ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទាំង​បព្វជិត​និង​គ្រហស្ថ​សុទ្ធតែ​ជា​បុថុជ្ជន​ដូច​គ្នា

4 ឆ្នាំ មុន

សម័យ​បច្ចុប្បន្ន​គ្មាន​ទេ​ព្រះអរហន្ត គ្មាន​ទេ​ព្រះ​អរិយបុគ្គល ទាំង​អ្នកបួស​និង​គ្រហស្ថ​សុទ្ធតែ​ជា​បុថុជ្ជន​ដូច​គ្នា ជា​អ្នក​ជាប់ជំពាក់​នូវ​កិលេស​លាភ យស សុខ សរសើរ​ដូច​គ្នា គ្រាន់​ថា​ព្រះសង្ឃ​លោក​ជាប់ជំពាក់​ស្រាល​ជាង​គ្រហស្ថ​តែ​ប៉ុណ្ណោះ បើ​ទោះជា​ទាំង​ពីរ​ភេទ​នេះ​មាន​កិច្ច​ប្រតិបត្តិ​ផ្សេង​គ្នា​ក៏​ដោយ ។…

សម័យ​បច្ចុប្បន្ន​គ្មាន​ទេ​ព្រះអរហន្ត គ្មាន​ទេ​ព្រះ​អរិយបុគ្គល ទាំង​អ្នកបួស​និង​គ្រហស្ថ​សុទ្ធតែ​ជា​បុថុជ្ជន​ដូច​គ្នា ជា​អ្នក​ជាប់ជំពាក់​នូវ​កិលេស​លាភ យស សុខ សរសើរ​ដូច​គ្នា គ្រាន់​ថា​ព្រះសង្ឃ​លោក​ជាប់ជំពាក់​ស្រាល​ជាង​គ្រហស្ថ​តែ​ប៉ុណ្ណោះ បើ​ទោះជា​ទាំង​ពីរ​ភេទ​នេះ​មាន​កិច្ច​ប្រតិបត្តិ​ផ្សេង​គ្នា​ក៏​ដោយ ។

រឿងសុខ សរសើរ និង​ភាព​ថ្លៃថ្នូរ​របស់​គ្រហស្ថ​តាំងនៅ​បាន​លុះណាតែ​បុគ្គល​នោះ​ជា​អ្នក​ប្រកបការងារ​ត្រឹមត្រូវ ចិញ្ចឹមជីវិត​ដោយ​សម្មាអាជីវោ បណ្តុះ​ចិត្ត​ក្នុង​ការ​បរិច្ចាគ​ទាន អប់រំ​កាយវាចា​ចិត្ត​ឱ្យ​ប្រព្រឹត្ត​តែ​ក្នុង​អំពើ​ល្អ និង​វៀរចាក​អំពើអាក្រក់​ចោល​ទាំងអស់ ទើបបាន​នាម​ថាជា​អ្នក​រស់នៅ​ដោយ​កិត្តិយស ជីវិត​មាន​សេចក្តីសុខ ចម្រើនដោយលាភសក្ការៈ ។

ចំណែក​បព្វជិត​វិញ​ដើម្បី​ធ្វើ​ឱ្យ​ជីវិត​ថ្លៃថ្នូរ​គួរ​ដល់​ការ​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ​ផ្លូវលោក ផ្លូវធម៌​ឱ្យ​ច្បាស់លាស់ ប្រតិបត្តិ​តាម​កិច្ច​ធម៌​វិន័យ​ត្រឹមត្រូវ រក្សាសីល​បួន​ឱ្យ​បរិសុទ្ធ គោរព​ឱ្យ​ហ្មត់ចត់ ចៀស​ឱ្យ​ឆ្ងាយ​ពី​អនេសនៈ​២១ និង​បាបធម៌​៥ យក​វិន័យ​ជា​ធំ​ក្នុង​ការ​ប្រតិបត្តិ ធ្វើ​ចិត្ត​ឱ្យ​ផូរផង់​ប្រាសចាក​អំពើ​ជា​អកុសល កាន់​ត្រៃសិក្ខា​ឱ្យ​បាន​ខ្ជាប់ខ្ជួន សង្រួម​នូវ​ឥន្ទ្រិយ​ទាំង​៦​មាន​ចក្ខុន្ទ្រិយ​(​សង្រួម​ភ្នែក​)​ជាដើម កុំឱ្យ​លោត​កញ្ជ្រោល​ទៅ​តាម​បច្ចេកវិទ្យា​ទំនើប​បែប​បច្ចុប្បន្ន នោះ​ជីវិត​របស់​អ្នកបួស​នឹង​បាន​នាម​ថា​រស់នៅ​ដោយ​សេចក្តី​បរិសុទ្ធ ទាំង​បរិបូណ៌​ដោយ​សេចក្តីសុខ ។

នេះ​ជា​ចំណុច​ស្នូល​ដែល​នាំ​ឱ្យ​បាន​សុខ​ចម្រើន​នៅ​ក្នុង​ជីវិត​បច្ចុប្បន្ន រស់នៅ​ដោយ​សេចក្តី​ថ្លៃថ្នូរ​នៃ​ជីវិត​គ្រួសារ ព្រោះមិនមានកម្មពៀរដល់អ្នកទាំងពួងទាំងឡាយ ។ (ដោយសាន សារិន)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ