ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តក់ស្លុត​ណាស់​! ស្ត្រី​២​នាក់​ខ្ទាត​ចេញពី​ម៉ូតូ​ទៅ​ជា​យ៉ាងណា​ទៅ?

4 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ស្ត្រី​២​នាក់​បាន​រង​របួស​ជា​ទម្ងន់ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​នៅ​វេលា​ម៉ោង ០០​និង​៣០​នាទី​យប់ ឈាន​ចូល​ថ្ងៃ​ទី​១៥ ខែសីហា​នេះ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ត្រង់​ចន្លោះ​គីឡូម៉ែត្រ​លេខ​87…

ខេត្តកំពង់ឆ្នាំង ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ស្ត្រី​២​នាក់​បាន​រង​របួស​ជា​ទម្ងន់ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​នៅ​វេលា​ម៉ោង ០០​និង​៣០​នាទី​យប់ ឈាន​ចូល​ថ្ងៃ​ទី​១៥ ខែសីហា​នេះ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ត្រង់​ចន្លោះ​គីឡូម៉ែត្រ​លេខ​87 និង​88 ចំណុច​មុខ​ហាង​ខារ៉ាអូខេ​អេ​លី​ត ស្ថិត​ក្នុងភូមិ​ទួល​ក្រឡាញ់ សង្កាត់​កំពង់ឆ្នាំង ខណៈ​ដែល​រថយន្ត​បុក​ជាមួយ​ម៉ូតូ​ក្នុង​ទិស​ដៅ​ខ្វែងគ្នា ។

សេចក្តីរាយការណ៍​បាន​បន្ត សមត្ថកិច្ច​នគរបាល​ក្រុង​កំពង់ឆ្នាំង​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ​មាន​ស្ត្រី ឈ្មោះ សួន សុ​ផាត អាយុ​៣៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ត្រពាំង​ចឹ​ក្សា សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង បាន​បើក​ម៉ូតូ​ម៉ាក​ហុងដា​សេ​125 ពាក់​ស្លាក​លេខ​កំពង់ឆ្នាំង 1D. 5095 និង​មាន​ដឹក​ស្ត្រី​ម្នាក់​ទៀត​ឈ្មោះ​លន់ សុភា អាយុ​៣១​ឆ្នាំ មាន​ទីលំនៅ​ខេត្តសៀមរាប ក្នុង​ដំណើរ​ពី​កើត​ទៅ​លិច​លុះ​មក​ដល់​ចំណុច​កើតហេតុ​បាន​បើក​ឆ្លងថ្នល់​ជាតិ មិន​បាន​ប្រយ័ត្ន ពេល​ឆ្លង​ជិត​ផុត ស្រាប់តែ​ត្រូវ​រថយន្ត​មួយ​គ្រឿង​ម៉ាក​ៗ តា​កូ​ម៉ា ពណ៌​មាស ពាក់​ស្លាក​លេខ កំពង់ឆ្នាំង 2b 7774 ក្នុង​ដំណើរ​ពី​ជើង​ទៅ​ត្បូង បុក​ពីក្រោយ​យ៉ាង​ពេញទំហឹង បណ្ដាល​ឲ្យ​ស្ត្រី​ទាំង​២​នាក់​ខ្ទាត​ចេញពី​ម៉ូតូ​៣​ទៅ​៤​ម៉ែត្រ និង​រង​របួស​ជា​ទម្ងន់ ។

ក្រោយ​ពេល​កើតហេតុ​ស្ត្រី​ទាំង​២​នាក់ ត្រូវ​បាន​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពង់ឆ្នាំង ។ ចំណែកឯ​រថយន្ត និង​ម៉ូតូ​ត្រូវ​បាន​យក​ទៅ​រក្សា​ទុក​នៅ​អធិការ​នគរបាល​ក្រុង ដើម្បី​រង់ចាំ​ការ​ដោះស្រាយ​តាម​នីតិវិធី ។ សមត្ថកិច្ច​បាន​បញ្ជាក់​ថា ៖ គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​កើតឡើង​ដោយ​ការ​អ្នក​ជិះ​ម៉ូតូ​បើក​ឆ្លងផ្លូវ​មិន​បាន​ប្រុង​ប្រយ័ត្ន ៕​កែសម្រួល​ដោយ ៖​សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ