ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ស្ត្រេ​ស​ច្រើន​ពេក… ស្ត្រី​អាយុ​ក្រោម​​៥០​ឆ្នាំ​អាច​​ប្រឈម​ខ្ពស់​នឹង​បញ្ហា​​ទាំង​នេះ

4 ឆ្នាំ មុន

មនុស្ស​យើង​ភាគច្រើន​ជឿ​ថា ជំងឺ​បេះដូង​ច្រើន​តែ​កើតឡើង​លើ​មនុស្ស​វ័យ​ចំណាស់​។ ប៉ុន្តែ តាម​ការ​សិក្សា​បច្ចុប្បន្ន​បាន​ឲ្យ​ដឹង​ថា ស្ត្រី​អាយុ​ក្រោម ៥០​ឆ្នាំ គឺ​ប្រឈម​ខ្ពស់​នឹង​បញ្ហា​បេះដូង ហើយ​ក្នុង​នោះ​ក៏​មាន​ជំងឺ​គាំងបេះដូង​ដែរ​។ តើ​មក​ពី​មូលហេតុ​អ្វី​ទៅ? នោះ​ដោយសារ​តែ​ស្ត្រី​វ័យក្មេង​រង​ភាព​តានតឹង​ក្នុង​ជីវិត​ច្រើន​ពេក​។…

មនុស្ស​យើង​ភាគច្រើន​ជឿ​ថា ជំងឺ​បេះដូង​ច្រើន​តែ​កើតឡើង​លើ​មនុស្ស​វ័យ​ចំណាស់​។ ប៉ុន្តែ តាម​ការ​សិក្សា​បច្ចុប្បន្ន​បាន​ឲ្យ​ដឹង​ថា ស្ត្រី​អាយុ​ក្រោម ៥០​ឆ្នាំ គឺ​ប្រឈម​ខ្ពស់​នឹង​បញ្ហា​បេះដូង ហើយ​ក្នុង​នោះ​ក៏​មាន​ជំងឺ​គាំងបេះដូង​ដែរ​។ តើ​មក​ពី​មូលហេតុ​អ្វី​ទៅ? នោះ​ដោយសារ​តែ​ស្ត្រី​វ័យក្មេង​រង​ភាព​តានតឹង​ក្នុង​ជីវិត​ច្រើន​ពេក​។

សម្រាប់​មនុស្ស​វ័យក្មេង​ជា​ច្រើន​អាច​បំបាត់​ស្ត្រេ​ស​ចេញពី​រាង​កាយ​បាន​តាម​វិធី​ផ្សេង​ៗ​ពី​គ្នា​។ ប៉ុន្តែ​ការ​ពិត​នោះ​គឺថា រាង​កាយ​នឹង​បង្ហាញ​នូវ​សញ្ញា​ជា​ច្រើន​នៅ​ពេល​ដែល​ក្នុង​ខ្លួន​រង​ភាព​តានតឹង​ច្រើន​លើសលុប​ពេក​។ ដូច​ជា ការ​ឈឺក្បាល​ញឹកញាប់ ឬ​មាន​អារម្មណ៍​ថា​អស់កម្លាំង​រាល់ថ្ងៃ ការ​ដែល​នៅ​តែ​គិត​ពី​បញ្ហា​តូច​ៗ​ជាប់​រហូត​ជាដើម​។ យ៉ាងណាមិញ ខាងក្រោម​នេះ​គឺជា​អ្វី​ដែល​កើតឡើង​ចំពោះ​រាង​កាយ និង​ចិត្ត​អ្នក​នៅ​ពេល​ដែល​ខ្លួនឯង​មាន​ភាព​ស្ត្រេ​ស​ច្រើន​ពេក​។

១- កាលណា​ស្ត្រី​ស្ត្រេ​ស​កាន់តែ​ច្រើន លំហូរ​ឈាម​ទៅ​ចិញ្ចឹម​បេះដូង​កាន់តែ​តិច ដែល​ជា​ហេតុ​នាំ​ឲ្យ​ងាយ​កើត​ជំងឺ​គាំងបេះដូង​ណាស់
២- ស្ត្រេ​ស​គឺជា​ដើមចម​ចំបង​គេ​ហើយ​ដែល​ធ្វើ​ឲ្យ​មនុស្ស​គេង​មិន​លក់ និង​អស់កម្លាំង​ជាប់
៣- ងាយ​នឹង​រង​បញ្ហា​គេង​មិន​លក់ និង​គេង​បាត់​ដង្ហើម
៤- ការ​សិក្សា​បាន​រក​ឃើញ​ថា ស្ត្រី​ដែល​មានការ​ងារ​ពោរពេញ​ទៅ​ដោយ​ភាព​តានតឹង​ច្រើន គឺ​មាន​វដ្ត​រដូវ​តិច​ជាង​ស្ត្រី​ដែល​មិនសូវ​មាន​ភាព​តានតឹង

៥- ការ​ញ៉ាំ​អាហារ​ក្នុង​ពេល​ស្ត្រេ​ស​អាច​ជាដើម​ហេតុ​នាំ​ឲ្យ​មាន​បញ្ហា​ក្នុង​ការ​រំលាយ​អាហារ ដូច​ជា ៦-ក្រហាយ​ដើមទ្រូង ហើមពោះ និង​រលាក​ពោះវៀន​ទៀត​ផង
៧- អារម្មណ៍​ដែល​ស្ត្រេ​សគឺ​ងាយ​នឹង​កើតការ​បាក់ទឹកចិត្ត​ណាស់
៨- កាលណា​ស្ត្រេ​ស​កាន់តែ​ច្រើន វា​នឹង​ធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍​ថា​ខ្សោយ ហើយ​ប្រព័ន្ធ​ភាពស៊ាំ​ក៏​ចុះ​ខ្សោយ​ដែរ

៩- វា​គ្មាន​អ្វី​ជា​រឿង​ភ្ញាក់ផ្អើល​ឡើយ​ដែល​និយាយ​ថា ស្ត្រេ​ស​ច្រើន​ធ្វើ​ឲ្យ​ខ្សោយ​ខាង​ផ្លូវភេទ​ដែរ​នោះ
១០ កើត​មុន​កាន់តែ​ច្រើន ដោយសារ​តែ​អ័រម៉ូន​បង្ក​ភាព​ស្ត្រេ​ស​ជំរុញ​ដល់​ការ​ចេញ​ជាតិ​ប្រេង​លើ​ស្បែក​ច្រើន
១១- ស្ត្រេ​ស​គឺជា​កត្តា​មួយ​ដែល​នាំ​ឲ្យ​ជ្រុះ​សក់​ខ្លាំង​ដែរ​។

ខ្ញុំ​ដឹង​ថា មនុស្ស​យើង​សុទ្ធតែ​មាន​ស្ត្រេ​ស​គ្រប់​គ្នា ប៉ុន្តែ​ការ​ហាត់ប្រាណ ឬ​ហាត់​យូ​ហ្គា​ជា​ទៀងទាត់ អាច​ធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍ល្អ​ឡើង​វិញ ហើយ​ការ​ញ៉ាំ​អាហារ​ផ្តល់​សុខភាព​ក៏​ជំរុញ​ដល់​អារម្មណ៍ល្អ​ឡើង​វិញ​បាន​ដែរ (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ