ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិន​ចង់​កើត​ស្នាម​សង្វាមែនទេ ​អាចសាក​​​ល្បង​វិធី​​ទាំងនេះ​​ជួយ​បន្ថយ​ការ​ប្រឈម​​បាន

4 ឆ្នាំ មុន

តើ​អ្នកជា​មនុស្ស​ដែល​កំពុង​តែ​យកចិត្តទុកដាក់​ខ្លាំង​ទៅ​លើ​សម្រស់​មែន​ទេ? បើសិនជា​ចឹ​ង​មែន អត្ថបទ​មួយ​នេះ​នឹង​មាន​ប្រយោជន៍​ខ្លាំង​សម្រាប់​អ្នក​ហើយ ព្រោះ ខ្ញុំ​នឹង​បង្ហាញ​អំពី​វិធី​ខ្លះ​ៗ​ដែល​អាច​ជួយ​បន្ថយ​ការ​ប្រឈម​នឹង​ការ​កើត​សង្វា​នៅ​លើ​ស្បែក​។ )​និយាយ​ដល់​ការ​កើត​សង្វា ការ​បង្ការ​តែងតែ​ជា​រឿង​ល្អ​ជាង​ការ​ព្យាបាល​ហើយ ព្រោះ​វា​មិន​ត្រូវការ​ចំណាយ​ច្រើន​។ យ៉ាងណាមិញ ខាងក្រោម​នេះ​គឺជា​វិធី​ខ្លះ​ៗ​ដែល​អាច​ជួយ​កាត់​បន្ថយ​ការ​កើត​សង្វា​លើ​ស្បែក​បាន​៖…

តើ​អ្នកជា​មនុស្ស​ដែល​កំពុង​តែ​យកចិត្តទុកដាក់​ខ្លាំង​ទៅ​លើ​សម្រស់​មែន​ទេ? បើសិនជា​ចឹ​ង​មែន អត្ថបទ​មួយ​នេះ​នឹង​មាន​ប្រយោជន៍​ខ្លាំង​សម្រាប់​អ្នក​ហើយ ព្រោះ ខ្ញុំ​នឹង​បង្ហាញ​អំពី​វិធី​ខ្លះ​ៗ​ដែល​អាច​ជួយ​បន្ថយ​ការ​ប្រឈម​នឹង​ការ​កើត​សង្វា​នៅ​លើ​ស្បែក​។ )​និយាយ​ដល់​ការ​កើត​សង្វា ការ​បង្ការ​តែងតែ​ជា​រឿង​ល្អ​ជាង​ការ​ព្យាបាល​ហើយ ព្រោះ​វា​មិន​ត្រូវការ​ចំណាយ​ច្រើន​។ យ៉ាងណាមិញ ខាងក្រោម​នេះ​គឺជា​វិធី​ខ្លះ​ៗ​ដែល​អាច​ជួយ​កាត់​បន្ថយ​ការ​កើត​សង្វា​លើ​ស្បែក​បាន​៖

១-រក្សា​ទម្ងន់​ឲ្យ​នៅ​សុខភាព​ល្អ ៖ មូលហេតុ​ញឹកញាប់​មួយ​ចំនួន​នៃ​ការ​កើត​សង្វា​គឺ​ការ​ធាត់​ឡើង​ទម្ងន់ និង​ស្រក​ទម្ងន់​វិញ​លឿន​ពេក​។ ហេតុ​ដូច្នេះ​ហើយ ការ​ដែល​មាន​ទម្ងន់​នៅ​សុខភាព​ល្អ​គឺជា​រឿង​ល្អ​មួយ​បើសិនជា​មិន​ចង់​ឲ្យ​កើតជា​ស្នាម​សង្វា​នៅ​លើ​ពោះ ភ្លៅ កំប៉េះ​គូថ និង​ដៃ​ទេ​។

២-ឡើង​ទម្ងន់​ឲ្យ​បាន​ត្រឹមត្រូវ​ក្នុង​ពេល​មាន​ផ្ទៃពោះ ៖ ដើមហេតុ​ដ៏​ធំ​មួយទៀត​ដែល​នាំ​ឲ្យ​កើត​សង្វា​គឺ​ការ​មាន​ផ្ទៃពោះ​។ ដំណឹង​ល្អ​នៅះ​គឺថា ស្ត្រី​ម្នាក់​អាច​លុប​បំបាត់​ការ​ចេញ​ស្នាម​សង្វា​ច្រើន​បាន តាម​រយៈ​ធ្វើ​យ៉ាងណា​កុំ​ឲ្យ​ឡើង​ទម្ងន់​ខ្លាំង​ពេក​។ ការ​សហ​ការណ៍​ជាមួយ​ពេទ្យឆ្មប​នឹង​ជួយ​អ្នក​កំណត់​ដឹង​ថា ការ​ឡើង​ទម្ងន់​ប៉ុណ្ណា​ទើប​អាច​ទប់ស្កាត់​ការ​កើត​សង្វា​បាន​។

៣-ញ៉ាំ​វីតាមីន C ឲ្យ​បាន​គ្រប់គ្រាន់ ៖ គ្រប់​គ្នា​ដឹង​ហើយ​ថា វីតាមីន C មាន​សារៈសំខាន់​បំផុត​ក្នុង​ការ​ថែរក្សា​ប្រព័ន្ធ​ភាពស៊ាំ​ឲ្យ​នៅ​ខ្លាំង​ល្អ​។ ជា​អកុសល មិន​មាន​មនុស្ស​ជា​ច្រើន​ទេ​ដែល​ដឹង​ថា វា​គឺជា​រឿង​សំខាន់​មួយ​ដែល​ត្រូវ​ថែរក្សា​ស្បែក​ឲ្យ​មាន​សុខភាព​ល្អ ហើយ​ស្រស់​ស្អាត​ទៀត​។ វីតាមីន C មាន​សារៈសំខាន់​សម្រាប់​រាង​កាយ​ក្នុង​ការ​សំយោគ​កូ​ឡា​ជែ​ន សម្រាប់​ទប់ស្កាត់​ការ​កើត​សង្វា​បាន​។

៤-វីតាមីន D ៖ អ្នកជំនាញ​ខាង​សុខភាព​ស្បែក​យល់​ស្រប​ថា វីតាមីន D ក៏​សំខាន់​សម្រាប់​ថែរក្សា​ស្បែក​ឲ្យ​រឹង​មាំ និង​សុខភាព​ល្អ​ដែរ​។ នេះ​ដោយសារ​តែ ការ​នៅ​ក្រោម​ពន្លឺព្រះអាទិត្យ​ពីរ​បី​នាទី​មុន​ម៉ោង ១០​ព្រឹក និង​ក្រោយ​ម៉ោង ៤​រសៀល អាច​ជា​វិធី​ទទួល​បាន​វីតាមីន D យ៉ាង​ឆ្លាត​វៃ​។ ជីវជាតិ​មួយ​នេ​ហ​អាច​បង្ការ​ការ​កើត​ស្នាម​សង្វា​បាន​យ៉ាង​ល្អ​។

៥-លាប​ក្រែ​ម​ផ្តល់​សំណើម​ឲ្យ​ទៀងទាត់ ៖ ការ​លាប​ក្រែ​ម​ផ្តល់​សំណើម​នឹង​ជួយ​ប្រា​កថា ស្បែក​នៅ​តែ​ទទួល​បានការ​ផ្តល់​ជីវជាតិ ដែល​ជួយ​បន្ថយ​ការ​កើត​ស្នាម​សង្វា​បាន​យ៉ាង​ល្អ​។ យ៉ាងណាមិញ អ្នក​ក៏​មិនបាច់​ទិញ​ផលិតផល​ផ្តល់​សំណើម​លាប​ក៏​បាន​ដែរ គ្រាន់តែ​យក​ប្រេង​អូ​លីវ ឬ​ប្រេងដូង​ក៏​អាច​ជួយ​ផ្តល់​សំណើម​ដល់​ស្បែក​យ៉ាង​អស្ចារ្យ​ផង​ដែរ​។

៦-ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន​ជា​រៀងរាល់ថ្ងៃ ៖ ការ​ញ៉ាំ​ទឹក​ប្រហែល ២​លី​ត្រ​ក្នុង​មួយ​ថ្ងៃ អាច​ជួយ​រក្សា​ជាតិ​ទឹក​គ្រប់គ្រាន់​ក្នុង​ខ្លួន​បាន​។ អ្នកជំនាញ​ខាង​សុខភាព​ស្បែក​ក៏​បាន​ណែនាំ​ដូច​គ្នាន​ដែរ​។ ក្រៅពី​បន្ថយ​ការ​កើត​ស្នាម​សង្វា ការ​បង្គ្រប់​ជាតិ​ទឹក​ក្នុង​ខ្លួន​គ្រប់គ្រាន់ ក៏​សំខាន់​សម្រាប់​ផ្តល់​ភាព​ភ្លឺ​រលោង​ដល់​ស្បែក និង​រក្សា​ភាព​ក្មេង​វ័យ​ថែម​ទៀត​ផង​។

៧-ញ៉ាំ​អាហារ​សម្បូរ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា​បី ៖ អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា​បី​ក៏​ជួយ​ថែរក្សា​ស្បែក​ឲ្យ​មាន​សំណើម​ពី​ខាងក្នុង​មក​ក្រៅ​ដែរ​។ ចំពោះ​ប្រភព​អាហារ​ដ៏​ល្អ​បំផុត​នោះ​មាន​ដូច​ជា ផ្លែ​ប័​រ គ្រាប់​ធញ្ញជាតិ និង​ត្រី​សម្បូរ​ខ្លាញ់​ដូច​ជា​ត្រី​សាល​ម៉ុង​ជាដើម​។ អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា​បី​ក៏​ល្អ​សម្រាប់​សុខភាព​បេះដូង​ផង​ដែរ​។

៨-ចៀសវាង​ការ​ជក់បារី ៖ ការ​ជក់បារី​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ហេតុផល​មួយ​នាំ​ឲ្យ​អាយុ​ខ្លី ដោយសារ​តែ​វា​ធ្វើ​ឲ្យ​ប្រឈម​ខ្ពស់​នឹង​ជំងឺមហារីក​សួត និង​ជំងឺ​បេះដូង​សរសៃឈាម​។ តើ​អ្នកមាន​ដឹង​ទេ​ថា វា​ក៏​អាច​បង្កើន​ភាព​ចាស់​របស់​ស្បែក និង​ឆាប់​កើត​សង្វា​ដែរ​ទេ0x017d7 អ្នកជំនាញ​ខាង​សុខភាព​ស្បែក​និយាយ​ថា ការ​ជក់បារី អាច​បំផ្លាញ​ជាលិកា​ស្បែក​ដែល​មាន​សុខភាព​ល្អ ហើយ​ក៏​បំផ្លាញ​កូ​ឡា​ជែ​ន​ផង​ដែរ (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ