ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់​កំពុង​លាង​សណ្តែក​នៅ​មាត់​ស្ទឹង ឃើញ​ឪ​កាស​ល្អ​ក៏​លួច​ដាក់​មេ​ប្រូច​តែ​មានអី​…

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា យុវជន​ដៃ​ឆើត​ម្នាក់ ត្រូវ​សមត្ថកិច្ច​ស្ទាក់​ចាប់​បាន​ភ្លាម​ៗ​នៅ​វេលា​ទៀប​ភ្លឺ​ថ្ងៃ​ទី​១៤ សីហា​នេះ នៅ​លើ​ផ្លូវ​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​ចុង​សំ​ណាយ ឃុំ​ជ្រៃ ស្រុក​មោង​ឬ​ស្សី…

ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា យុវជន​ដៃ​ឆើត​ម្នាក់ ត្រូវ​សមត្ថកិច្ច​ស្ទាក់​ចាប់​បាន​ភ្លាម​ៗ​នៅ​វេលា​ទៀប​ភ្លឺ​ថ្ងៃ​ទី​១៤ សីហា​នេះ នៅ​លើ​ផ្លូវ​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​ចុង​សំ​ណាយ ឃុំ​ជ្រៃ ស្រុក​មោង​ឬ​ស្សី បន្ទាប់​ពី​លួច​យក​ម៉ូតូ​មួយ​គ្រឿង​នៅ​ក្បែរផ្លូវ ខណ​:​ម្ចាស់​កំពុង​ចុះ​លាង​សណ្ដែក​នៅ​ក្នុង​ស្ទឹង ។

មន្ត្រី​នគរបាល​ស្រុក​មោង​ឬ​ស្សី​បាន​និយាយ​ថា ជនសង្ស័យ​ឈ្មោះ សៀង ឃី​ម ភេទ​ប្រុស​អាយុ​១៧​ឆ្នាំ មានមុខ​របរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​រ៉ា ឃុំ​មោង ស្រុក​មោង​ឬ​ស្សី ។ រីឯ​ម្ចាស់​ម៉ូតូ​ឈ្មោះ ហ៊ឹ​ម ខាន់ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មាន​មុខរបរ​លក់ដូរ នៅ​ភូមិ​ជ្រៃ​ខាងជើង ឃុំ​ជ្រៃ ស្រុក​មោង​ឬ​ស្សី ម៉ូតូ​ដែល​ចោរលួច​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​បាត់ដំបង​1F-1247 ។

មន្ត្រី​ដដែល​បាន​ប្រាប់​ថា ជន​ដៃដល់​រូប​នេះ​បាន​លួច​យក​ម៉ូតូ​ជន​រង​គ្រោះ​ដែល​ទុក​ចោល​នៅ​មាត់​ស្ទឹង ខណ​:​ម្ចាស់​ចុះ​លាង​សណ្ដែក​នៅ​ខាងក្រោម​លុះ​ឡើង​មក​វិញ បាត់​ម៉ូតូ​ក៏​ផ្អើល​ឆោឡោ តែ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ស្ទាក់​ចាប់​បាន​វិញ​ភ្លាម​ៗ ។

បើ​តាម​ជន​រង​គ្រោះ​ឈ្មោះ ហ៊ឹ​ម ចាន់ បាន​ប្រាប់​សមត្ថកិច្ច​ថា គាត់​បាន​ជិះ​ម៉ូតូ​ដឹង​សណ្ដែក​យក​ទៅ​លាង​ក្នុង​ស្ទឹង​នោះ​ជា​ប្រចាំ តែ​លើក​ចុង​ក្រោយ​នេះ​ក៏​ត្រូវ​ចោរលួច ។ គាត់​និយាយ​ថា គាត់​បាន​ទុក​ម៉ូតូ​នៅ​ខាងលើ​មាត់​ស្ទឹង ហើយ​គាត់​យក​សណ្ដែក​ទៅ​លាង​នៅ​ខាងក្រោម នា​វេលា​ទៀប​ភ្លឺ​នោះ ។ ប៉ុន្តែ​ពេល​លាង​រួច​ឡើង​មក​វិញ ស្រាប់តែ​បាត់​ម៉ូតូ​តែ​ម្ដង ហើយ​គាត់​ក៏​ផ្ដល់​ព័ត៌មាន​នេះ​ទៅ​សមត្ថកិច្ច​ឲ្យ​ជួយ​អន្តរាគមន៍​រហូត​ស្ទាក់​ចាប់​បាន​ចោរ​ភ្លាម​ៗ​ដែរ ។

សមត្ថកិច្ច​បាន​និយាយ​ថា ជន​ដៃដល់​បាន​ព្យាយាម​ជិះ​ម៉ូតូ​នោះ​ចេញ​បាន​ប្រហែល​២​គ​.​ម ក៏​ត្រូវ​កម្លាំង​សមត្ថកិច្ច​ស្ទាក់​ក្របួច​បាន​តែ​ម្ដង ។ ពេល​នេះ​មន្ត្រី​ជំនាញ​កំពុង​សួរនាំ​ជនសង្ស័យ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ហើយ ។ ដោយឡែក​ម៉ូតូ​ត្រូវ​បាន​ប្រគល់​ជូន​ម្ចាស់​ដើម​វិញ​ផង​ដែរ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ