ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្នងការ​ខេត្ត​ព្រះ​សីហ​នុ​ ដឹកនាំ​ប្រគេន​ទៀន​វស្សា

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ ​ក្រោយ​ពី​បាន​ធូ​រស្បើយ​ ចំពោះ​ការងារ​ចុះ​អន្តរាគមន៍​ជួយ​បងប្អូន​ប្រជាពលរដ្ឋ ដែល​រង​គ្រោះ​ដោយសារ​ជំនន់​ទឹកភ្លៀង​មួយ​រយៈ​កន្លង​មកនេះ លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ ស្នងការ​នគរ បាល​ខេត្ត​ព្រះ​សីហ​នុ…

ខេត្ត​ព្រះ​សីហ​នុ ៖ ​ក្រោយ​ពី​បាន​ធូ​រស្បើយ​ ចំពោះ​ការងារ​ចុះ​អន្តរាគមន៍​ជួយ​បងប្អូន​ប្រជាពលរដ្ឋ ដែល​រង​គ្រោះ​ដោយសារ​ជំនន់​ទឹកភ្លៀង​មួយ​រយៈ​កន្លង​មកនេះ លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ ស្នងការ​នគរ បាល​ខេត្ត​ព្រះ​សីហ​នុ ក្រោម​បទបញ្ជា​​ពី​នាយ​ឧត្តមសេនីយ៍​សន្តិ​បណ្ឌិត នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិបាន​ដឹកនាំ​គណៈ​ស្នងការ និង​សហការី​នាំ​យក​ទៀន​ព្រះ​វស្សា​ចំនួន​១​គូ និង​ទេយ្យវត្ថុ​មួយ​ចំនួន​ធំ​ទៅ​ប្រគេន​ព្រះសង្ឃ​គង់​ចាំ​ព្រះ​វស្សានៅ​ទី​វត្ត​ឥន្ទ​ញ្ញាណ ហៅ​វត្ត​ក្រោម ​ ស្ថិត​ក្នុង​សង្កាត់​លេខ​៣​ ខេត្ត​ព្រះ​សី
ហ​នុ ។

ក្នុង​នោះ ​លោក​ឧត្តមសេនីយ៍​ស្នងការ​បាន​ថ្លែង​ថា ទៀនវស្សា និង​ទ័​យ្យ​ទាន គ្រឿង​ឧបភោគបរិភោគ​មួយ​ចំ នួន​ធំ​នេះ ត្រូវ​បាន​ប្រគេន​ដល់​ព្រះសង្ឃ​ដែល​គង់​ចាំ​ព្រះ​វស្សា​ក្នុង​ត្រីមាស ដែល​ព្រះសង្ឃ​មិន​អាច​និមន្ត​ចេញ​ទៅ​បិណ្ឌ​បាត្រ​ខាងក្រៅ​បាន ដោយ​រដូវវស្សា​មាន​ភ្លៀង​ធ្លាក់​ជោគ​ជាំ និង​ទឹក​ជាន់​លិច​គ្រប់​ទីកន្លែង ។

ម្យ៉ាង​ដើម្បី​ឧទ្ទិស​កុសល ផល​បុណ្យដល់​វិញ្ញាណ​ក្ខ័​ន្ធ​អ្នក​ដែល​បាន​ចែក​ឋាន​ទៅ​កាន់​បរលោក​ខាង​មុខ​ផង និង​សូម​ឲ្យ​វត្ថុ​ស័ក្តិសិទ្ធិ ជួយ​តាមតែ​រក្សា ដល់​កងកម្លាំង​នគរបាល​ខេត្ត​ព្រះ​ហ​នុ​ទាំងអស់ ជួប​តែ​សេចក្តីសុខ ឆ្លង​ផុត​គ្រោះ​ចង្រៃ ដែល​អាច​កើតឡើង​ដោយ​ប្រការ​ណាមួយ​នោះ ។

លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ បា​ម​បន្ថែម​ថា ទៀន​ព្រះ​វស្សា ទេយ្យវត្ថុ​មួយ​ចំនួន​ធំ រួម​និង​ថវិការ​សរុប៦.៨០០.០០០៛ និង ២០៥០​ដុល្លារ​អា​មេ​រិ​ក​នេះ គឺ បាន​មក​ពី​ការ​ចូលរួម​ចំណែក​របស់​សប្បុរស​ធ​ម៌ នា​ៗ ក្នុង​ខេត្ត​ព្រះ​សីហ​នុ​ទាំងមូល ។ (សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ