ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Daniel James មាន​លាភ​ផ្ទួន​ៗ​នៅ Man Utd ក្រោយ​ពី​ឪពុក​ស្លា.ប់

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា កីឡាករ​ជើង​ខ្លាំង​នៅ​ក្លិប​បិសាច​ក្រហម Daniel James បាន​ទទួលស្គាល់​ថា ខ្លួន​ពិតជា​មាន​លាភ​ផ្ទួន​ៗ ព្រោះតែ​រក​គ្រាប់​បាល់​ជូន​ក្លិប​ជា​លើក​ដំបូង…

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា កីឡាករ​ជើង​ខ្លាំង​នៅ​ក្លិប​បិសាច​ក្រហម Daniel James បាន​ទទួលស្គាល់​ថា ខ្លួន​ពិតជា​មាន​លាភ​ផ្ទួន​ៗ ព្រោះតែ​រក​គ្រាប់​បាល់​ជូន​ក្លិប​ជា​លើក​ដំបូង ក្រោយ​ចូល​លេង​ភ្លាម និង​ទទួល​បានការ​ចុះ​កុងត្រា​ឧបត្ថម្ភ​ពី Adidas ទៀត ។

កីឡាករ​អាយុ​២១​ឆ្នាំ​រូប​នេះ​បាន​មក​លេង​នៅ​បិសាច​ក្រហម Manchester United ក្រោយ​ពី​ចេញពី​ក្លិប Swansea City នៅ​រដូវ​កាល​ថ្មី​នេះ បន្ទាប់​ពី​ឪពុក​បាន​ទទួលមរណភាព​ប៉ុន្មាន​ថ្ងៃមុន ។ គេ​បាន​រក​គ្រាប់​ដំបូង​ជូន​ក្លិប​បន្ទាប់​ពី​ប្រកួត​ជាមួយនឹង Chelsea ឈ្នះ​ក្នុង​លទ្ធផល 4-0 កាលពី​ថ្ងៃអាទិត្យ ។ កីឡាករ​កាន់​ខាង​ស្លាប​រូប​នេះ​បាន​ទទួល​លាភ​មួយទៀត​ដែល​បាន​កិច្ចព្រមព្រៀង​ឧបត្ថម្ភ​គ្រឿង​សម្លៀក​បំពាក់ និង​ស្បែកជើង​ពី Adidas ។

James បាន​បង្ហោះ​រូប​របស់​ខ្លួន​ទទួល​បាន​កុងត្រា​នៅ​លើ​បណ្តាញ​សង្គម Twitter ជាមួយនឹង​សារ​សរសេរ​ភ្ជាប់​ជាមួយ​ថា ៖ «​ខ្ញុំ​សប្បាយចិត្ត​ណាស់ ដែល​បាន​ចុះ​កុងត្រា​ជាមួយនឹង Adidas Football ។ ប៉ុន្មាន​ថ្ងៃ​មកនេះ គឺជា​ថ្ងៃ​ដែល​ខ្ញុំ​មានសំណាង​។​» គេ​គ្រាន់តែ​ដឹង​ថា Adidas ព្រម​ឧបត្ថម្ភ​ឱ្យ James តែ​គេ​មិនដឹង​ពី​ប្រាក់​ដែល​ក្រុមហ៊ុន​នេះ ផ្តល់​ជូន​នៅឡើយ​ទេ ។

អ្វី​ដែល​គេ​ដឹង​ច្បាស់ គឺថា Manchester United មាន​ទំនាក់ទំនង​ឧបត្ថម្ភ​ច្រើន​ជាងគេ ក្នុង​ចំណោម​ក្លិប​ទាំងអស់ ។ កិច្ច​ឧបត្ថម្ភ​ជាមួយនឹង Adidas សព្វថ្ងៃ គឺ​មាន​តម្លៃ​៧៥​លាន​ផោន​បាត់​ទៅ​ហើយ ខណៈ​ដែល Chelsea ជាមួយនឹង Nike នៅ​ចាញ់​១៥​លាន​ផោន​នៅឡើយ ៕ កែសម្រួល​ដោយ ៖​សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ