ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្អើលខ្លាំង! ក្រោយបុរសម្នាក់​ធ្លាក់​ពីលើ​អគារ​កម្ពស់​៧​ជាន់​ (មានវីដេអូ)

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៤ ខែសីហា ឆ្នាំ​២០១៩ មាន​ករណី​បុរស​ជា​កម្មករ​សំណង់​ម្នាក់​ធ្លាក់​ពីលើ​អគារ​ការដ្ឋាន​សំណង់​កម្ពស់​៧​ជាន់ បណ្តាល​ឱ្យ​ស្លាប់​បាត់បង់​ជីវិត​ភ្លាម​ៗ​នៅ​ក្បែរ​ចំណតរថយន្ត​បាត់ដំបង ខាងលិច​ផ្សារ​ថ្មី ក្នុង​សង្កាត់​ផ្សារ​ថ្មី​ទី​២…

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៤ ខែសីហា ឆ្នាំ​២០១៩ មាន​ករណី​បុរស​ជា​កម្មករ​សំណង់​ម្នាក់​ធ្លាក់​ពីលើ​អគារ​ការដ្ឋាន​សំណង់​កម្ពស់​៧​ជាន់ បណ្តាល​ឱ្យ​ស្លាប់​បាត់បង់​ជីវិត​ភ្លាម​ៗ​នៅ​ក្បែរ​ចំណតរថយន្ត​បាត់ដំបង ខាងលិច​ផ្សារ​ថ្មី ក្នុង​សង្កាត់​ផ្សារ​ថ្មី​ទី​២ ខណ្ឌដូនពេញ​។

​បុរសរងគ្រោះជា​កម្មករសំណង់ខាងលើមិនត្រូវបានស្គាល់​អត្តស​ញ្ញាណឡើយ ។

តាម​សេចក្តីរាយការណ៍​បាន​បន្ត​ថា ករណី​ខាងលើ​នេះ​កំពុង​តែ​បង្ក​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ហើយ​ក៏​មាន​កម្លាំង​មាន​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មក​ដល់​កន្លែង​កើតហេតុ​ផង​ដែរ​។ ពាក់​ព​ន្ធ័​នឹង​ករណី​ខាងលើ​នេះ​ដែរ គេ​មិន​ទាន់​ដឹង​ពី​មូលហេតុ​ច្បាស់​នៅឡើយ​ទេ ដោយ​កម្លាំង​សមត្ថកិច្ច​ខណ្ឌដូនពេញ​ទើបតែ​ចុះ​មក​ដល់​កន្លែង​កើតហេតុ និង​ចូល​ទៅ​ខាងក្នុង​របង​អគារ​ការដ្ឋាន​សំណង់​ខាងលើ ដើម្បី​ធ្វើការ​ត្រួតពិនិត្យ ។ ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ