ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លុតចិត្ត​! ឮ​សំឡេង​ស្រែក​ឱ្យ​ជួយ ស្រាប់​តែ​​បុរស​ម្នាក់​ត្រូវ​គេ​ដេញ​កា.ប់​យ៉ាង​រន្ធត់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​ត្រូវ​គេ​ដេញ​វាយ​កាប់សម្លាប់ បណ្តាល​ឱ្យ​ស្លាប់​យ៉ាង​អាណោចអាធ័ម​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​១​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៤ ខែសីហា ឆ្នាំ​២០១៩ នៅ​តាម​បណ្ដោយ​មហាវិថី​ឈ្នះ ឈ្នះ ហៅ​ផ្លូវ​ទំនុប​កប់​ស្រូវ…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​ត្រូវ​គេ​ដេញ​វាយ​កាប់សម្លាប់ បណ្តាល​ឱ្យ​ស្លាប់​យ៉ាង​អាណោចអាធ័ម​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​១​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៤ ខែសីហា ឆ្នាំ​២០១៩ នៅ​តាម​បណ្ដោយ​មហាវិថី​ឈ្នះ ឈ្នះ ហៅ​ផ្លូវ​ទំនុប​កប់​ស្រូវ ស្ថិត​នៅ​ភូមិ​ប្លូ​រ​ផ្អែម សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ ។

សេចក្តីរាយការណ៍​បន្ត​ថា ជន​រង​គ្រោះ​ខាងលើ​នៅ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ ដោយ​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ឡើង​ស៊េរី​២០១៦ ពាក់​ស្លាក​លេខ​ភ្នំពេញ 1AE- 5317​។

តាម​ប្រភព​ពី​បុរស និង​ស្ត្រី​លក់​ប្រេង​នៅ​តាម​ផ្លូវ​ជិត​កន្លែង​កើតហេតុ​និយាយ​ថា នៅ​មុន​កើតហេតុ ពួក​គាត់​លឺ​សំឡេង​ស្រែក​ឱ្យ​ជួយ ហើយ​ឃើញ​ជនសង្ស័យ​ជិះ ម៉ូតូ​ប្រមាណ​៤​ទៅ​៥​គ្រឿង ដោយ​១​គ្រឿង​ជិះ​គ្នា​២​នាក់​ៗ​ចេញពី​កន្លែង​កើតហេតុ​បន្ត​គ្នា បើក​រត់គេច​ខ្លួន​បាត់ ទើប​គាត់រ​ត់ទៅ​ប្តឹង​សមត្ថកិច្ច​ឱ្យ​ជួយ​អន្តរាគមន៍​ភ្លាម​ៗ​ផង​ដែរ ។

បើ​តាម​ប្រភព​ពី​នគរបាល​ប៉ុស្តិ៍​សំរោង​ក្រោម​ម្នាក់​បញ្ជាក់​ប្រាប់​ថា នៅ​មុន​កើតហេតុ​នោះ​ដែរ នៅ​តាម​បណ្ដោយ​ផ្លូវ​មហាវិថី​ឈ្នះ ឈ្នះ ហៅ​ផ្លូវ​ទំនុប​កប់​ស្រូវ ដោយ​ឃើញ​យុវជន​ជា​ច្រើន​នាក់​ម៉ូតូ​៤​ទៅ​៥​គ្រឿង​ជិះ​ដេញ​គ្នា បន្ទាប់​មក​យុវជន​ម្នាក់​ខាងលើ​ត្រូវ​យុវជន​មួយ​ក្រុម​វាយ​កាប់សម្លាប់​ស្លាប់​យ៉ាង​អាណោច​អាធ័ម​​ផង​ដែរ ។ ខណៈ​ពេល​ភ្លាម​ៗ​នោះ​ដែរ សមត្ថកិច្ច​បាន​រក​ឃើញ​ម៉ូតូ​ជន​រង​គ្រោះ​នៅ​ក្នុង​ព្រៃ​ដែល​មាន​ចម្ងាយ​ពី​សព​ប្រមាណ​ជាង​២០​ម៉ែត្រ ។

សមត្ថកិច្ច​បង្ហើប​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​បាន​ទៅ​ទិញ​សាំង​នៅ​ក្បែរ​កន្លែង​កើតហេតុ​១​លី​ត្រ​កន្លះ​យក​ទៅ​ចាក់​ម៉ូតូ​អស់​១​លី​ត្រ ហើយ​ជិះ​ម៉ូតូ​ចេញ​ទៅ​ដោយ​ប្រាប់​ថា យក​សាំង​កន្លះ​លី​ត្រ​នេះ​ទៅ​ឲ្យ​មិត្តភក្តិ​ដែល​ជិះ​ម៉ូតូ​អស់​សាំង​នៅ​ខាង​មុខ ខណៈ​ពេល​ជិះ​ម៉ូតូ​ចេញ​ទៅ​ដល់​កន្លែង​កើតហេតុ មិន​ទាន់​បាន​ជួប​មិត្តភក្តិ​ផង​ក៏​ត្រូវ​ជន​ដៃដល់​មួយ​ក្រុម​ព្រួត​វាយ កាប់​រហូត​ដេក​ដួល​ស្លាប់​នៅ​នឹង​កន្លែង​កើត​ហេតុតែ​ម្តង ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​គោក​រកា បាន​យាម​សព​រង់ចាំ​ផ្នែក​ជំនាញ កោសល្យ​វិច័យ​ពិនិត្យ និង​ស្រាវជ្រាវ​រក​សាច់ញាតិ​ជន​រង​គ្រោះ​ផង​ដែរ​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ