ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាសនា​ថ្កុំថ្កើង​ក៏​អាស្រ័យ​លើ​អ្នកបួស​ពោល​ពាក្យពិត

4 ឆ្នាំ មុន

ព្រះពុទ្ធ​សាសនា​រុងរឿង​ទៅ​បាន​ក៏​អាស្រ័យ​លើ​អ្នកបួស​ពោល​ពាក្យ​សច្ចៈ​ទៀងត្រង់​ត្រឹម​ត្រូវជា​និច្ច ។ អ្នកប្រា​ជ្ញ​​ទាំងឡាយ​មាន​ព្រះពុទ្ធ​ជាដើម​លោក​តែង​ប្រកាន់​យក​នូវ​ពាក្យពិត​ត្រង់នេះ​ជា​និច្ច ព្រោះ​យល់​ថា មនុស្ស​យើង​គេ​យកសម្តី បើ​សម្តី​ពោល​ទៅ​ហើយ​ត្រូវធ្វើ​ឱ្យ​បាន ស៊ូ​ក្ស័យ​ប្រាណ​មិន​លេបសម្តី​ខ្លួន​ឡើយ ។ បណ្ឌិត​លោក​ប្រកាន់​យកពាក្យ​សច្ចៈ ពាក្យពិត​ត្រង់នេះ​ជា​និច្ច…

ព្រះពុទ្ធ​សាសនា​រុងរឿង​ទៅ​បាន​ក៏​អាស្រ័យ​លើ​អ្នកបួស​ពោល​ពាក្យ​សច្ចៈ​ទៀងត្រង់​ត្រឹម​ត្រូវជា​និច្ច ។ អ្នកប្រា​ជ្ញ​​ទាំងឡាយ​មាន​ព្រះពុទ្ធ​ជាដើម​លោក​តែង​ប្រកាន់​យក​នូវ​ពាក្យពិត​ត្រង់នេះ​ជា​និច្ច ព្រោះ​យល់​ថា មនុស្ស​យើង​គេ​យកសម្តី បើ​សម្តី​ពោល​ទៅ​ហើយ​ត្រូវធ្វើ​ឱ្យ​បាន ស៊ូ​ក្ស័យ​ប្រាណ​មិន​លេបសម្តី​ខ្លួន​ឡើយ ។

បណ្ឌិត​លោក​ប្រកាន់​យកពាក្យ​សច្ចៈ ពាក្យពិត​ត្រង់នេះ​ជា​និច្ច ទោះជា​ស្ថិត​ក្នុង​ស្ថានការណ៍​បែប​ណា​ក៏​លោក​មិន​ដែល​លះបង់​ជា​ដាច់ខាត ព្រោះ​ទោស​នៃ​ការ​ពោល​ពាក្យ​មិន​ពិត​ត្រង់​នឹង​មានកំណើត​មិន​ប្រសើរ​ឡើយ ។

ទ្រឹស្តី​ព្រះពុទ្ធ​សាសនា​បាន​ពោល​អំពី​ទោស​នៃ​អ្នក​ដែល​និយាយ​មិន​ប្រកាន់ពាក្យ​សច្ចៈ និយាយ​ពាក្យ​ឡេះ​ឡោះ​​ឥត​បានការ ពាក្យ​អសុរោះ និយាយ​ញុះញង់ ចាក់​ដោត និយាយ​បែប​បៀតបៀន ​អ្នកមាន​វាចា​អាក្រក់​បែប​នេះ​នឹង​មានកំណើត​ធ្លាក់​ទៅ​អបាយភូមិ​ជាក់​ជា​មិន​ខាន ។

នេះ​ជា​ទោស​នៃ​ការ​មិន​ប្រកាន់​ពាក្យពិត​មិន​ដែល​ឱ្យ​ផល​ល្អ​ដល់​អ្នក​ប្រព្រឹត្ត​ឡើយ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ