ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គូ​ដណ្តឹង​នាយ ព្រែក ទម្លាយ​ដំណឹង​បែក​បាក់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ទីបំផុត​ចំណង​ស្នេហ៍​រវាង​នាយ ព្រែក និង​គូ​ដណ្តឹង ទំនងជា​ត្រូវ​បាន​កាត់​ផ្តាច់​ហើយ បន្ទាប់​អ្នក​ទាំង​ពីរ​បាន​ភ្ជាប់ពាក្យ​បាន​ប្រមាណ​ជា​ជិត​៣​ឆ្នាំ​មកនេះ ។ ការ​បង្ហាញ​តម្រុយ​ពី​ការ​បែប​បាក់​នា​ពេល​នេះ​បាន​ធ្វើ​ឲ្យ​មហាជន ជា​ពិសេស​ប្រិ​យ​មិត្ត​គាំទ្រ​បាន​សម្តែង​នូវ​ការ​ភ្ញាក់ផ្អើល…

រាជធានី​ភ្នំពេញ ៖ នៅ​ទីបំផុត​ចំណង​ស្នេហ៍​រវាង​នាយ ព្រែក និង​គូ​ដណ្តឹង ទំនងជា​ត្រូវ​បាន​កាត់​ផ្តាច់​ហើយ បន្ទាប់​អ្នក​ទាំង​ពីរ​បាន​ភ្ជាប់ពាក្យ​បាន​ប្រមាណ​ជា​ជិត​៣​ឆ្នាំ​មកនេះ ។ ការ​បង្ហាញ​តម្រុយ​ពី​ការ​បែប​បាក់​នា​ពេល​នេះ​បាន​ធ្វើ​ឲ្យ​មហាជន ជា​ពិសេស​ប្រិ​យ​មិត្ត​គាំទ្រ​បាន​សម្តែង​នូវ​ការ​ភ្ញាក់ផ្អើល និង​ហួសចិត្ត​យ៉ាង​ខ្លាំង បន្ទាប់​ពី​បានឃើញ​នូវ​រូបភាព​ដ៏​ផ្អែមល្ហែម​របស់​អ្នក​ទាំង​ពីរ​បាន​បង្ហោះ​ជា​បន្តបន្ទាប់​នៅ​តាម​ហ្វេ​ស​ប៊ុក។

ជា​ការ​កត់សម្គាល់ បើ​តាម​អ្វី​ដែល​គូ​ដណ្តឹង​របស់​នាយ ព្រែក បាន​អះអាង​តាម​រយៈ​សារ​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក​ដែល​មាន​ន័យ​ថា ចំណង​ស្នេហ៍​របស់​ពួក​គេ​បាន​ឈាន​ដល់​ផ្លូវបំបែក​ហើយ ។

គូ​ដណ្តឹង​នាយ ព្រែក ដែល​មានឈ្មោះ​ពិត ជា ស្រី​តី បាន​បង្ហោះ​សារ​ដែល​មាន​ខ្លឹមសារ​ថា «​កាលដែល​ត្រឡប់​មក​ប្រើ​ជីវិត​ម្នាក់ឯង ហើយ​ដើរ​ចេញពី​កន្លែង​ដែល​តែងតែ​ធ្វើ​ឱ្យ​យើង​ឈឺចាប់ កន្លែង​ដែល​យើង​ធ្លាប់​បាន​គេ​មិន​ផ្ដល់​តម្លៃ ទើប​យើង​ដឹង​ថា ជីវិត​របស់​យើង​មាន​ន័យ​បំផុត​… ទោះ​កន្លង​មក​ធ្លាប់​ល្ងង់​ឆ្អែតឆ្អន់ ក៏​មិន​បាន​បន្ទោស​ខ្លួនឯង​ចាត់ទុកជា​បទ​ពិសោធន៍ ចាត់ទុកជា​មេរៀន​ជីវិត​…​សំខាន់​ពេល​នេះ​មាន​អារម្មណ៍​ធូរស្រាល Single life» ។

ដោយ​បញ្ជាក់​បន្ថែម​ពីលើ​សារ​ខាងលើ​នេះ​ដែរ នាង​ក៏​បាន​អះអាង​ប្រាប់​មិត្តភក្តិ​ដែល​បាន​ជជីក​សួរ​រឿង​នេះ​​ថា «​តាំងពី​ថ្ងៃ​ដែល​បង​ឈានជើងដើរ​ចេញ​មក​ដល់​ពេល​នេះ បង​បាន​ប្រាប់​ខ្លួនឯង​ឱ្យ​ទទួលយក​ជីវិត​ថ្មី គឺ​ជីវិត​ម្នាក់ឯង​បែប​មាន​ក្ដី​សុខ​គ្រប់គ្រាន់ ដូច្នេះ​វា​ហួស​នឹង​សម្រួល ឬ​លើកលែង ក៏​មិន​ឱ្យ​ខ្លួនឯង​ត្រលប់​ទៅ​រក​កន្លែង​ឈឺចាប់​មួយ​នោះ​ទៀត​ដែរ​អូន​» ។

យ៉ាងណា​ក៏​ដោយ ការ​សម្រេច​ផ្តាច់​ពាក្យ​នា​ពេល​នេះ​មិន​ត្រូវ​បាន​គូ​ដណ្តឹង​នាយ ព្រែក បញ្ជាក់​ឲ្យ​ដឹង​ពី​មូលហេតុ​ច្បាស់លាស់​ឡើយ ប៉ុន្តែ​មាន​មិត្តភក្តិ​ជា​ច្រើន​បាន​នាំ​គ្នា​លើកទឹកចិត្ត​ឲ្យ​នាង​មាន​ភាពរឹងមាំ​ជុំវិញ​រឿងរ៉ាវ​មួយ​នេះ ទោះបីជា​មានការ​បង្ហោះ​ជា​សាធារណៈ​បែប​នេះ​ពី​សំណាក់​គូ​ដណ្តឹង​ក៏​ដោយ តែ​រហូត​មក​ដល់​ពេល​នេះ កោះសន្តិភាព​នៅ​មិន​ទាន់​អាច​ស្វែងរក​ការ​បកស្រាយ​ណាមួយ​ពី​តារា​សម្តែង​នាយ ព្រែក បាន​នៅឡើយ​ទេ រហូត​មក​ថ្ងៃ​ទី​១៥ ខែសីហា ឆ្នាំ​២០១៩​នេះ ។

គួរ​រំលឹក​ថា តារា​សម្តែង​នាយ​ព្រែក បាន​ភ្ជាប់ពាក្យ​ជាមួយ​ស្រី​ស្អាត​ជា​កូន​អ្នកមាន​មុខមាត់​ម្នាក់​នៅ​ឯ​ខេត្ត​កំពង់ចាម​ឈ្មោះ ជា ស្រី​តី កាលពីដើម​ខែកញ្ញា ២០១៦ កន្លង​ទៅ ហើយ​ជា​រឿយ​ៗ​អ្នក​ទាំង​ពីរ​តែង​តែ​បង្ហាញ​រូបភាព​ផ្អែមល្ហែម​ជា​ច្រើន​នៅ​ក្នុង​ដំណើរ​កម្សាន្ត​ទាំង​នៅ​ក្នុងស្រុក និង​ក្រៅ​ស្រុក ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ