ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចស ខេ​ង ៖ ស្ទឹង​សង្កែ​បច្ចុប្បន្ន​មាន​ស្ពាន​ឆ្លង​រាប់​ភ្លេច…សម័យ​មុន​មាន​តែ​3

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ សម្ដេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ថ្លែង​ថា កាលពី​សម័យ​មុន​ដងស្ទឹង​សង្កែ​ មានស្ពាន​ឆ្លងកាត់​តែ​៣​ប៉ុណ្ណោះ…

ខេត្តបាត់ដំបង ៖ សម្ដេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ថ្លែង​ថា កាលពី​សម័យ​មុន​ដងស្ទឹង​សង្កែ​ មានស្ពាន​ឆ្លងកាត់​តែ​៣​ប៉ុណ្ណោះ ប៉ុន្តែ​បច្ចុប្បន្ន​នេះ​ យើង​មាន​ស្ពាន​ឆ្លងកាត់​ស្ទើរ​រាប់​ភ្លេច ដែល​ចំនួន​នេះ​មាន​ច្រើន​ជាងគេ បើ​ប្រៀបធៀប​ទៅ​នឹង​បណ្ដា​ខេត្ត​នានា ដែល​មាន​ស្ទឹង​ឆ្លង កាត់​ក្នុង​ខេត្ត​ដូច​គ្នា ។ សម្ដេច​ក្រឡាហោម ស ខេ​ង បាន​មានប្រសាសន៍​លើក​សរសើរ​អំពី​សមិទ្ធផល​ស្ពាន​ឆ្លងស្ទឹង​សង្កែ​ដ៏​ច្រើន​នេះ ក្នុង​គ្រា​ដែល​សម្ដេច​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជាផ្លូវ ការ​នូវ​ស្ពាន​ចំនួន​៥​ខ្សែ ដែល​សាងសង់​នៅ​ក្នុងស្រុក​ចំនួន​៥ នៃ​ខេត្តបាត់ដំបង ក្នុង​ពេល​តែ​មួយនា​ព្រឹក​ថ្ងៃ​ទី​១៤ ខែសីហា ។

ពិធី​នេះ​ បាន​ប្រារព្ធ​ធ្វើនៅ​ក្បែរ​ស្ពាន​«​ច្រាំង​ចោត​» ស្ថិត​ក្នុងភូមិ​រូង ឃុំចែង​មាន​ជ័យ ស្រុក​បាណ​ន់ ដែល​មាន​មន្ត្រី​រាជការ​មក​ពី​គ្រប់​ស្ថាប័ន និង​ប្រជាពលរដ្ឋ​រាប់​ពាន់​នាក់​ចូលរួម ។សម្ដេច​ក្រឡាហោម មាន​ប្រសាសន៍​ថា ស្ទឹងសង្កែ​នេះ​ជា​ស្ទឹង​មួយ​ល្បីល្បាញ​ខ្លាំង​ណាស់ ពិសេស​ល្បី​ខ្លាំង​ផ្នែក​វិស័យ​សិល្បៈ​ចម្រៀង ហើយរហូត​មក​ដល់​ពេល​នេះ​ស្ទឹង​សង្កែ​ក៏​នៅ​តែ​ល្បីដដែល ។

កាលពី​សម័យ​ដើម ដងស្ទឹង​សង្កែមាន​ស្ពាន​ឆ្លងកាត់​តែ​៣​ប៉ុណ្ណោះ គឺ​១-​ស្ពាន​សោហឺ​ផ្លូវជាតិ​លេខ​៥(​នៅ​ប្រើ ប្រាស់​សព្វថ្ងៃ​)២-​ស្ពានដែក​ឆ្លងកាត់​ចំ​កណ្ដាល​ក្រុង​(​បច្ចុប្បន្ន​ត្រូវ​រុះរើ​សាងសង់​ថ្មី ដោយសារ​ប្រើ​លែង​កើត​) និង​៣-​ស្ពានថ្ម​ចាស់​នៅ​ទល់មុខ​អគារ​សាលាខេត្ត​(​នៅប្រើប្រាស់​សព្វថ្ងៃ តែ​សម្រាប់​ថ្មើរជើង​) ។ ស្ពាន​ទាំង នេះ​សុទ្ធតែ​សាងសង់​ក្នុង​សម័យ​បារាំង​ដូច​គ្នា លើកលែងតែ​ស្ពានដែក​នៅ​ចំ​កណ្ដាល​មួយ​ទេ ដែល​រុះរើ​ធ្វើ​ថ្មី​ជា​ស្ពានថ្ម ។

សម្ដេច​ក្រឡាហោម​បញ្ជាក់​ថា បច្ចុប្បន្ន​នេះ ដងស្ទឹង​សង្កែ​មាន​ស្ពាន​ឆ្លងកាត់​រហូត​ដល់​ចំនួន១៣ ដោយ​រាប់​ចាប់តាំងពី​ប៉ែក​ខាងលើ​នៃ​ស្រុកសំឡូត​រហូត​ដល់​ស្រុក​ឯក​ភ្នំ ។ នេះ​ជា​ការ​គិតគូរយកចិត្តទុកដាក់​មិន​ឈប់​ឈរ​របស់​រាជរ​ដា្ឋ​ភិ​បាល ដើម្បី​បង្ក​លក្ខណសម្បត្តិ​ដល់​ពលរដ្ឋ​យើង ក្នុង​ការ​ធ្វើ​ដំណើ​ឆ្លងកាត់​ប្រកប​មុខ របរ​ប្រចាំ​ថ្ងៃ ក៏​ដូច​ជា​បង្ក​ភាព​ងាយស្រួល​ដល់​សិ​ស្សា​នុសិស្ស និង​លោកគ្រូ​អ្នកគ្រូ ដែល​ត្រូវធ្វើ​ដំណើរ
ឆ្លងកាត់​ទៅ​សាលា​ផង​ដែរ ដែល​ពី​មុន​ៗ​ធ្លាប់តែ​ជិះទូក​ឆ្លង​ទៅ​មក​យ៉ាង​លំបាក ។ ប៉ុន្តែ​ពេល​នេះសម្រាប់ ​អ្នក​បាត់ដំបង គឺ​មាន​ស្ពាន​ឆ្លងកាត់​ស្ទឹង​សង្កែ​ដល់​ទៅ​ចំនួន​១៣​ហើយ ហើយ​បើ​មានការ​ចាំបាច់​យើង​នឹង​ធ្វើ​បន្ត​ទៀត​នៅ​ពេល​អនាគត តែ​យ៉ាងណា​យើង​មាន​ច្រើន​ជាងគេ​ហើយ បើ​ប្រៀបធៀប​នឹង​បណ្ដា​ខេត្ត​ដទៃ​ទៀត ។

bty

ប្រជាពលរដ្ឋ​បាន​ទះដៃ​ស្វាគមន៍​លាន់​កង​រំពង​ពេញ​ក្នុង​វេទិកា ចំពោះ​ការ​ប្រកាស​អំពី​សមិទ្ធផល​ថ្មី​ៗ​ដ៏​សម្បូរហូរហៀរ​នេះ ។ ប៉ុន្តែ​ទោះជា​យ៉ាងនេះ​ក្ដី នៅ​ក្នុង​ពិធី​សម្ពោធ​ស្ពាន​នេះ សម្ដេច​ក្រឡា​ហោម ស ខេ​ង ក៏​មិន​បាន​ភ្លេច​ផង​ដែរ​នូវសារ​នយោបាយ​ដែល​ចាំបាច់​ត្រូវ​ថ្លែង​ទៅ​កាន់អ្នកចូលរួម ។ សម្ដេច​ក្រឡាហោម បាន​ថ្លែង​សា​រន​យោបាយ​ទៅ​កាន់​អ្នកចូលរួម​រាប់​ពាន់​នាក់​ថា «​ពេល​នេះ​ស្រុក​យើង​មាន​សន្តិភាព​ពេញ​លេញ​​ហើយ គ្មាន​ការ​ជ្រើសរើស​ទ័ព​ចេញ​ទៅ​ច្បាំង​អី​ទៀត​ទេ ។នេះ​ជា​ជោគជ័យ​របស់​ជាតិ​យើង​ធំ​ណាស់ ។ យើង មាន​សន្តិភាព​ហើយ តើ​យើង​ត្រូវ​គិត​អី​ទៀត? ខ្ញុំ​ថា យើង​គួ​តែ​នាំ​គ្នា​គិត ដើម្បី​នឹង​កសាង​ជីវភាព​របស់​យើង​ឲ្យ​បាន​សម្បូរ​សប្បាយ​វិញ​» ។

សម្ដេច​ក្រឡាហោម ស ខេ​ង ក៏​បាន​ក្រើនរំឭក​ដល់​ពលរដ្ឋ​ផង​ដែរ អំពី​ការ​រស់នៅ​ជាមួយ នឹង​សន្តិភាព​ដ៏​ពេញលេញ​បែប​នេះ​ថា «​បើ​យើងមាន​សន្តិភាព​ហើយ​..​យើង​បាន​សុខ​ហើយ​. បែរជា​យើង​គិត​ថា​បាន​សុខ​ហើយ មិន​ចាំបាច់នាំ​គ្នា​ធ្វើ​អ្វី​ទៀត​…​មិន​យកចិត្តទុកដាក់​កសាងជីវភាព​ក៏​វា​មិន​ត្រូវ​ដែរ​»​។ ដូច្នេះ​យើង​ត្រូវ​នាំ​គ្នាខិតខំ​ប្រឹងប្រែង​ដើម្បី​លើក​ស្ទូ​យ​ជីវភាព​របស់យើង ។

ពាក់ព័ន្ធ​នឹង​សារ​នយោបាយ​នេះ សម្ដេចក្រឡាហោម ស ខេ​ង ក៏​បាន​អំពាវនាវ​ផងដែរ​ដល់​ប្រជាពលរដ្ឋ កុំ​ឲ្យ​ជឿ​លើ​ការ​ឃោសនា​បោកប្រាស់​របស់​អ្នកនយោបាយ​នានា ដែល​ប្រឆាំង​នឹង​រាជរដ្ឋាភិបាល​ស្របច្បាប់ ។ សម្ដេច​ក្រឡាហោម បាន​ថ្លែងប្រាប់​ពលរដ្ឋ​ថា «​យើង​មិន​ត្រូវ​ជឿ​តាម​ការ​ឃោសនា​អូសទាញ​ពី​ម​ជ្ឃ​ដ្ឋា​ន​នានា ពី​អ្នកនយោបាយ​ខ្លះ ដែលពួក​គេ​មាន​បំណង​កៀងគរ​ប្រមែប្រមូល​ពលរដ្ឋឲ្យ​គាំទ្រ​ពួក​គេ ដើម្បី​ទៅ​ប្រឆាំង​រាជរដ្ឋាភិបាល​ស្របច្បាប់ តាម​រយៈ​ការ​លើកគ្នា​ធ្វើ​បាតុកម្ម មហា​បាតុកម្ម​នោះ​ទេ ពីព្រោះ​យើង​ធ្លាប់​មាន​ប្រវ​ត្តិ​សាស្ត្រ​បែប​នេះ​បង្រៀន​យើង​ហើយ ។

ដូច្នេះ យើង​គួ​តែ​ងាក​មក​ប្រឹងប្រែង​កែ​ច្នៃ​ដី​កសិកម្មយើង​វិញ តើ​គួរ​ធ្វើ​ម៉េច​ដើម្បី​ឲ្យ​ទ​ទូល​បាន​ផលល្អ ? ព្រោះ​ពេល​នេះ​យើង​មាន​ស្ពាន មានទឹកប្រើប្រាស់​សម្រាប់​ស្រោចស្រព​ផលដំណាំ​គ្រប់គ្រាន់​ហើយ ។ទោះជា​យ៉ាងណា យើង​ងាក​មក​ដឹង​អំពី​ការ​ចំណាយ​ថវិកា​សាងសង់​ស្ពាន​ទាំង​៥​ខ្សែ ដែល​ត្រូវ​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ក្នុង​ពេលតែ​មួយ​នេះ ។

បើ​យោង​តាម​បាយ​ការណ៍​ដែល​បាន ចុះ​នៅ​ក្នុង​សុន្ទរកថា​របស់​លោក ស៊ុន ចាន់​ថុ​លទេស​រដ្ឋមន្ត្រី រដ្ឋ មន្ត្រីក្រសួង​សាធារណការ​និងដឹក​ជញ្ជូន​បាន​ឲ្យ​ដឹង​ថា ស្ពាន​ទាំង​៥​ខ្សែ​ដែល​ស្ថិតក្នុងស្រុក​បាណ​ន់ ស្រុក​សំឡូត ស្រុក​ប​វេ​ល ស្រុក ឯក​ភ្នំ និង​ស្រុក​កំ​រៀង ខេត្តបាត់ដំបង​នេះ បានចំណាយ​ថវិកា​សរុប​ប្រមាណ​១៥.៤៤៤​លានរៀល ។ ក្នុង​ចំណោម​ស្ពាន​ទាំងនេះ​មាន​តែ ស្ពាន​«​ច្រាំង​ចោត​»​នៅ​ស្រុក​បាណ​ន់​ទេ ដែល​សាងសង់​ចំណាយ​ថវិកា​អស់​ច្រើន​ជាងគេ គឺ​រហូត​ដល់​ចំនួន​៤.៩៧១​លាន​រៀល ។

ដោយឡែក ស្ពាន​ដែល​ចំណាយ​ថវិកា​អស់​តិច​ជាងគេ គឺ​ស្ពាន​នៅ​ក្នុងស្រុក​ប​វេ​ល​អស់​ចំនួន១.៧១២​លាន​រៀល ព្រោះ​ស្ពាន​នេះ​តូច​ជាង គេ​ក្នុង​ចំណោម​ស្ពាន​ទាំង​៥​ខ្សែ ។ សម្ដេច​ក្រឡាហោម ស ខេ​ង បាន​មាន
ប្រសាសន៍​បញ្ជាក់​ថា ថវិកា​ដែល​បាន​ចំណាយទៅ​លើ​ការ​សាងសង់​ស្ពាន​ទាំង​៥​ខ្សែ ក្នុងស្រុក​ចំនួន​៥​ខាង​លើ​នេះ គឺជា​ថវិកា​ទាំងស្រុង​របស់​រាជរដ្ឋាភិបាល​កម្ពុជា ៕ (សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ