ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

PSG ឈប់​ដាក់​លក់​អាវ Neymar នៅ​ក្នុង​ហាង​ផ្លូវការ​របស់​ខ្លួន

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា ក្លិប​អ្នកមាន​បារាំង Paris Saint-Germain ត្រូវ​បាន​គេ​រាយការណ៍​មក​ថា ឈប់​ដាក់​លក់​អាវ​របស់ Neymar…

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា ក្លិប​អ្នកមាន​បារាំង Paris Saint-Germain ត្រូវ​បាន​គេ​រាយការណ៍​មក​ថា ឈប់​ដាក់​លក់​អាវ​របស់ Neymar នៅ​ក្នុង​ហាង​ផ្លូវការ​របស់​ខ្លួន ។ កីឡាករ​វ័យ​២៧​ឆ្នាំ ដែល​តែងតែ​រអ៊ូ​ថា ចង់​ចេញពី​ក្លិប​អ្នកមាន​បារាំង​ត្រូវ​បាន​គេ​ជឿជាក់​ថា កំពុង​តែ​ជិត​បាន​សម្រេច​ក្តី​បំណង​ហើយ ។ ពេល​នេះ​ក្លិប PSG ឈប់​ដាក់​លក់​អាវ​របស់ Neymar តែ​បែរជា​មាន​អាវ​របស់​ជើង​ខ្លាំង Kylian Mbappe ទៅ​វិញ ។

គេ​បានដឹង​រឿង​នេះ ដោយសារ​តែ​អ្នកកាសែត​មួយ​រូប​របស់ UOL Esporte លោក Joao Henrique Marques​។ លោក​បាន​ដើរ​កាត់​ហាង​ផ្លូវការ​របស់ PSG ហើយ​ថត​វី​ឌី​អូ ដែល​យើង​ឃើញ​ថា គ្មាន​រូប​តាំងរបស់ Neymar ទាល់តែ​សោះ​។

បើ​ទោះបីជា​មិនឃើញ​មាន​រូប Neymar តាំងនៅ​ម្តុំ​អាវ​ក៏​ដោយ​គេ​ក៏​បានឃើញ​រូប​របស់​កីឡាករ​ថ្លៃ​ជាងគេ​រូប​នេះ នៅ​កន្លែង​តាំង​លក់​ស្បែកជើង​ផង​ដែរ ។ យើង​នៅ​មិន​ទាន់​ដឹង​ច្បាស់​ថា អនាគត​របស់ Neymar នឹង​ទៅ​ជា​យ៉ាងណា ព្រោះតែ​ថ្វីបើ Barcelona ចង់បាន Neymar មែន តែ​គេ​មិន​មាន​លុយ​គ្រប់ ព្រោះតែ​លក់ Philippe Coutinho មិន​ចេញ ខណៈ​ដែល Real Madrid ក៏​មិន​ទាន់​ដាក់ចិត្ត​ដាក់​កាយ​ស្រឡាញ់​ដោយ​ស្មោះ​ជាក់លាក់​ដែរ ៕ កែសម្រួល​ដោយ ៖​សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ