវ​រត់ចោលស្រុក ។

ចំណែក​សម្តេច តេ​ជោ​ហ៊ុន សែន ដែល​ជា​កូន​កសិករ​ក្រីក្រ​រៀន​បាន​ត្រឹម​មធ្យមសិក្សា​បែរជា​ធ្វើ​នយោបាយ​បាន​ជ័យ​ជំនះ​បន្តបន្ទាប់​បាន​ឡើង​ធ្វើ​ជា​មេដឹកនាំ​ប្រទេស​រាប់​ទសវត្សរ៍​នៅ​តែ​ត្រូវ​បាន​ប្រជាជន​កម្ពុជា​គាំទ្រ​តទៅ​ទៀត ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ