ខេត្តកំពត ៖ បន្ទាប់ពីមានកើតជំងឺប៉េស្កជ្រូកអាហ្វ្រិកឈឺឆ្លងរាតត្បាត ធ្វើអោយប្រជាពលរដ្ឋខ្មែរខ្លាច ជាពិសេសប្រជាពលរដ្ឋខេត្តកំពតតែម្តង ខណៈដឹងថា ជំងឺប៉េស្កជ្រូកអាហ្វ្រិកនេះ វាមិនអាចឆ្លងដល់មនុស្ស ក៏ដោយ ។ លោកជាវ តាយ អភិបាលខេត្តកំពត បានថ្លែងបែបនេះ កាលពីព្រឹកថ្ងៃទី១៤ សីហា នៅក្នុងពិធីពិសាសាច់ជ្រូកដោយសុវត្ថិភាព នៅរង្វង់មូលក្រុងកំពត ខេត្តកំពត ។ ទោះជាមានការអំពាវនាវបែបណានោះ គេឃើញមានជ្រូករបស់ប្រជាពលរដ្ឋដែលចិញ្ចឹម បានងាប់ជាហូរហែ តែភាគច្រើន គឺពួកគាត់មិនបានយកពិសាទេច្រើនតែកប់ចោល ។
យោងក្នុងរបាយការណ៍ថា ខេត្តកំពតមានកសិដ្ឋានចិញ្ចឹមជ្រូកមាន២០កន្លែង មានសត្វជ្រូក២១១៥៥ក្បាល ។ តែក្នុងនោះ យើងបានពិនិត្យរួមទាំងប្រជាពលរដ្ឋផង មានជ្រូកសរុបទាំងអស់ក្នុងខេត្តកំពតមានចំនួន៨៩៦០១ក្បាល ។
លោកចាន់ រិទ្ធ ប្រធានមន្ទីរកសិកម្មបានមានប្រសាសន៍ដែរថា នៅក្នុងឆាំ្ន២០១៩នេះ មន្ត្រីការិយាល័យ
ផលិតកម្ម និងបសុព្យាបាលបានធ្វើជីវសុវត្ថភាព បាញ់ថ្នាំរំងាប់មេរោគកន្លែងចិញ្ចឹមសត្វជ្រូកបាន៦៧កន្លែងផ្សេងៗគ្នា ។ ដកហូតសាច់ជ្រូកឈឺពីអ្នកលក់តាមផ្សារនានា បានជាង៣គីឡូក្រាម យកទៅដុតកម្ទេចចោលផងដែរ ។
លោកស្រេង សុធៀប តំណាងអោយក្រុមហ៊ុនសុីភីចំកាត់មានប្រសាសន៍ថា មានអង្កការធំៗចំនួន៣ គឺអង្កការWHOសុខភាពពិភពលោក -OTE សុខភាពសត្វពិភពលោកFAO ស្បៀងអាហារ និងកសិកម្មពិភពលោក-អង្កការទាំង3នេះ បានរកឃើញថា ជំងឺប៉េស្កជ្រូកអាហ្វ្រិកដែលផ្ទុះឡើងនោះបានឆ្លងត្រឹមតែសត្វជ្រូកដូចគ្នាតែប៉ុណ្ណោះ ។ (សម្រួលដោយ៖ ស្រីណា)
ចែករំលែកព័តមាននេះ