ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទំនង​​លោក អះ​ម៉ាត់ យ៉ះ​យ៉ា មិន​បានដឹង​ខ្លួនថាត្រូវដាក់​​គុក​១៥​ឆ្នាំ​​​ទេ…!

4 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​មាន​ពាក្យបណ្តឹង​ហើយ​ សមត្ថកិច្ច​នគរបាល​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិ​ជនបាន​ធ្វើការ​ឃាត់ខ្លួន​ឈ្មោះអុ​ី​ស្មា​អែ​លពិន​ឧស្ម័ន ដែល​ជា​ក្មួយបង្កើត​របស់​លោកអះ​ម៉ាត់ យ៉ះ​យ៉ា យក​ទៅ​សាកសួរ រួច​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​៩…

​រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​មាន​ពាក្យបណ្តឹង​ហើយ​ សមត្ថកិច្ច​នគរបាល​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិ​ជនបាន​ធ្វើការ​ឃាត់ខ្លួន​ឈ្មោះអុ​ី​ស្មា​អែ​លពិន​ឧស្ម័ន ដែល​ជា​ក្មួយបង្កើត​របស់​លោកអះ​ម៉ាត់ យ៉ះ​យ៉ា យក​ទៅ​សាកសួរ រួច​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​៩ ​កុម្ភៈ ឆ្នាំ​២០១៨​ជា​បន្ទាន់ ។ ជនសង្ស័យ​ឈ្មោះអុ​ី​ស្មា​អែ​ល ពិន​ឧស្ម័ន ត្រូវ​បាន​តំណាង​អយ្យការ​ធ្វើការ​ចោទ​ប្រកាន់​​ជា​ផ្លូវការ ភ្ជាប់​ជា​មួយ​លោកអះ​ម៉ាត់ យ៉ះ​យ៉ា ពី​បទ​នាំ​ចេញ​ដោយ​មិន​ស្របច្បាប់​ សម្រាប់​នាំ​ឆ្លង​ដែន ទើប​ចៅក្រម​ស៊ើប​សួរ​សម្រេច​ឃុំខ្លួន​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន​ពី​ពេល​នោះ​មក ។ ប៉ុន្តែ​លោក អះ​ម៉ាត់ យ៉ះ​យ៉ា មិន​ទាន់​ត្រូវ​បាន​ចាប់ខ្លួន​ទេ ទុក​ឱ្យ​រស់នៅ​មាន​សេរីភាព ​រហូត​ដល់​ថ្ងៃ​ទី​១៣ សីហា ទើប​ហៅ​ឱ្យ​ចូលខ្លួន​បើក​សវនាការ​ ក៏​ត្រូវ​សម្រេច​សាលក្រម​ផ្តន្ទាទោស​១៥​ឆ្នាំ​ដូច​គ្នា​តែ​ម្តង ។

សូមរំលឹកថា សាលក្រម​បាន​ប្រកាស​ជា​សាធារណៈ​នៅ​វេលា​ម៉ោង​ប្រមាណ​១២​ និង​៣០​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​១៣ សីហា ផ្តន្ទាទោស​លើជនជាប់ចោទ​ឈ្មោះ អះ​ម៉ាត់ យ៉ះ​យ៉ា អតីត​រដ្ឋលេខាធិការ​ក្រសួង​សង្គមកិច្ច អតីត​​យុទ្ធ​ជន និង​យុវ​នីតិសម្បទា និង​ក្មួយ​ប្រុស​របស់​លោក​ឈ្មោះ អុ​ី​ស្មា​អែ​ល ពិន​ឧស្ម័ន ដាក់​ពន្ធនាគារ​កំណត់​១៥​ឆ្នាំ ក្នុង​ម្នាក់​ៗ និង​សងជំងឺចិត្ត​ ទៅ​ជន​រង​គ្រោះ​ម្នាក់​ឈ្មោះ អេ​ង អៅ ភេទ​ស្រី ក្នុង​ទឹកប្រាក់​ចំនួន​១២០លាន​រៀល និង​ម្នាក់​ទៀត​ឈ្មោះ លាស់ ណា​រី ចំនួន​៨០​លាន​រៀល ពី​បទ​នាំ​យក​ចេញ​ដោយ​មិន​ស្រប ច្បាប់​សម្រាប់​នាំ​ឆ្លង​ដែន តាម​មាត្រា​១១ ច្បាប់​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការ​ធ្វើ​អាជីវកម្ម​ផ្លូវភេទ ។

ការ​បើក​សវនាការ​លើ​សំណុំរឿង​នេះ ទំនង​លោក អះ​ម៉ាត់ យ៉ះ​យ៉ា មិន​បានដឹង​ខ្លួន​ថា​ ត្រូវ​សាលក្រម​ផ្តន្ទា​ទោស​ចាប់​ដាក់​ពន្ធនាគារ​កំណត់​១៥​ឆ្នាំ​នោះ​ទេ ហើយ​ក៏​ទំនង​មិន​បានដឹង​ទៀត​ថា ត្រូវ​សមត្ថកិច្ច​ចាប់​ដាក់​ខ្នោះ នៅ​ក្រោយ​ពេល​ប្រកាស​សាលក្រម​នោះ​ដែរ ។ លុះ​ឃើញ​សកម្មភាព​ដូច្នោះ​ លោក អះ​ម៉ាត់ យ៉ះ​យ៉ា ស្លុត​ស្មារតី​និយាយ​លែង​ចេញ ហើយ​ក្រុម​គ្រួសារ​ក៏​ស្រឡាំងកាំង​គ្រប់​ៗ​គ្នា​ដែរ ។

សាលក្រម​នេះ ​បាន​ប្រកាស​ឡើង ក្រោយ​ពេល​អង្គ​សវនាការ​បើក​ការ​ជំនុំជម្រះ សាកសួរ​ដេញដោល​លើ​អង្គសេចក្តី អស់​រយៈពេល​ជា​ច្រើន​ម៉ោង ដែល​មាន​លោក កូយ សៅ ជា​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ និង​លោកស្រី ស៊ឺ វ​ន្នី ព្រះរាជអាជ្ញា​រង ជា​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ។ មានការ​កត់​សម្គាល់ថា នា​ព្រឹក​ថ្ងៃ​ទី​១៣ សីហា ឆ្នាំ​២០១៩ សំណុំរឿង​នាំ​យក​ចេញ ដោយ​មិន​ស្របច្បាប់​សម្រាប់​នាំ​ឆ្លង​ដែន ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ លើកយក​មក​បើក​សវនាការ​លើ​អង្គសេចក្តី ដែល​សំណុំរឿង​នេះ​មាន​ជន​ជា​ជាប់​ម្នាក់ គឺ​លោក អះ​ម៉ាត់ យ៉ះ​យ៉ា (​នៅ​ក្រៅ​ឃុំ​) និង​ម្នាក់​ឈ្មោះ អុ​ី​ស្មា​អែ​ល ពិន​ឧស្ម័ន ត្រូវជា​ក្មួយ (​នៅ​ក្នុង​ឃុំ​) ។

ជនជាប់ចោទ​ឈ្មោះ អុ​ី​ស្មា​អែ​ល ពិន​ឧស្ម័ន ត្រូវ​បាន​អនុរក្ស​ពន្ធនាគារ​ព្រៃ​ស ដឹក​យក​មក​ចូលរួម​សវនាការ​នេះ ។ ចំណែក​លោក អះ​ម៉ាត់ យ៉ះ​យ៉ា ក៏​បាន​មក​ចូលរួម​ក្នុង​ការ​សាកសួរ​ដេញដោល​នោះ​ដែរ មាន​អម​ដោយ​មេធាវី​ការពារ​ក្តី និង​ក្រុម​គ្រួសារ ។ សវនាការ​បាន​សាកសួរ​ដេញដោល​អស់​រយៈពេល​ច្រើន​ម៉ោង បន្ទាប់​មក​ត្រូវ​បាន​សម្រាក​១៥​នាទី ។ លុះ​ពេល​ចូល​វិញ ចៅ​ក្រុមប្រឹក្សា​ជំនុំជម្រះ បាន​ប្រកាស​សាលក្រម​ផ្តន្ទាទោស​លើ​ជនជាប់ចោទ​ទាំង​២​នាក់​នោះ​តែ​ម្តង ដោយ​ដាក់ទោស​ម្នាក់​១៥​ឆ្នាំ និង​បង្គាប់​ឲ្យ​សមត្ថកិច្ច ដែល​បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច​ហើយ​នោះ ចាប់​ដាក់​ខ្នោះដៃ​លោក អះ​ម៉ាត់ យ៉ះ​យ៉ា​ជា​បន្ទាន់ រួច​នាំ​ចេញពី​បន្ទប់​សវនាការ​ចុះ​តាម​ទ្វារ​ក្រោយ ចូល​រថយន្ត​ទំនើប​១​គ្រឿង ដឹក​ទៅ​កាន់​ពន្ធនាគារ​ព្រៃ​ស​តែ​ម្តង ។

អង្គហេតុ​នៃ​សំណុំរឿង​នេះ​ត្រូវ​បាន​ចៅក្រម​ជំនុំជម្រះ​លើក​ឡើង​ថា ជនជាប់ចោទ​ឈ្មោះ អុ​ី​ស្មា​អែ​ល ពិន​ឧស្ម័ន កាលពី​អំឡុង​ឆ្នាំ​២០០៤ ដល់​ឆ្នាំ​២០១៧ បាន​ប្រព្រឹត្ត​បទល្មើស​ដើរ​ឃោសនា​ក្នុងភូមិ​ថា ឈ្មោះ អះ​ម៉ាត់ យ៉ះ​យ៉ា ត្រូវជា​ឪពុកមា​របស់​ខ្លួន ត្រូវការ​ជ្រើសរើស​ពល​ការិនី​បញ្ជូន​ទៅ​ធ្វើការ​ជា​ជំនួយការ​មេផ្ទះ នៅ​ប្រទេស​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត ជា​ច្រើន​នាក់ ដោយ​ទទួល​បាន​ប្រាក់​ឈ្នួល​ពី​២២០​ដុល្លារ​អា​មេ​រិ​ក​ឡើង​ទៅ ដែល​កិច្ចសន្យាការងារ​រយៈពេល​២​ឆ្នាំ​។ ចំពោះ​ឯកសារ បែបបទ លិខិតឆ្លងដែន និង​សោហ៊ុយ​ធ្វើ​ដំណើរ​គឺ​ឪពុកមា​របស់​គាត់​ឈ្មោះ អះ​ម៉ាត់ យ៉ះ​យ៉ា ជា​អ្នក​ចំណាយ​ទាំងអស់ ។

បន្ទាប់​មក​ទៀត​ ជនជាប់ចោទ​បាន​ដើរ​អូស​ទាញ​ពលរដ្ឋ​ក្នុងភូមិ​២​នាក់ គឺ​ម្នាក់​ឈ្មោះ អេ​ង អៅ និង​ម្នាក់​ឈ្មោះ លាស់ ណា​វី ដែល​ជា​ជន​រង​គ្រោះ និង​ក្រោយមក​ដើរ​អូស​ទាញ​បាន​រហូត​ដល់​ទៅ​ជាង​៣០០​នាក់​ទៀត ហើយ​នាំ​ទៅ​ប្រគល់​ឲ្យ​លោក អះ​ម៉ាត់ យ៉ះ​យ៉ា ស្នាក់​នៅផ្ទះ​លេខ​៣៤ ផ្លូវ​លេខ​៧០ សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ។ ពេល​នោះ​ ជន​រង​គ្រោះ​ត្រូវ​បាន​លោក អះ​ម៉ាត់ យ៉ះ​យ៉ា ក្លែង​អត្តសញ្ញាណ​ដោយ​ប្រើ​ឯកសារ ហើយ​បាន​បញ្ជូន​ទៅ​ធ្វើ​ជា​ស្ត្រី​បម្រើ​តាម​ផ្ទះ នៅ​ប្រទេស​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត ។

នៅ​ប្រទេស​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត ជន​រង​គ្រោះ​ត្រូវ​បាន​ថៅកែ​កេងប្រវ័ញ្ច​កម្លាំង​ពលកម្ម បិទ​សិទ្ធិ​សេរីភាព ហើយ​ត្រូវ​បាន​គេ​លក់​ត​ៗ​គ្នា​ទៀត មាន​តម្លៃ​ដល់​ទៅ​២​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ។ ជន​រង​គ្រោះ​ មិន​ត្រូវ​បាន​គេ​យក​ទៅ​ឲ្យ​ធ្វើ​ការងារ​ផ្ទះ​ទេ ហើយ​រង​នូវ​ការ​រំលោភ​ផ្លូវភេទ និង​មិន​ទទួល​បាន​ប្រាក់​ឈ្នួល​ទៀត​ផង តាំងពី​ពេល​បញ្ជូន​ទៅ​ដល់​ក្នុង​អំឡុង​ឆ្នាំ​២០០៤ ខែសីហា ឆ្នាំ​២០១៧​។ របាយការណ៍​បញ្ជាក់​ថា ក្រោយមក​ជន​រង​គ្រោះ​២​នាក់​ដូច​មានឈ្មោះ​ខាងលើ បាន​ទាក់ទង​មក​អាណាព្យាបាល​នៅ​ស្រុក​ខ្មែរ ក៏​រឿង​នេះ​ត្រូវ​បាន​ជួយ​អន្តរាគមន៍​ពី​សំណាក់​លោក ឧកញ៉ា អូ​ស្មាន ហា​ស្សាន់ ទេស​រដ្ឋមន្ត្រី​ទទួល​បន្ទុក​បេសកកម្ម​ពិសេស និង​ស្ថានទូត​ខ្មែរ​ជួយ​សង្គ្រោះ​នាំ​មក​ស្រុក​កំណើត​វិញ ទើប​ជន​រង​គ្រោះ​បាន​ដាក់​ពាក្យបណ្តឹង​ដល់​សមត្ថកិច្ច ដើម្បី​ចាត់ការ​លើ​ជនជាប់ចោទ ។ (សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ