ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មក​ដឹង​ពី​មូលហេតុ​ដែល Kylie Jenner ក្លាយជា​មហាសេដ្ឋី​វ័យក្មេង​បំផុត​លើ​លោក

4 ឆ្នាំ មុន

យោង​តាម​ទស្សនាវដ្តី Forbes បាន​ឲ្យ​ដឹង​ថា​នាង Kylie Jenner ដែល​មាន​អាយុ​២១​ឆ្នាំ គឺជា​មហាសេដ្ឋី​វ័យក្មេង​ជាងគេ​លើ​ពិភពលោក ដែល​មានទ្រព្យ​សម្បត្តិ​សរុប​ប្រមាណ​១​ពាន់​លាន​ដុល្លារ ។ កត្តា​ដែល​ជួយ​បង្កើន​ទ្រព្យសម្បត្តិ​របស់​នាង​ជាងគេ…

យោង​តាម​ទស្សនាវដ្តី Forbes បាន​ឲ្យ​ដឹង​ថា​នាង Kylie Jenner ដែល​មាន​អាយុ​២១​ឆ្នាំ គឺជា​មហាសេដ្ឋី​វ័យក្មេង​ជាងគេ​លើ​ពិភពលោក ដែល​មានទ្រព្យ​សម្បត្តិ​សរុប​ប្រមាណ​១​ពាន់​លាន​ដុល្លារ ។ កត្តា​ដែល​ជួយ​បង្កើន​ទ្រព្យសម្បត្តិ​របស់​នាង​ជាងគេ គឺ​មក​ពី​ក្រុមហ៊ុន Kylie Cosmetic របស់​ខ្លួន​ដែល​មាន​តម្លៃ​ប្រមាណ​៩០០​លាន​ដុល្លារ ។

Kyle Cosmetics នឹង​រក​ប្រាក់​ចំណូល​បាន​ដល់​ទៅ ១​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​២០២២​ទៀត​ផង ។ នាង​ក៏​បាន​ប្រាប់​ដែរ​ថា​នឹង​ព្យាយាម​ផ្តោត​សា្មរ​តី​លើ​ក្រុមហ៊ុន​នេះ រហូត​ឲ្យ​កូនស្រី Stormi របស់​ខ្លួន​បន្ត​តំណែង​នៅ​ថ្ងៃ​អនាគត ។

អ្នក​រិះគន់​មួយ​ចំនួន​លើ​បណ្តាញ​សង្គម​បាន​ចែករំលែក​ថា ភាព​ជោគជ័យ​របស់​នាង គឺ​មក​ពី​នាង​កើត​ក្នុង​គ្រួសារ​ដែល​មានទ្រព្យ​សម្បត្តិ និង​ល្បីឈ្មោះ​ប៉ុណ្ណោះ តែ​យើង​ត្រូវ​ទទួលស្គាល់​ថា នាង​ក៏​បាន​ខិតខំ​ប្រឹងប្រែង​ក្នុង​នាម​ជា​សហគ្រិន​មួយ​រូប​ដែរ ។

ក្រៅពី​ក្រុមហ៊ុន​នេះ គឺ​មាន​មួយ​ផ្នែក​ទៀត​នៃ​ប្រភព​ចំណូល គឺ​បាន​មក​ពី​កម្មវិធី​ទូរស័ព្ទ​ដែល​មានឈ្មោះ​ថា Kylie Jenner Official App និង​ការ​លក់​ផលិតផល​ផ្សេង​ៗ​មក​ពី The Kylie Shop ការ​លក់​សម្លៀក​បំពាក់​សៀវភៅ កម្មវិធី​ទូរទស្សន៍ Keeping Up With the Kardashians និង Life of Kylie រួម​ទាំង​ការ​សហការ​ជាមួយនឹង​យីហោ​ល្បី​ៗ​ដូច​ជា Adidas, Topshop និង Quay Australia ជាដើម ។

នាង​បាន​ចាប់ផ្តើម​ក្រុមហ៊ុន​ខ្លួនឯង ព្រោះតែ​ចំណូលចិត្ត​ក្នុង​ការ​មើល​វី​ដេ​អូ​លើ YouTube ទាក់ទិន​នឹង​ការ​ផាត់មុខ​តាំងពី​ក្មេង​មក ។ នាង​បាន​ប្រាប់​ដល់ Forbes ថា ការ​ផាត់មុខ​ជួយ​ឲ្យ​នាង​មាន​ជំនឿ​ចិត្ត​លើ​ខ្លួនឯង ។ ផលិតផល​របស់​នាង​តែងតែ​លក់​អស់ ក្នុង​រយៈពេល​មួយ​រំពេច ព្រោះតែ​នាង​តែងតែ​ចេញ​លក់​ក្នុង​ចំនួន​មួយ​កំណត់​រាល់ពេល​ដាក់​លក់​ដំបូង ។ លើស​ពី​នេះ​ទៅ​ទៀត​នាង​ក៏​បាន​ឲ្យ​ដឹង​ថា ភាព​ជោគជ័យ​ក៏​កើត​មាន​ឡើង ព្រោះតែ​បណ្តាញ​សង្គម​ផង​ដែរ ។

នាង Jenner មាន​អ្នក Follwer លើ Instagram ដល់​ទៅ​១២៨​លាន​នាក់ ហើយ​ប្រើ​បណ្តាញ​សង្គម​របស់​ខ្លួន ដើម្បី​ផ្សព្វផ្សាយ​ពី​ផលិតផល​ដល់​អតិថិជន និង​អ្នកគាំទ្រ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ