ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្លៀតឱកាសផ្លោះរបងបានសម្រេច ចុងក្រោយនៅតែអស់លក្ខណ៍​

4 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ កម្លាំង​នគរបាល​ស្រុក​កៀនស្វាយ​បាន​ធ្វើការ​ស្រាវជ្រាវ​និង​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​៤​នាក់ ក្នុង​ចំណោម​បក្ខពួក​៥​នាក់ ពាក់ព័ន្ធ​ករណី​ចោរកម្ម ។ ការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៤​នាក់​នេះ​ធ្វើ​ឡើង​កាលពី​រសៀល​ថ្ងៃ​ទី​១៣ ខែសីហា ឆ្នាំ​២០១៩ នៅ​ចំណុច​ផ្ទះ​ជួល​ភូមិ​ស្តៅ​កន្លែង​៤…

ខេត្តកណ្តាល ៖ កម្លាំង​នគរបាល​ស្រុក​កៀនស្វាយ​បាន​ធ្វើការ​ស្រាវជ្រាវ​និង​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​៤​នាក់ ក្នុង​ចំណោម​បក្ខពួក​៥​នាក់ ពាក់ព័ន្ធ​ករណី​ចោរកម្ម ។ ការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៤​នាក់​នេះ​ធ្វើ​ឡើង​កាលពី​រសៀល​ថ្ងៃ​ទី​១៣ ខែសីហា ឆ្នាំ​២០១៩ នៅ​ចំណុច​ផ្ទះ​ជួល​ភូមិ​ស្តៅ​កន្លែង​៤ ឃុំ​ដីឥដ្ឋ ស្រុក​កៀន​ស្វាយ ខេត្តកណ្តាល តាម​ពាក្យបណ្តឹង​របស់​ជន​រង​គ្រោះ​ចំនួន​២​នាក់​។

បើ​តាម​មន្ត្រី​នគរបាល​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​៤​នាក់​ដែល​ឃាត់ខ្លួន​ខាងលើ ក្នុង​នោះ ១-​ឈ្មោះ​រឿ​ន ភ​ណ្ឌ័ ហៅ​ត្នោត ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​មិន​ប្រាកដ ជា​មុខ​ស​ញ្ញ​ធ្លាប់​ជាប់​ពន្ធនាគារ​ខេត្តកណ្តាល​រយៈពេល​៦​ខែ ជា​អ្នក​ធ្វើ​សកម្មភាព​លួច ២-​ឈ្មោះ រឿ​ន ច​ន្ធូ ភេទ​ស្រី អាយុ​៣៦​ឆ្នាំ ៣-​ឈ្មោះ គិ​ន រី​ណា ភេទ​ប្រុស អាយុ​១៥​ឆ្នាំ ៤-​ឈ្មោះ ប៊ុ​ន រ​ត្ន័ ភេទ​ប្រុស​អាយុ​២៦​ឆ្នាំ ជា​អ្នកសមគំនិត និង ៥-​ឈ្មោះ គាំ ចាន់ ភេទ​ប្រុស អាយុ​៤១​ឆ្នាំ កំពុង​រត់គេច​ខ្លួន ។ ជនសង្ស័យ​ទាំង​៥​នាក់​រស់នៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ​ជាមួយ​គ្នា​។

ចំណែក​ជន​រង​គ្រោះ​ទាំង​២​នាក់​ខាងលើ ក្នុង​នោះ​ម្នាក់​ឈ្មោះ សួ​ស សា​រ៉ុ​ត ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ប្រ​សូត្រ​១ ឃុំ​កណ្តៀង​រាយ ស្រុក​ស្វាយ​ទាប ខេត្តស្វាយរៀង ជា​មន្ត្រី​នគរបាល សិក្ខាកាម​មក​រៀន​នៅ​បណ្ឌិតសភា​នគរបាល​កម្ពុជា បាន​មក​ស្នាក់​នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ និង​ម្នាក់​ទៀត​ឈ្មោះ តិ​ប រ៉ុ​ម ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ស្វាយ ឃុំ​បឹង​រាំង ស្រុក​កំ​រៀង ខេត្តបាត់ដំបង ជា​មន្ត្រី​នគរបាល​សិក្ខាកាម​មក​រៀន​នៅ​បណ្ឌិតសភា​នគរបាល​កម្ពុជា បាន​មក​ស្នាក់​នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។

យោង​តាម​ពាក្យបណ្តឹង​របស់​ជន​រង​គ្រោះ​បានឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ខណៈ​ដែល​ជន​រង​គ្រោះ​ទាំង​២​នាក់​កំពុង​តែ​ដេក​លង់លក់​នៅ​ក្នុង​បន្ទប់​ផ្ទះ​ជួល​ខាងលើ​រៀង​ៗ​ខ្លួន ស្រាប់តែ​ជនសង្ស័យ​បាន​ផ្លោះ​របង​ចូល​ទៅ​ធ្វើ​សកម្មភាព​លួច​ទ្រព្យសម្បត្តិ រួម​មាន ខ្សែ​ក ទូរស័ព្ទ និង​លុយ​មួយ​ចំនួន រួច​រត់គេច​ខ្លួន​បាត់​អស់​។

ក្រោយមក​ពេល​ជន​រង​គ្រោះ​ភ្ញាក់​ពី​ដំណេកវិញ​ទើប​ដឹង​ថា បាត់បង់​ទ្រព្យសម្បត្តិ​អស់​ក៏​នាំ​គ្នា​មក​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ដីឥដ្ឋ​ប្រហែល​ម៉ោងជាង​៨ ។ ក្រោយ​ពី​ទទួល​បាន​ពាក្យបណ្តឹង​ពី​ជន​រង​គ្រោះ​ភ្លាម កម្លាំង​អធិការ​នគរបាល​ស្រុក​កៀនស្វាយ​សហការ​ជាមួយ​កំលាំង​ប៉ុស្តិ៍ ចុះ​ទៅ​ធ្វើការ​ស្រាវជ្រាវ ទើប​ឈាន​ទៅ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​៤​នាក់​នាំ​មក​ប៉ុស្តិ៍​នគរបាល​ដើម្បី​សួរនាំ ចំណែក​ជនសង្ស័យ​ម្នាក់​ទៀត​កំពុង​រត់គេច​ខ្លួន ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​ទាំង​៤​នាក់​បាន​ឆ្លើយ​សារភាព​ថា ពួក​ខ្លួន​ពិតជា​បាន​ប្រព្រឹត្ត​លួច​ទ្រព្យសម្បត្តិ​របស់​ជន​រង​គ្រោះ​ទាំង​២​នាក់​ខាងលើ​ប្រាកដ​មែន ។

ប​ច្ចុប្ប​ន្ន នគរបាល​ស្រុក​កៀនស្វាយ​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​ស្នងការដ្ឋាន​ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ