ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត់​លុយ​យក​រូប​នាង​បង្ហោះ​លក់ខ្លួន​ ស្រី​ណា​​ទ្រាំ​បាន ​មក​មុខ​ព្រះ​​​អង្គ​ដង​កើ​ទាំង​ពពោះ​​កូន​ផ្អើល

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ស្ត្រី​ម្នាក់​មាន​ផ្ទៃពោះ​៨​ខែ​ទៅ​ហើយ គិត​អ្វី​មិន​ចេញ​ដោយសារ​តែ​ប្តី​ពេល​អត់​លុយ​ក៏​ត្រូវ​យក​រូបថតប្រពន្ធបង្ហោះ​លក់ខ្លួន​ឱ្យ​មិត្តភក្តិ ហើយ​ថែម​ទាំង​ជំពាក់​លុយ​គេ​ច្រើន​ពេក​ ហើយ​អត់​លុយ​សង ក៏​សម្រេចចិត្ត​គិត​ខ្លីរ​ត់ទៅ​លោតទឹក​សម្លាប់​ខ្លួន​នៅ​មុខ​ព្រះ​អង្គ​ដង​កើ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​9​និង​15​នាទី​យប់​ថ្ងៃ​ទី​14 ខែសីហា…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ស្ត្រី​ម្នាក់​មាន​ផ្ទៃពោះ​៨​ខែ​ទៅ​ហើយ គិត​អ្វី​មិន​ចេញ​ដោយសារ​តែ​ប្តី​ពេល​អត់​លុយ​ក៏​ត្រូវ​យក​រូបថតប្រពន្ធបង្ហោះ​លក់ខ្លួន​ឱ្យ​មិត្តភក្តិ ហើយ​ថែម​ទាំង​ជំពាក់​លុយ​គេ​ច្រើន​ពេក​ ហើយ​អត់​លុយ​សង ក៏​សម្រេចចិត្ត​គិត​ខ្លីរ​ត់ទៅ​លោតទឹក​សម្លាប់​ខ្លួន​នៅ​មុខ​ព្រះ​អង្គ​ដង​កើ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​9​និង​15​នាទី​យប់​ថ្ងៃ​ទី​14 ខែសីហា ឆ្នាំ​2019 ស្ថិត​ក្នុង​សង្កាត់​ជ័យ​ជំនះ ខណ្ឌដូនពេញ ។

តាម​ប្រភព​ពី​សាក្សី​ឃើញ​ហេតុការណ៍​បានឱ្យ​ដឹង​ថា មុន​កើតហេតុ គេ​បានឃើញ​ស្ត្រី​ម្នាក់​មាន​ផ្ទៃ​ពោះធំ​ទៅ​ហើយ បាន​ដើរមក​ពី​ម្តុំ​ផ្លូវ​136 គោលបំណង​ដើរ​សំដៅ​ទៅ​ព្រះ​អង្គ​ដ​ង្ក​កើ រួច​ក៏​យំ​បណ្តើរ​និយាយ បណ្តើរ​​រួច ហើយ​ដើរ​ចុះ​ទៅ​ក្នុង​ទឹកទន្លេ​បំរុង​នឹង​សម្លាប់​ខ្លួន ខណៈ​ពេល​ដើរ​ចូល​ទឹកបាន​ពាក់កណ្តាល​ខ្លួន​ត្រឹម​.​ក​ទៅ​ហើយ ស្រាប់តែ​មាន​ប្រជាពលរដ្ឋ និង​ប្រជា​ការពារ​សណ្តាប់ធ្នាប់​សាលា​ខណ្ឌដូនពេញ ធ្វើការ​ជួយ​អន្តរាគមន៍​ឃាត់ខ្លួន​ស្ត្រី​រង​គ្រោះ​ស្រង់​យក​ឡើង​មក​គោក​វិញ រួច​ក៏​ឱ្យ​ជន​រង​គ្រោះ​អង្គុយ ហើយ​រៀបរាប់​ប្រាប់​ទាំង​ទឹកភ្នែក ទាំង​ទឹកសំបោរ ។

ស្ត្រី​ដែល​សម្រេចចិត្ត​លោតទឹក​នេះ​បាន​ប្រាប់​ថា មូលហេតុ​ដែល​គិត​ខ្លី​ចង់​លោតទឹក​សម្លាប់​ខ្លួន គឺ​មក​ពី​ខ្លួន​ជំពាក់​បំណុល​គេ​ច្រើន​ពេក ដោយសារ​តែ​គាត់​មាន​ប្តី​ជា​ជនជាតិ​អេ​ស្ប៉ា​ញ មានកូន​ទាំងអស់​៣​នាក់ ទាំង​ក្នុង​ពោះ​ពរ​ពោះ​បាន​៨​ខែ​ហើយ ។ កន្លង​មក គាត់​បាន​ទៅ​រស់នៅ​បរទេស​ជាមួយ​ប្តី ហើយ​ខណៈ​ពេល​អត់​មាន​លុយ ប្តី​គាត់​បាន​យក​រូបថត​របស់​គាត់​ទៅ​បង្ហោះ​លក់ខ្លួន​ឲ្យ​មិត្តភក្តិ​ដើម្បី​យក​ប្រាក់​មក​ចាយវាយ ធ្វើ​ឲ្យ​គាត់​គ្រាំគ្រា​ចិត្តខ្លាំង​ពេក ទ្រាំ​មិន​បាន​ក៏​រត់​មក​ស្រុក​កំណើត​វិញ ។

ស្រី​រង​គ្រោះ​ខាងលើ​បាន​បន្ត​ទៀត​ថា មិន​ត្រឹមតែ​ប៉ុណ្ណឹង បុរស​ជា​ប្តី​បាន​យក​ប្លង់​ដី​របស់​បងស្រី​គាត់​នៅ​សង្កាត់​កំ​បូល ខណ្ឌ​កំ​បូល ទៅ​បញ្ចាំ​ជាង​២​ម៉ឺន​ដុល្លារ បង់ការ​ឲ្យ​គេ​ក្នុង​មួយ​ខែ​១០០០​ដុល្លារ រហូត​មក​ដល់​បច្ចុប្បន្ន​អត់​មាន​លុយ​បង់​ឲ្យ​គេ​ទៀត​នោះ​ទេ ។

ប្រភព​ដដែល​បន្ត​ថា រូប​គាត់ និង​ប្តី​បាន​ទិញ​ដី​ឡូ​តិ៍​បង់​រំ​លោះ​ចំនួន​២​ប្លង់ ហើយ​ចង់​លក់​ចេញ​វិញ​តែ​លក់​មិន​ចេញ ណាមួយ​ដី​នោះ​បង់ប្រាក់​មិន​ទាន់​ដាច់​ទេ អត់​មាន​លុយ​បង់​បន្ត​ទៀត ទើប​ធ្វើ​ឲ្យ​រូប​គាត់​ពិបាក​ចិត្ត រហូត​សម្រេចចិត្ត​ចង់​បញ្ចប់ជីវិត​តែ​ម្តង ។

ក្រោយ​ពេល​កើតហេតុ បន្ទាប់​ពី​ធ្វើការ​សួរនាំ​ដឹង​រឿង​ហើយ សមត្ថកិច្ច​បាន​នាំ​ខ្លួន​ស្ត្រី​រង​គ្រោះ​យក​ទៅ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ជ័យ​ជំនះ ដើម្បី​សួរនាំ​បន្ត រួច​ក៏​នាំ​ទៅ​ផ្ទះសំណាក់​របស់​ជន​រង​គ្រោះ​ដើម្បី​ឱ្យ​គាត់​សំរាក​តែ​ម្តង ។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ