ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ពិត​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ដែល​អ្នក​មិន​ធ្លាប់​ដឹង​អំពី​ពងស្វាស​មនុស្ស​ប្រុស (18+)

4 ឆ្នាំ មុន

អ្នក​ប្រហែលជា​គិត​ថា អ្នក​បានដឹង​គ្រប់យ៉ាង​អំពី​ពងស្វាស​របស់​ខ្លួន​រួច​អស់​ទៅ​ហើយ ដូច្នេះ​ការ​ថែរក្សា​សរីរាង្គ​ភេទ​មួយ​នេះ​បាន​យ៉ាង​ល្អ និង​សប្បាយចិត្ត​គឺជា​អ្វី​ដែល​អ្នក​ចង់បាន​បំផុត​ហើយ​។ ប៉ុន្តែ​មិន​ខ្វល់​ថា អ្នក​គិត​ញឹក​ញ៉ាប់​ប៉ុណ្ណា​អំពី​ពងស្វាស​ទេ ប៉ុន្តែ​វា​នៅ​តែ​មាន​អាថ៌​កំបាំង​មួយ​ចំនួន​តូច​បន្ថែម​ទៀត​ដែល​អ្នក​មិន​ធ្លាប់​ដឹង​ដែរ​។ ១-ពងស្វាស​អាច​លូត​ទំហំ​ទៀត​ក្នុង​ពេល​រួម​ភេទ ៖ តើ​អ្នកមាន​ដឹង​ថា…

អ្នក​ប្រហែលជា​គិត​ថា អ្នក​បានដឹង​គ្រប់យ៉ាង​អំពី​ពងស្វាស​របស់​ខ្លួន​រួច​អស់​ទៅ​ហើយ ដូច្នេះ​ការ​ថែរក្សា​សរីរាង្គ​ភេទ​មួយ​នេះ​បាន​យ៉ាង​ល្អ និង​សប្បាយចិត្ត​គឺជា​អ្វី​ដែល​អ្នក​ចង់បាន​បំផុត​ហើយ​។ ប៉ុន្តែ​មិន​ខ្វល់​ថា អ្នក​គិត​ញឹក​ញ៉ាប់​ប៉ុណ្ណា​អំពី​ពងស្វាស​ទេ ប៉ុន្តែ​វា​នៅ​តែ​មាន​អាថ៌​កំបាំង​មួយ​ចំនួន​តូច​បន្ថែម​ទៀត​ដែល​អ្នក​មិន​ធ្លាប់​ដឹង​ដែរ​។

១-ពងស្វាស​អាច​លូត​ទំហំ​ទៀត​ក្នុង​ពេល​រួម​ភេទ ៖ តើ​អ្នកមាន​ដឹង​ថា ពងស្វាស​អាច​លូត​ទំហំ​ទ្វេរ​ដង​ក្នុង​ពេល​រួម​ភេទ​ដែរ​ទេ? នេះ​ដោយសារ​តែ​លំហូរ​ឈាម​ហូរ​ទៅ​ក្នុង​លិង្គ​កាន់តែ​ច្រើន​នៅ​ពេល​មាន​សម្រើប​ផ្លូវភេទ ដូច្នេះ​វា​ក៏​ហូរ​ចូល​ទៅ​ក្នុង​ពងស្វាស​ដែរ​។

២-ពងស្វាស​អាច​ប្រែ​ពណ៌​ទៅ​ជា​ខៀវ ៖ ពងស្វាស​ពណ៌​ខៀវ​គឺជា​រឿង​ពិត​។ ការ​ឡើង​សម្ពាធ​ចេញពី​លំហូរ​ឈាម​ទៅ​ក្នុង​លិង្គ​អាច​ធ្វើ​ឲ្យ​ពងស្វាស​ប្រែ​ពណ៌​ទៅ​ជា​ខៀវ​បាន​។ និយាយ​រួម កាលណា​មាន​សម្រើប​ផ្លូវភេទ វា​នឹង​ធ្វើ​ឲ្យ​ពងស្វាស​ទៅ​ជា​ខ្មៅ​ជាង​មុន​បាន​។

៣-ពងស្វាស​អាច​វិល​បាន ៖ ពងស្វាស​អាច​រមួល​ដែរ ឬ​អាច​និយាយ​ថា ការ​រមួល​ពងស្វាស​អាច​ធ្វើ​ឲ្យ​មានការ​ឈឺចាប់​ខ្លាំង​បំផុត ហើយ​វា​នឹង​បណ្តាល​ឲ្យ​ពងស្វាស​ខូច​បាន​បើសិនជា​មិន​មានការ​ព្យាបាល​ទាន់​ពេលវេលា​នោះ​ទេ​។

៤-កម្ពស់​ពងស្វាស​ក៏​ខុស​ៗ​គ្នា​ដែរ ៖ បុរស​ភាគច្រើន​គឺ​មាន​ពងស្វាស​ខាងឆ្វេង​ខ្ពស់​ជាង និង​ធំ​ជាង​ខាងស្តាំ​បន្តិច​។ ដូច្នេះ​កុំ​បារម្ភ​អី​បើសិនជា​យល់​ថា​វា​មិន​ស្មើរ​គ្នា​បែប​នេះ​។

៥-ពងស្វាស​ចាប់ផ្តើម​ធំក្លិន​កាន់តែ​ស្អុយ​នៅ​ពេល​អាយុ​កាន់តែ​ច្រើន ៖ កាលណា​អ្នក​កាន់តែ​ចាស់ ក្លិន​របស់​ពងស្វាស​ក៏​កាន់តែ​ស្អុយ​ជាង​មុន​ដែរ​។ យ៉ាងណាមិញ បើសិនជា​អ្នក​អាច​ថែរក្សា​អនាម័យ​បាន​ល្អ និង​ផ្តល់​ខ្យល់​ដកដង្ហើម​ដល់​កន្លែង​នេះ​គ្រប់គ្រាន់ វា​នឹង​កាត់​បន្ថយ​ក្លិន​អាក្រក់​បាន (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ