ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ្វឺ​កាលី បើក​សាខា​ទី​១៣ នៅ​ផ្លូវជាតិ​លេខ​​៣ ដើម្បី​បំពេញ​សេចក្តី​ត្រូវការ​របស់​អតិថិជន

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​របស់​អតិថិជន បន្ទាប់​ពី​មានការ​គាំទ្រ​យ៉ាង​ខ្លាំង​នោះ ហ្វឺ​កាលី (Pho Cali) ជា​ហាង​ដែល​លក់​សិទ្ធិ​អាជីវកម្ម (Franchise) បាន​បន្ត​បើកហាង​ថ្មី​បន្ថែម​ទៀត​ដែល​ជា​ហាង​ទី…

រាជធានី​ភ្នំពេញ ៖ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​របស់​អតិថិជន បន្ទាប់​ពី​មានការ​គាំទ្រ​យ៉ាង​ខ្លាំង​នោះ ហ្វឺ​កាលី (Pho Cali) ជា​ហាង​ដែល​លក់​សិទ្ធិ​អាជីវកម្ម (Franchise) បាន​បន្ត​បើកហាង​ថ្មី​បន្ថែម​ទៀត​ដែល​ជា​ហាង​ទី ១៣ កាលពី​ថ្ងៃ​ទី ១៣ ខែសីហា ឆ្នាំ​២០១៩ ដោយ​មាន​ចម្ងាយ​ប្រមាណ ១០០ ម៉ែត្រ​ពី​រង្វង់​មូល​ចោម​ចៅ តាម​បណ្តោយ​ផ្លូវជាតិ​លេខ ៣ ដោយ​ស្ថិត​នៅ​ខាងឆ្វេង​ដៃ​ក្នុង​ស្ថានីយប្រេងឥន្ធនៈ PTT ។

លោក លឹ​ម គី​ម​រ័​ត្ន ដែល​ជា​ម្ចាស់​ហាង ក៏​ដូច​ជា​អ្នកទិញ​សិទ្ធិ​អាជីវកម្ម​របស់ ហ្វឺ​កាលី បានឱ្យ​ដឹង​ថា ការ​បើក​សម្ពោធ និង​ដាក់​លក់​ជា​ផ្លូវការ​នូវ​ភោជនីយដ្ឋាន ហ្វឺ​កាលី Pho Cali សាខា​ផ្លូវជាតិ​លេខ ៣ នេះ គឺ​ដើម្បី​បម្រើ​នូវ​តម្រូវការ និង​ភាព​ងាយស្រួល​ដល់​អតិថិជន​ដែល​ឆ្លងកាត់​ផ្លូវជាតិ និង​អ្នក​រស់នៅ​តំបន់​ក្បែរ​នេះ​ឱ្យ​បាន​សាកល្បង​នូវ​រសជាតិ​ដ៏​ពិសេស ប្លែក និង​មាន​ផា​សុខភាព ព្រមទាំង​បន្ត​នូវ​ការ​គាំទ្រ​ឱ្យ​មាន​សន្ទុះ​កាន់តែ​ខ្លាំង​ឡើង ។

លោក​បាន​បន្ត​ទៀត​ថា «​ការ​បើក​លក់​ដែល​មាន​ដូច​ជា ហ្វឺ​ពិសេស​, បាញ់​ស្រុង និង​ភេសជ្ជៈ​គ្រប់​ប្រភេទ​នេះ គឺ​ពួក​យើង​ទទួល​បាន​សិទ្ធិ​ក្នុង​ការ​លក់​ពី​ម្ចាស់ Franchise ក្នុង​ប្រទេស​កម្ពុជា​ដោយ​ផ្ទាល់​តែ​ម្តង គឺ​លោក​ស្រី លឹ​ម គឹ​ម​ងី​ម ។ ដោយសារ Pho Cali កាន់តែ​មាន​ភាព​ល្បីល្បាញ​ជាមួយ​ការ​គាំទ្រ និង​ទទួលស្គាល់​រសជាតិ ទាំង​អតិថិជន ដែល​ជា​ប្រជាជន​ខ្មែរ ព្រមទាំង​អតិថិជន​អន្តរជាតិ​ផង​ដែរ ទើប​ខ្ញុំ​សម្រេចចិត្ត​បើកហាង​បន្ថែម​ទៀត ដែល​នេះ​ជា​ហាង​ទី ២ របស់ខ្ញុំ​បន្ទាប់​ពី​ហាង​ទី ១ (​សាខា​វិ​ថី​ម៉ុង​ឬ​ទ្ធី​) ក្នុង​ចំណោម​ហាង​ទាំង ១៣ ដែល​កំពុង​តែ​បើក​ដំណើរការ​លើ​ទីផ្សារ​ទូ​ទាំង​ប្រទេស​កម្ពុជា​» ។

ចំណាយ​ប្រាក់​ប្រមាណ​ពី ៣ ទៅ ៤ ដុល្លារ​ក៏​អាច​ភ្លក្ស​នូវ​រសជាតិ ហ្វឺ​ពិសេស ដែល​ផ្សំ​ឡើង​ពី​សាច់​គោ​អូស្ត្រាលី មានគុណ​ភាព​ខ្ពស់ ប្រហិត​សាច់​គោ​អម​ជាមួយនឹង​ការ​តុបតែង​ហាង​ដែល​មាន​ស្តង់ដា និង​ផា​សុខភាព​ផង​ដែរ ។

ភោជនីយដ្ឋាន Pho Cali Cambodia ជា​ភោជនីយដ្ឋាន​ដែល​នាំ​មក​នូវ ហ្វឺ រូបមន្ត​ពិសេស និង​ភេសជ្ជៈ​ជា​ច្រើន​មុខ​ទៀត​ជាង ៣០ រសជាតិ ដើម្បី​បំពេញតម្រូវការ​របស់​អតិថិជន​គ្រប់​ស្រទាប់​ទាំងអស់ ជា​ពិសេស​នោះ​គឺ​តម្លៃ​ដែល​ជា​កត្តា​ធ្វើ​ឲ្យ​អតិថិជន​ចំណាយ​ប្រាក់​សមរម្យ តែ​អាច​ទទួល​បាន​នូវ​ហ្វឺ​ពិសេស​ដែល​រសជាតិ​មិន​អាច​បំភ្លេច​បាន ។

គួរ​បញ្ជាក់​ថា Pho Cali គឺជា​ហាង​ដែល​បាន​បង្កើត​ឡើង​ដោយ​កូន​ខ្មែរ គឺ​លោកស្រី លឹ​ម គឹ​ម​ងី​ម និង ស្វាមី ផ្ទាល់​តែ​ម្តង ហើយ​ក៏​ជា​ហាង​ដែល​ដាក់​លក់​អាជីវកម្ម (Franchise) ជា​សាធារណៈ​លើ​ទីផ្សារ​ប្រទេស​កម្ពុ​ជាមួយ​ផង​ដែរ ។ ដោយ​ការ​ខំប្រឹង​ប្រែង និង​យកចិត្តទុកដាក់​បំផុត​ពី​ម្ចាស់​អាជីវកម្ម​ទាំង​ពីរ ទើប​ធ្វើ​ឱ្យ​អាជីវកម្ម​នេះ​លូតលាស់​លឿន​បំផុត​ក្នុង​ទីផ្សារ ត្រឹមតែ​រយៈពេល ៣ ឆ្នាំ​តែ​ប៉ុណ្ណោះ ។

មិន​ទាន់​គ្រប់គ្រាន់​នោះ​ទេ អ្នក​ទាំង​ពីរ​បាន​បង្ហើប​ផង​ដែរ​ថា ហ្វឺ​កាលី Pho Cali នឹង​បន្ត​ពង្រីក​វិសាលភាព​របស់​ខ្លួន​បន្ថែម​ទៀត​ដោយ​មាន​គម្រោង​រហូត​ដល់​ទៅ ២៥ ហាង​នៅ​ក្នុងឆ្នាំនេះ និង​បន្ត​ថែរក្សា​នូវ​ស្ថិរភាព​នៃ​គុណភាព​របស់​ខ្លួន​មិន​ឱ្យ​អតិថិជន​ខកចិត្ត​នោះ​ឡើយ ។ អ្នក​ទាំង​ពីរ​ក៏​មាន​ទំនុក​ចិត្តនឹង​ចង់​ក្លាយជា​ហាង​ដែល​លក់​អាជីវកម្ម​ជោគជ័យ​បំផុត​នូវ​ប្រទេស​កម្ពុជា មិន​គ្រាន់តែ​ទំហំ​នៃ​ការ​ពង្រីក ប៉ុន្តែ​មក​ទាំង​ព្រម​ជាមួយ​គុណភាព និង​ផាសុកភាព​ផង​ដែរ ។

យ៉ាងណាមិញ​អ្នក​ទាំង​ពីរ​បន្ត​ទៀត​ថា ភាព​ជោគជ័យ​មក​ដល់​ពេល​នេះ គឺ​អរគុណ​ដល់​ការ​គាំទ្រ​ពី​អតិថិជន​គ្រប់​ម​ជ្ឍ​ដ្ឋា​ន និង​ការ​ទុកចិត្ត ព្រមទាំង​ការ​សហការ​ពី​អ្នកទិញ​បន្ត​នូវ​អាជីវកម្ម ផង​ដែរ ដូច្នេះ​ពួក​យើង​នឹង​នៅ​តែ​ព្យាយាម​បន្ត​ការ​អភិវឌ្ឍន៍​របស់​ខ្លួន តាម​មតិយោបល់ និង​ការ​ណែនាំ​ដ៏​មាន​តម្លៃ​បំផុត​របស់​អ្នក​ទាំងអស់​គ្នា ដើម្បី​ឱ្យ​មាន​ភាព​ជោគជ័យ​ទាំងអស់​គ្នា និង​សង្ឃឹមថា ខ្លួន​អាច​ជា​ផ្នែក​មួយ​ដែល​បង្កើន​ឱកាស​ការងារ​ដល់​ប្រជាពលរដ្ឋ ព្រមទាំង​សេដ្ឋកិច្ច ប្រទេស​កម្ពុជា​ផង​ដែរ ហើយ​ក៏​សង្ឃឹមថា អាច​ពង្រីក​វិសាលភាព​ខ្លួន​ដល់​ប្រទេស​ជិតខាង​ផង​ដែរ ។

ព័ត៌មាន​បន្ថែម អាច​ទំនាក់ទំនង​ទូរស័ព្ទ​លេខ ៖ Pho Cali Cambodia: 017 988 777
Pho Cali ព្រៃ​ព្រីង ផ្លូវជាតិ​លេខ ៣: 016 85 1234 អា​ស័​យ​ដ្ឋា​ន ស្ថានីយប្រេងឥន្ធន​:​ភី​ធី​ធី ព្រៃ​ព្រីង ភូមិ​ព្រៃ​ព្រីង​ខាងត្បូង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ ។
ឬ​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក ៖ https://web.facebook.com/phocali.kh/ ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ