ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះ​អនុរ​ទ្ធ​ស្វែងរក​សំពត់​បង្សុកូល​មក​ធ្វើ​ចីវរ

4 ឆ្នាំ មុន

ព្រះ​បរម​សាស្តា​ទ្រង់​ប្រារព្ធ​នូវ​ព្រះ​អនុរុ​ទ្ធ​ត្ថេ​រ ថ្ងៃមួយ​ព្រះ​ថេរៈ​បាន​ទៅ​ស្វែងរក​សំពត់​បង្សុកូល ព្រោះ​លោក​មាន​ចីវរ​ចាស់​ដាច់ដាច​ទាំងអស់ លុះ​ឃើញ​សំពត់​ទិព្វ​ដែល​នាង​ទេពធីតា បាន​យក​មក​ដាក់​កប់​នៅ​លើ​គំនរ​សំរាម​ត្រង់​កន្លែង​មួយ ទើប​លោក​ទាញ​ជាយសំពត់​នោះ​មក ដោយ​បង្សុកូល​សញ្ញា ហើយ​យក​សំពត់​នោះ​មក​ធ្វើ​ចីវរ​ប្រើប្រាស់ ។ គ្រានោះ…

ព្រះ​បរម​សាស្តា​ទ្រង់​ប្រារព្ធ​នូវ​ព្រះ​អនុរុ​ទ្ធ​ត្ថេ​រ ថ្ងៃមួយ​ព្រះ​ថេរៈ​បាន​ទៅ​ស្វែងរក​សំពត់​បង្សុកូល ព្រោះ​លោក​មាន​ចីវរ​ចាស់​ដាច់ដាច​ទាំងអស់ លុះ​ឃើញ​សំពត់​ទិព្វ​ដែល​នាង​ទេពធីតា បាន​យក​មក​ដាក់​កប់​នៅ​លើ​គំនរ​សំរាម​ត្រង់​កន្លែង​មួយ ទើប​លោក​ទាញ​ជាយសំពត់​នោះ​មក ដោយ​បង្សុកូល​សញ្ញា ហើយ​យក​សំពត់​នោះ​មក​ធ្វើ​ចីវរ​ប្រើប្រាស់ ។

គ្រានោះ ព្រះ​សាស្តា​ព្រម​ជាមួយ​ព្រះ​មហាសាវក​ជា​ច្រើន​ទៀត​បាន​និមន្ត​ទៅ​ជួយ​ធ្វើ​ចីវរ​ព្រះ​អនុ​រុ​ទ្ធ​ត្ថេ​រ​ផង​ដែរ ។ នៅ​ថ្ងៃ​នោះ​ពួក​មហាជន​បាន​នាំ​គ្នា​មក​ធ្វើ​ចង្ហាន់​ដើម្បី​ថ្វាយ​ដល់​ព្រះពុទ្ធ​ជា​ម្ចាស់​ព្រម​ទាំ​ព្រះ​ភិក្ខុសង្ឃ ដែល​បាន​និមន្ត​មក​ជួយ​ធ្វើ​ចីវរ​នោះ រហូត​ដល់​មាន​ភោជនាហារ នៅ​សេសសល់​ជា​ច្រើន ។

ពួក​ភិក្ខុ​ទាំងឡាយ​ឃើញ​យ៉ាងនោះ​ហើយ​ក៏​តិះដៀល​ថា ព្រះ​អនុ​រុ​ទ្ធ​មាន​បំណង​ចង់​អួតអាង​ឱ្យ​អ្នកផង​គេ​ដឹង​ថា ខ្លួន​មាន​ញាតិ​ញោម​រាប់អាន​ច្រើន ហើយ​បានឱ្យ​អ្នកស្រុក​យក​ចង្ហាន់​បិណ្ឌបាត​មក​ច្រើន​ហួសប្រមាណ​ទៀត​ផង ។

ព្រះ​សាស្តា​ទ្រង់​ដោះស្រាយ​នូវ​ពាក្យ​ចោទប្រកាន់​របស់​ពួក​ភិក្ខុ​ទាំងនោះ​ឱ្យ​ស្ងប់រម្ងាប់ ដោយ ព្រះ​អង្ក​ត្រាស់​ថា ព្រះ​ខីណាស្រព​ទាំងឡាយ​លោក​មិន​ដែល​និយាយ​ពាក្យ​ដែល​ប្រកបដោយ​បច្ច័យ ឬ​លាភសក្ការៈ​ឡើយ ។ (ដោយសាន សារិន)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ