ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់ម៉ាតនិងស្តង់ ត្រូវបិទតម្លៃទំនិញ និង​កាលបរិច្ឆេទ

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយ​មាន​ជ័យ​ ៖ ​មន្ត្រី​សាខា​កាំកុងត្រូល ​បានចុះ​ណែនាំ​ដល់​ម្ចាស់​ម៉ាត​និង​ស្តង់​តូប​លក់ដូ​ទំនិញ​ត្រូវ​បិទ​តំលៃ ​និង​កាល​បរិ​ច្ឆេ​ទ​ឱ្យបាន​ច្បាស់លាស់​ ហើយបើ​រក​ឃើញ​​លើក​ក្រោយ នឹង​ចាត់វិធានការ​តាម​ច្បាប់​​ការចុះ​ពិនិត្យ​ទំនិញ​ធ្វើឡើង នៅ​ថ្ងៃ​ទី​១៣​ សីហា នៅ​ក្រុង​សិរី​សោភ័ណ​…

ខេត្តបន្ទាយ​មាន​ជ័យ​ ៖ ​មន្ត្រី​សាខា​កាំកុងត្រូល ​បានចុះ​ណែនាំ​ដល់​ម្ចាស់​ម៉ាត​និង​ស្តង់​តូប​លក់ដូ​ទំនិញ​ត្រូវ​បិទ​តំលៃ ​និង​កាល​បរិ​ច្ឆេ​ទ​ឱ្យបាន​ច្បាស់លាស់​ ហើយបើ​រក​ឃើញ​​លើក​ក្រោយ នឹង​ចាត់វិធានការ​តាម​ច្បាប់​​ការចុះ​ពិនិត្យ​ទំនិញ​ធ្វើឡើង នៅ​ថ្ងៃ​ទី​១៣​ សីហា នៅ​ក្រុង​សិរី​សោភ័ណ​ និង​ស្រុក​ព្រះ​នេត្រ​ព្រះ ​។

លោក ដុំ វណ្ណ​ឌី អនុប្រធាន​មន្ទី​ពាណិជ្ជកម្ម​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​ថា ​ជា​ការ​ណែនាំ​ពី​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម​ ហើយ​មន្ត្រី​ជំនាញ​បាន​សហការ​ជាមួយ​មន្ត្រី​សាខា​កាំកុងត្រូល​ខេត្តបន្ទាយមានជ័យ​បាន​ចុះ​ពិនិត្យ​តាម​ស្តារ​ម៉ាត​ ស្តង់​ និង​តូប​លក់ទំនិញ​ក្នុង​ក្រុង​សិរី​សោភ័ណ​និង​ស្រុក​ព្រះ​នេត្រ​ព្រះ ​​ដើម្បី​ធ្វើការ​ពិនិត្យ​រក​ទំនិញ​ខូចគុណភាព​ និង​ហួសកាល​បរិ​ច្ឆេ​ទ ​ដែលប៉ះពាល់​ដល់​សុខា​ភាព​ប្រជាពលរដ្ឋ​ដែល​ទិញ​ទៅ​បរិភោគ ​។

លោក​បាន​បញ្ជាក់ថា ​នៅ​ពេល​ចុះ​ពិនិត្យ​ទំនិញ​រក​ឃើញ​មាន​ទំនិញ​មួយ​ចំនួន​តូច​ ដែល​ហួសកា​ល​បរិ​ច្ឆេ​ទ​និង​ផុតកំណត់​ដែល​ប្រឈម​ប៉ះពាល់​សុខភាព​ដល់​អ្នក​បរិភោគ​ដែល​ត្រូវ​ដកហូត​មាន​ទឹកក្រូច​ដប​ជ័រ និង​ទំនិញ​ហូប​ចុក​មួយ​ចំនួន​ទៀត​ត្រូវ​បាន​ធ្វើ​កិច្ចសន្យា​និង​ណែនាំ​បើ​មាន​លើក​ក្រោយ​ទៀត​អនុវត្ត​តាម​ច្បាប់​។

ប្រធាន​សាខា​កាំកុងត្រូល​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​ថា​ ​​ក្រោយ​ពេល​ដែល​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​តាម​ស្តា​ម៉ាត​និង​ស្តង់​តូប​មួយ​ចំនួន​មាន​លក់​ទំ​ទិញ​ជា​គ្រឿង​បរិភោគ​មួយ​ចំនួន​មិន​មាន​ឃើញ​បិត​តំលៃ​និង​ការ​បរិ​ច្ឆេ​ត​ឡើយ​ហើយ​លើក​នេះ​ជា​ការ​ណែនាំ​បើ​ឃើញ​លើក​ក្រោយ​ទៀត​ត្រូវ​ចាត់វិធានការ​តម​ច្បាប់​។​ ព្រោះ​ទំនិញ​ដែល​ត្រូវ​ដាក់​លក់​ត្រូវ​មាន​បិត​តំលៃ​និង​ថ្លៃ​ផលិត​និង​ថ្លៃ​ផុតកំណត់​ការ​ប្រើប្រាស់​និង​បរិភោគ​ដើម្បី​ការពារ​អ្នកទិញ​ទៅ​បរិភោគ​ដែល​ជា​ទំនិញ​ខូចគុណភាព​ធ្វើ​អោយ​ប៉ះពាល់​សុខភាព​អ្នក​ហូប​។ (សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ