ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រីជាន់ខ្ពស់​កម្ពុជា​អំពាវនាវ​ឱ្យ​ចិន​មក​ចូល​មក​វិនិយោគ​បន្ថែម ខណៈ​វិស័យ​ធំ​ៗ​មួយ​ចំនួន​នៅ​កម្ពុជា​ចិន​កំពុង​កោ្ត​ប​ក្នុង​ដៃ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្ពុជា​តែងតែ​អំពាវនាវ និង​ស្នើ​សុំ​ឱ្យ​វិនិយោគិន​បរទេស ចូល​មក​បណ្ដាក់ទុន​វិនិយោគ​នៅ​កម្ពុជា ដើម្បី​ផ្ដល់​ឱកាស​ការងារ និង​ប្រាក់​ចំណូល​ដល់​ប្រជាពលរដ្ឋ​កម្ពុជា ជា​ពិសេស​កម្ពុជា​តែងតែ​អំពាវនាវ​ដល់​វិនិយោគិន​ចិន ដែល​ជា​មិត្ត​ដែកថែប​របស់​ខ្លួន ចូល​មក​បណ្ដាក់ទុន​បន្ថែម…

រាជធានី​ភ្នំពេញ ៖ កម្ពុជា​តែងតែ​អំពាវនាវ និង​ស្នើ​សុំ​ឱ្យ​វិនិយោគិន​បរទេស ចូល​មក​បណ្ដាក់ទុន​វិនិយោគ​នៅ​កម្ពុជា ដើម្បី​ផ្ដល់​ឱកាស​ការងារ និង​ប្រាក់​ចំណូល​ដល់​ប្រជាពលរដ្ឋ​កម្ពុជា ជា​ពិសេស​កម្ពុជា​តែងតែ​អំពាវនាវ​ដល់​វិនិយោគិន​ចិន ដែល​ជា​មិត្ត​ដែកថែប​របស់​ខ្លួន ចូល​មក​បណ្ដាក់ទុន​បន្ថែម បើ​ទោះបីជា​បច្ចុប្បន្ន​នេះ ចិន​បាន​ឈរ​លំដាប់​កំពូល​ជា​អ្នក​វិនិយោគ​ច្រើន​ជាងគេ​នៅ​កម្ពុជា​ក្ដី ជា​ពិសេស​គឺ​លើ​វិស័យ​អចល​ទ្រព្យ កាស៊ីណូ​តែ​ម្តង ។

​មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួងពាណិជ្ជកម្ម​កម្ពុជា លោក​ឈួ​ន ដា​រ៉ា បាន​បង្ហាញ​អ្នក​វិនិយោគ​ក្នុង​ខេត្ត​មួយ​របស់​ប្រទេស​ចិន ដើម្បី​ឱ្យ​ពួក​គេ​ចូឡ​មក​កម្ពុជា ដោយ​បញ្ជាក់​ថា​រដ្ឋាភិបាល​បាន​ត្រៀម​ស្វាគមន៍​ជា​និច្ច ព្រមទាំង​មាន​មន្ត្រី​រង់ចាំ​សម្របសម្រួល​នូវ​ការ​វិនិយោគ​នានា​ទៀតផង ។

នៅ​ក្នុង​ឱកាស​ជួប​ជាមួយ​ធុរជន​ចិន​នៅ​ខេត្ត​គួ​យ​ចូ​វ ប្រទេស​ចិន លោក​បាន​បង្ហាញ​ពី​សក្ដានុពល និង​ពាណិជ្ជកម្ម​កម្ពុជា ព្រមទាំង​កំណែទម្រង់ និង​វិធានការ​សំខាន់​ៗ​របស់​រាជរដ្ឋាភិបាល ក្នុង​ការ​លើកកម្ពស់​បរិយាកាស​ធុរកិច្ច , វិនិយោគ និង​កិច្ច​សម្រួល​ពាណិជ្ជកម្ម ដើម្បី​ទាក់ទាញ ការ​បណ្ដាក់ទុន​បន្ថែម​ពី​ប្រទេស​ចិន លើ​វិស័យ​អាទិភាព​សំខាន់​ៗ​នៅ​កម្ពុជា ។ លោក​មាន​ប្រសាសន៍​ថា ទំនាក់ទំនង​រវាង​កម្ពុជា និង​ចិន នៅ​ពេល​បច្ចុប្បន្ន​កាន់តែ​ស្អិតរ​មួ​តឡើង និង​អាច​និយាយ​បាន​ថា វា​ឡើង​ដល់​កម្រិត​កំពូល​មួយ​ក្នុង​ភាព​ជា​ដៃគូរ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​នៃ​គោលនយោបាយ​របស់​រដ្ឋាភិបាល​ទាំង​ពីរ ដោយ​បាន​បង្ហាញ​តាម​រយៈ​ការ​ផ្លាស់​ប្តូរ​ដំណើរ​ទស្សនៈកិច្ច​រវាង​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​នៃ​ប្រទេស​ទាំង​ពីរ ដើម្បី​ជំរុញ​កិច្ច​សហប្រតិបត្តិការ​គ្រប់​វិស័យ ទាំ​ប់​ទាំង​នយោបាយ ការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍​និង​វប្បធម៌ ជាដើម ។

​លោក លី លីង​បូ អភិបាលក្រុង​ផា​ន​ចូ​វ នៃ​ខេត្ត​គួ​យ​ចូ​វ ដែល​បាន​ដឹកនាំ​ធុរជន​មក
កម្ពុជា ដើម្បី​សិក្សា​ឱកាស​វិនិយោគ ព័ត៌មាន​ពី​សក្ដា​នុ​ល​ពល និង​កាលានុវត្តភាព​វិនិយោគ​នៅ​កម្ពុជា ដែល​ផ្ដល់​ជូន​ដោយ​មន្ត្រីជាន់ខ្ពស់​កម្ពុជា គឺ​ទុន​មួយ ក្នុង​ការ​សម្រេចចិត្ត​បណ្ដាក់ទុន​វិនិយោគ​ឬ​យ៉ាងណា​របស់​ធុរជន​ចិន ដែល​បា​មក​កម្ពុជា នៅ​ពេល​នេះ ។ លោក ក៏​បាន​សន្យា​ជួយ​ជំរុញ​វិនិយោគិន​ទីក្រុង​ផា​ន​ចូ​វ ឱ្យ​ចូល​មក​ស្វែង​យល់​អំពី​សក្តានុពល​កម្ពុជា ដើម្បី​វិនិយោគ​លើ​វិស័យ​កសិកម្ម ទេសចរណ៍ និង​វប្បធម៌ នា​ពេល​ខាង​មុខ ។

​បើ​តាម​ប្រសាសន៍​សម្ដេច​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ឲ្យ​ដឹង​ថា​រយៈពេល​មួយ​ឆមាស​ដើមឆ្នាំ​២០១៩​នេះ កម្ពុជា​ទទួល​បាន​គម្រោង​វិនិយោគ​១៥៣​គម្រោង គិត​ជា​ទឹកប្រាក់​មាន​ប្រមាណ ៥,២​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ។ បើ​គិត​ពី​ឆ្នាំ ២០១៤ ដល់​ឆ្នាំ ២០១៨ កម្ពុជា​ទទួល​បាន​គម្រោង​វិនិយោគ​ចំនួន ៩៥៩​គម្រោង មាន​ទឹកប្រាក់​សរុប​ប្រមាណ​២៣​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក និង​អាច​ផ្ដល់​ឱកាស​ការងារ​ដល់​ពលរដ្ឋ​ក្នុងស្រុក​ប្រមាណ​១​លាន​នាក់ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ចិន​ជា​វិនិយោគិន​លំដាប់​កំពូល វិនិយោគ​នៅ​កម្ពុជា ក្នុង​នោះ​ចិន​បាន​ជ្រើសរើស​យក​ភ្នំពេញ ខេត្ត​ព្រះ​សីហ​នុ និង​ក្រុង​ប៉ោយ​ប៉ែ​តនៃ​ខេត្តបន្ទាយមានជ័យ ជា​គោលដៅ​វិនិយោគ​របស់​ខ្លួន ជា​ពិសេស​ទៅ​លើ​សំណង់​អគារខ្ពស់​ៗ ។ ក្រៅពី​នោះ​វិនិយោគិន​ចិន ក៏​បាន​បន្ត​មក​កម្ពុជា​ជា​បន្តបន្ទាប់​ដើម្បី​ដាក់​ទុន​ទៅ​តាម​ជំនាញ​របស់​ខ្លួន ដូច​ជា​វិស័យ​កាត់ដេរ សម្លៀក​បំពាក់ និង​ស្បែកជើង វិស័យ​កសិកម្ម បច្ចេកវិទ្យា​ជាដើម ៕ កែសម្រួលដោយ ៖សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ