ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រូបង្វឹក Real Madrid លូក​មាត់​លើ​រឿង Neymar

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា គ្រូបង្វឹក​ក្លិប​អធិរាជ​ស Real Madrid លោក Zinedine Zidane…

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា គ្រូបង្វឹក​ក្លិប​អធិរាជ​ស Real Madrid លោក Zinedine Zidane បាន​បញ្ចេញមតិ​ចំពោះ​ការ​លើក​ឡើង​ថា Neymar អាច​នឹង​មក​លេង​នៅ​ក្លិប​របស់​លោក​។

អស់​ពេល​យ៉ាង​យូរ​ដែរ​ហើយ​ដែល​កីឡាករ​ជើង​ខ្លាំង​ល្បី​ថា ថ្លៃ​ជាងគេ​លើ​លោក Neymar រអ៊ូ​ចង់​ចេញពី​ក្លិប​អ្នកមាន​បារាំង PSG ។ មហាជន​មើលឃើញ​ថា Neymar អាច​នឹង​ទៅ​លេង​ឱ្យ Barcelona ឬ​ក៏ Real Madrid ។ តែ​នៅ​ពេល​សារព័ត៌មាន​សួរ​មតិ​របស់​គ្រូបង្វឹក​ក្លិប Real Madrid វិញ​លោក​បែរជា​និយាយ​ថា មិន​បញ្ជាក់​ឱ្យ​ច្បាស់​ទៅ​វិញ ។

គ្រូបង្វឹក​ក្លិប​អធិរាជ​សលោក Zidane បាន​និយាយ​ប្រាប់​សារព័ត៌មាន Sky Sports ថា​៖ «Neymar មិន​នៅ​ក្នុង​ក្រុម​របស់​យើង​ទេ ។ យើង​មាន​តែ​ចាំ​មើល​ថ្ងៃ​២ ខែកញ្ញា​ទេ ព្រោះ​អ្វី​ៗ​ក៏​អាច​កើតឡើង​បាន​ដែរ ។ ពួក​យើង​កំពុង​តែ​នៅ​ជាមួយនឹង​ក្រុម​ដែល​យើង​មាន​ហើយ​យើង​គិតតែ​ពី​រឿង​របស់​យើង​ប៉ុណ្ណោះ​។​» អនាគត​របស់ Neymar កំពុង​តែ​ស្ថិត​នៅ​ក្នុង​សញ្ញា​សួរ​នៅឡើយ​ទេ ។

Messi ដែល​ជា​អតីត​មិត្ត​រួម​ក្រុម​ក៏​បាន​ជួយ​បញ្ចុះបញ្ចូល​ថ្នាក់លើ​របស់ Barcelona ខណៈ​ដែល​ខាង Real Madrid ក៏​មិន​បន្ធូរ​ដៃ ។ តើ Neymar នឹង​ទៅ​លេង​នៅ​ទីណា​ពេល​ខាង​មុខ​នេះ ? ៕ កែសម្រួល​ដោយ ៖​សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ