ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រវល់​ធ្វើ​ពិធី​ឡើងផ្ទះ​ថ្មី ស្រាប់តែ​បាត់​កូន​ទាំង​​២ លុះ​រក​ឃើញ​ឪពុក​ម្តាយ​ស្លត់​ចិត្ត

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ក្មេង​ប្រុស​ស្រី​២​នាក់​ត្រូវ​លង់ទឹក​ស្រះ​ក្រោយ​ផ្ទះ​ស្លាប់ ខណៈ​ពេល​ឪពុក​ម្តាយ​រវល់​ធ្វើ​ពិធី​ឡើងផ្ទះ​ថ្មី បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៣​រសៀល ថ្ងៃ​ទី​១៣ ខែសីហា ឆ្នាំ​២០១៩ ស្ថិត​ក្នុងភូមិ​គោរ​ដ្ឋា​ន…

ខេត្តបន្ទាយមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ក្មេង​ប្រុស​ស្រី​២​នាក់​ត្រូវ​លង់ទឹក​ស្រះ​ក្រោយ​ផ្ទះ​ស្លាប់ ខណៈ​ពេល​ឪពុក​ម្តាយ​រវល់​ធ្វើ​ពិធី​ឡើងផ្ទះ​ថ្មី បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៣​រសៀល ថ្ងៃ​ទី​១៣ ខែសីហា ឆ្នាំ​២០១៩ ស្ថិត​ក្នុងភូមិ​គោរ​ដ្ឋា​ន សង្កាត់​អូរ​អំបិល ក្រុង​សិរី​សោភ័ណ​។
សេចក្តីរាយការណ៍​បន្ត​ថា ក្មេង​ដែល​លង់ទឹក​ស្លាប់​ទាំង​២​នាក់​ខាងលើ ១-​ឈ្មោះ ជា ដាវ​រី ភេទ​ស្រី អាយុ​៥​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ និង​២-​ឈ្មោះ ត្រាំ សាន់ ភេទ​ប្រុស អាយុ​៦​ឆ្នាំ រស់នៅ​ភូមិ​ស្វាយ​ជ្រុំ ឃុំ​ព្រែក​ណា​រិ​ន្ទ ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង​។

បើ​តាម​តាម​សាច់ញាតិ​ជន​រង​គ្រោះ​ប្រាប់​ឱ្យ​ដឹង​ថា នៅ​ខណៈ​ពេល​កូន​លង់ទឹក​ស្លាប់​នោះ គឺ​គាត់​រវល់​តែ​ធ្វើ​ពិធី​ឡើងផ្ទះ​ថ្មី ហើយ​មិន​បាន​មើល​កូន​នោះ​ទេ ក្រោយ​ពេល​ដែល​ភ្ញៀវ​ចេញ​អស់​ដើរ​ក៏​រក​កូន​តែ​មិនឃើញ ក៏​ទៅ​មើល​ស្រះ​ក្រោយ​ផ្ទះ​ចម្ងាយ​ប្រមាណ​ជាង​១០០​ម៉ែត្រ ស្រាប់តែ​ឃើញ​ទ្រនាប់ជើង ក៏​ចុះ​រាវរក​ឃើញ​ក្មេង​ប្រុស​-​ស្រី​លង់ទឹក​ស្រះ​ទាំង​ពីរ​នាក់​តែ​ម្តង​។

ក្រោយ​ពេល​ស្រង់​ក្មេង​ប្រុស​-​ស្រី​២​នាក់​ឡើងគោក ហើយ​សាច់ញាតិ​បាន​ផ្លុំ​ខ្យល់​ចូល​មាត់ និង​ចាប់ជើង​ឡើង​លើ​រលាក់ ដើម្បី​សង្គ្រោះ​ដែរ តែ​មិនដឹង​ខ្លួន​នោះ​ទេ គឺ​ក្មេង​ទាំង​២​នាក់​បាន​ដាច់ខ្យល់​ស្លាប់​ទៅ​ហើយ។

គួរ​បញ្ជាក់​ថា ក្មេង​ស្រី​រង​គ្រោះ​ដែល​លង់ទឹក​ស្លាប់​នោះ គឺ​ត្រូវជា​សាច់ញាតិ​របស់​ក្មេង​ប្រុស​រង​គ្រោះ​ដែរ ខណៈ​ដែល​ឪពុក​ម្តាយ​របស់​ក្មេង​ស្រី​រង​គ្រោះ​រស់នៅ​ស្រុក​ឯក​ភ្នំ ខេត្ត​បាត់បង ដោយ​នាំ​កូនស្រី​មក​ឡើង​គេហដ្ឋាន​ថ្មី​បងប្អូន​ដូច​នាំ​កូនស្រី​លង់ទឹក​ស្លាប់​ជាមួយ​សាច់​ញតិ​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ