ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកស្រុក​ចូលរួម​សម្អាត​ព្រៃ​ក្នុង​បរិវេណ​ប្រាសាទ​កំពែង​ព្រាវ

4 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ​៖ កាលពី​ថ្ងៃអាទិត្យ​ទី​១១ ខែសីហា ឆ្នាំ​២០១៩ អ្នក​ភូមិ​ជា​ច្រើន​នាក់ បាន​ចូលរួម​ជាមួយ​អ្នកជំនាញ នាំ​គ្នា​សម្អាត​ព្រៃ​នៅ​ក្នុង​បរិវេណ​ប្រាសាទ​កំពែង​ព្រាវ ។ ផេ​ក​ហ្វេ​ស​ប៊ុ​ក​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ផ្សាយ​ថា​លោក​យង់…

ខេត្តបន្ទាយមានជ័យ​៖ កាលពី​ថ្ងៃអាទិត្យ​ទី​១១ ខែសីហា ឆ្នាំ​២០១៩ អ្នក​ភូមិ​ជា​ច្រើន​នាក់ បាន​ចូលរួម​ជាមួយ​អ្នកជំនាញ នាំ​គ្នា​សម្អាត​ព្រៃ​នៅ​ក្នុង​បរិវេណ​ប្រាសាទ​កំពែង​ព្រាវ ។

ផេ​ក​ហ្វេ​ស​ប៊ុ​ក​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ផ្សាយ​ថា​លោក​យង់ តាំង​កួយ ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្តបន្ទាយមានជ័យ បាន​ដឹកនាំ​ឆ្មាំ​ប្រចាំ​តំបន់​ប្រាសាទបន្ទាយឆ្មារ សហការ​ជាមួយ​លោក ដា ទឹង ប្រធាន​ក្រុមប្រឹក្សា​ស្រុក​ស្វាយចេក​, លោក​ស៊ុត ង៉ុ​យ អភិបាលរង​ស្រុក​ស្វាយចេក​និង​លោកស្រី​ជ្រូក សុក​ផល មេឃុំ​ស្វាយចេក ព្រមទាំង​អាជ្ញាធរ​មូលដ្ឋាន និង​ប្រជាពលរដ្ឋ​ភូមិ​ថ្មី​, ភូមិ​ស្លែង សម្អាត​ព្រៃ​ប្រាសាទ​កំពែង​ព្រាវ​នោះ​ដែល​ស្ថិត​នៅ​ភូមិ​ថ្មី ឃុំ​ស្វាយចេក ស្រុក​ស្វាយចេក​។

ទន្ទឹម​នោះ​បាន​រៀបចំ​តង្វាយ​សែនព្រេន ដល់​អ្នកមាន​បារមី​នៅ​ថែរក្សា​ទីនោះ និង​ជា​ការ​គោរព​ដឹងគុណ ដល់​បុព្វបុរស​ខ្មែរ​យើង​បាន​សាង​ប្រាសាទ​ទុក​ឲ្យ​មនុស្ស​ជំនាន់​ក្រោយ ។

ក្នុង​ឱកាស​នោះ​លោក​ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ សុំ​ឲ្យ​អ្នក​ភូមិ​ចូលរួម​គោរព​ស្រឡាញ់ និង​ថែរក្សា​ប្រាសាទបុរាណ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ