ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆេះទាំងកណ្តាលថ្ងៃ​…​អត់ធម្មតាទេ ឆាប​ដល់​​បរ​ទេស​២នាក់កំពុងជិះម៉ូតូ​​

4 ឆ្នាំ មុន
  • សៀមរាប

ខេត្ត​សៀមរា​ប ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា ជនជាតិបរទេស២នាក់​ត្រូវ​បានរងរបួសភ្លាមៗ​ ក្នុង​ហេតុការណ៍ផ្ទុះហ្គាស​ក្នុងហាង​​មួយកន្លែង ​ហើយ​ក្នុងនោះ​​​​ម៉ូតូ​២រឿងត្រូវបានភ្លើ​ងឆេះ​ខ្ទេច​ ​និង៣គ្រឿង​ទៀតបាន​ដួលពេញលើ​ផ្លូវ​ ​ដែល​គេនៅ​មិនទាន់ដ​ឹងពី​មូលហេតុ​​ឆេះ​នេះនៅឡើយទេ កើតឡើងកាលពី​វេលាម៉ោង​០១ និង១៥នាទីរសៀល​ថ្ងៃទី​១៤…

ខេត្ត​សៀមរា​ប ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា ជនជាតិបរទេស២នាក់​ត្រូវ​បានរងរបួសភ្លាមៗ​ ក្នុង​ហេតុការណ៍ផ្ទុះហ្គាស​ក្នុងហាង​​មួយកន្លែង ​ហើយ​ក្នុងនោះ​​​​ម៉ូតូ​២រឿងត្រូវបានភ្លើ​ងឆេះ​ខ្ទេច​ ​និង៣គ្រឿង​ទៀតបាន​ដួលពេញលើ​ផ្លូវ​ ​ដែល​គេនៅ​មិនទាន់ដ​ឹងពី​មូលហេតុ​​ឆេះ​នេះនៅឡើយទេ កើតឡើងកាលពី​
វេលាម៉ោង​០១ និង១៥នាទីរសៀល​ថ្ងៃទី​១៤ សីហា នេះ ស្ថិត​​ក្នុងភូមិបន្ទាយចាស់ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ​។

សេចក្តីរាយការណ៍បន្តថា ខណៈនេះ​បាននិងកំពុង​បង្កភ្ញាក់​ផ្អើល​យ៉ាងខ្លាំង ​ហើយ​ឃើញ​មាន​​​​​រថយន្ត​ពន្លត់​​អគ្គិភ័យរបស់​​ស្នង​ការនគរបាល​ខេត្ត​ ចុះមក​បាញ់ពន្លត់ចំនួន​៤គ្រឿង​ហើយ​​ ដោយមិនទាន់ដឹងថា តើត្រូវ ប្រើ​រថយន្តពន្លត់​ប៉ុន្មានគ្រឿងនោះទេ ព្រោះ​ការឆាប​​ឆេះ​មានទំហំ​ធំគួរសម ។

កត់សម្គាល់ថា ករណីឆេះ​ខាងលើនេះ​គឺ​មិន​ធម្មតាទេ ព្រោះថា ​ជនបរទេសស្រី​​ទាំង២នាក់​ដែលរងរបួស​នោះ គឺ​ពួកគាត់​កំពុង​ជិះម៉ូតូឌុបគ្នា​សុខៗទេ ក៏ស្រាប់តែត្រូវឆាបឆេះ​ដោយភ្លើង​ចេញពីហាងហ្គាសនេះតែម្តង ​។ (សម្រួលដោយ៖ ស្រីណា)

ព័ត៌មាន​បន្ថែម​នឹង​មានផ្សាយជូនបន្តលើទំព័រកាសែតកោះសន្តិភាព ។​

អត្ថបទសរសេរ ដោយ