ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច ​ស ​ខេ​ង ៖ បើសិន​មានការ​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់ ប្រៀប​ដូច​ជា កម្ពុជា​ត្រូវ​រុះរើ​សា​ជា​ថ្មី​អី​ញ្ចឹ​ង

4 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ សម្តេច​ក្រឡា ហោម ស ខេ​ង​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​អះអាង​ថា ប្រសិនបើ​មានការ​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់ នា​ពេល​បច្ចុប្បន្ន​ចោល​នោះ ប្រៀប​ដូច​ជា…

ខេត្តបាត់ដំបង ៖ សម្តេច​ក្រឡា ហោម ស ខេ​ង​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​អះអាង​ថា ប្រសិនបើ​មានការ​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់ នា​ពេល​បច្ចុប្បន្ន​ចោល​នោះ ប្រៀប​ដូច​ជា ប្រទេស​កម្ពុជា​ត្រូវ​រុះរើ​សា​ជា​ថ្មី​អី​ញ្ចឹ​ង ។ ការ​បញ្ជាក់​របស់​សម្តេច ស ខេ​ង ខណៈ​ដែល​ក្រុមប្រឆាំង​នៅ​ក្រៅប្រទេស​បាន​កំពុង​តែ​ញុះញង់ និង​កៀរគរ​គាំទ្រ​ខ្លួន និង​ប្រជាពលរដ្ឋ ដើម្បី​ប្រឆាំង​រាជរដ្ឋាភិបាល​ប​ច្ចប្ប​ន្ន ។

ជាក់ស្តែង​នោះ កាលពី​ថ្ងៃ​ទី​១២ សីហា​ក្រុមប្រឆាំង​នៅ​ប្រទេស​ជប៉ុន​បាន​ធ្វើ​បាតុកម្ម ដើម្បី​ប្រកាស​មិន​ទទួល​រាជរដ្ឋាភិបាល​ដែល​កំពុង​ដឹកនាំ​ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន​នោះ​ទេ ។ យ៉ាងណា​ក្តី​សម្តេច​ក្រឡាហោម​ស ខេ​ង ថ្លែង​ក្នុង​ពិធី​សម្ភោ​ធ​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ស្ពាន ច្រាំង​ចោត ស្ថិត​នៅ​ភូមិ​រូង ឃុំ​ត្បែងមានជ័យ ស្រុក​បាណ​ន់ ខេត្តបាត់ដំបង នា​ព្រឹក​ថ្ងៃ​ទី​១៤ ខែសីហា​ថា ៖«​ស្រុក​យើង​កំពុង​មាន​សន្តិភាព​ពេញលេញ អត់​មាន​ទ័ព​ក្រៅច្បាប់ ឬ​ហៅ ថា​ឧ​ន្ទា​ម​ដើម្បី​មក​ធ្វើសង្គ្រាម​ជាមួយ​រាជរដ្ឋាភិបាល ដោយ​កៀរគរ​កម្លាំង​កងទ័ព ឬ​រើស​ពី​ទ័ព​ពី​ប្រជាជន​ទៅ​ច្បាំង​ទេ ។ នេះ​ជា​ការ​ជោគជ័យ​ទាំងអស់​គ្នា​» ។

សម្តេច​បាន​បន្ត​ថា ប្រ​សិន​មក​ដល់​ពេល​នេះ​មិន​ទាន់​មាន​សុខ​សន្តិភាព គឺ​យើង​មិន​អាច​ធ្វើ​អ្វី​បាន​នោះ​ទេ ។ ពិត​នៅ​តំបន់​នេះ (​បាត់ដំបង​) ប៉ុន្តែ​ក្នុង​នាម​ជា​អ្នក​រួមចំណែក​ដឹកនាំ​មួយ ខ្ញុំ បាន​ឆ្លងកាត់​តំបន់​នេះ​ជា​ច្រើន​លើក​ច្រើន​សារ ដើម្បី​មក​សួរសុខទុក្ខ​កងទ័ព​ដែល​ឈរជើង​នៅ​កន្លែង​នេះ ។ ពេល​នេះ​អត់​មាន​សន្តិភាព​ទេ គឺ​មាន​អារម្មណ៍​មួយ​ភ័យ ហើយ​ត្រូវ​ប្រយ័ត្ន ប្រយែង ព្រោះ​ខ្លាច​គេ​បាញ់​តាម​ផ្លូវ ប៉ុន្តែ​មក​ដល់​ពេល​នេះ​យើង​មាន​សន្តិភាព​មិន​បារម្ភ​នោះ​ទេ ។ ជាមួយ​គ្នា​នោះ​ដែរ សម្តេច​ស ខេ​ង ក៏​បាន​គូសបញ្ជាក់​ថា ៖​អី​ញ្ចឹ​ង​ទេ យើង​នាំ​គ្នា គិត​មើល​ថា ក្នុង​ពេល​យើង​មាន​សុខ​សន្តិភាព​បែប​នេះ យើង​គួរ​នាំ​គ្នា​គិត​ដើម្បី​កសាង​ជីវភាព​របស់​យើង​ឲ្យ​សម្បូរ​សប្បាយ ។ យើង​បាន​សុខ​ហើយ យើង​ត្រូវ​នាំ​គ្នា​គិត​ពី​ជីវភាព បើ​មិន​ដូច្នេះ​មិន​ត្រឹមត្រូវ​ទេ អី​ញ្ចឹ​ង​ត្រូវ​ខិតខំ​ប្រឹងប្រែង​ដើម្បី​លើក​ស្ទូ​យ​ជីវភាព​របស់​យើង​» ។

សម្តេច​ស ខេ​ង ក៏​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​កុំ​ជឿ​ការ​ឃោសនា​អូស​ទាញ​ពី​មជ្ឈដ្ឋាន​អ្នកនយោបាយ​ខ្លះ (​នយោបាយ​ប្រឆាំង​) ដែល​មាន​បំណង​ដើម្បី​កៀរគរ​ប្រមែប្រមូល​ប្រជាពលរដ្ឋ​ដែល​គាំទ្រ​ទៅ​ប្រឆាំង​រាជរដ្ឋាភិបាល​ឲ្យ​សោះ តាម​រយៈ​បាតុកម្ម ឬ​មហា​បាតុកម្ម​ជាដើម ។ សម្តេច​បញ្ជាក់​ថា ៖«​ការ​ធ្វើ​បាតុកម្ម​នេះ​ប្រវត្តិសាស្ត្រ​បាន​ព្រមាន​យើង​រួច​ហើយ គឺ​រដ្ឋាភិបាល​សព្វថ្ងៃ គឺជា​រដ្ឋាភិបាល​កើត​ចេញពី​ការ​បោះ​ឆ្នោត​ដោយ​ប្រជាពលរដ្ឋ​ជាង​៨០% ដោយ គ្មាន​អំពើ​ហិង្សា​របួស​ស្នាម ឬ​ស្លាប់​នោះ​ទេ ។ ហើយ​មានការ​ទទួលស្គាល់​ពី​លក្ខណៈ​អន្តរជាតិ បើ​ទោះបីជា​ប្រទេស​មួយ​ចំនួន​មិន​បាន​ទទួលស្គាល់ តែ​ប្រទេស​ច្រើន​គេ​ទទួលស្គាល់ ។ ជាក់ស្តែង​នោះ​មក​ដល់​ពេល​នេះ កម្ពុជា​កំពុង​ធ្វើ​ទំនាក់ទំនង​ជាមួយ​បណ្តា​ប្រទេស​ទាំងអស់​លើ​សកលលោក ហើយ​មិន​បាន​ចាត់​ទុក​ប្រទេស​ណា​ជាស​ត្រូវ​នោះ​ទេ »​។

ជាមួយ​គ្នា​នោះ​ដែរ សម្តេច ស​ខេ​ង ក៏​បាន​បញ្ជាក់​យ៉ាង​ម៉ឹង​ម៉ាត់​ថា ជំហរ​នយោបាយ​របស់​កម្ពុជា គឺ​ស្វាគមន៍​មិត្តភក្តិ​បណ្តា​ប្រទេស​ទាំងអស់ នៅ​លើ​សកលលោក ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ​នោះ​ទេ ។ សម្តេច​ថា ៖«​ចង់​និយាយ​ថា ប្រទេស​នោះ​ប្រកាន់​របប​នយោបាយ​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស ដូច​កម្ពុជា​ក៏​យើង​ស្វាគមន៍ ប្រទេស​ប្រកាន់​របប​កុំ​ម្មុ​យ​នី​ស​ក៏​យើង​ស្វាគមន៍ ។ ព្រោះថា ពេល​នេះ​ទំនាក់ទំនង​អន្តរជាតិ​ចង់​ដូរ​ហើយ ដោយ​ពី​មុន​ប្រទេស​មហាអំណាច គឺ​នយោបាយ​ទំនាក់ទំនង​ការ​បរទេស​គេ​ពឹងផ្អែក​លើ​មនោគមន៍វិជ្ជា​របស់​គេ ឯ​រឿង​ផ្សេង​ទៀត​គេ​ដូរ​ហើយ ។ គេ​ឥឡូវ​គេ​គិតគូរ​រឿង​រកស៊ី​ជាមួយ​គ្នា ប្រទេស​សេរី​មក​ធ្វើ​សម្ព័ន្ធមិត្ត​ជាមួយ​ប្រទេស​កុ​ម្មុ​យ​នី​ស​ក៏​មាន​ដែរ ហើយ​ប្រទេស​ប្រទេស​កុ​ម្មុ​យ​នី​ស​យ៉ាង​ជិត​ស្និ​ទ​ជាមួយ​សេរី​ក៏​មាន ដើម្បី​ផ្លាស់​ប្តូរ​សេដ្ឋកិច្ច​ក៏​មាន​ដែរ​» ។ សម្តេច​ក៏​បាន​អះអាង​ថា សព្វ​ថ្ងៃនេះ​រាជរដ្ឋាភិបាល​បាន​កំពុង​ខិតខំ​ពង្រឹង​សន្តិសុខ និង​ស្ថេ​រ​ភាព ទំនាក់ទំនង​ឲ្យ​កាន់តែ​រឹង​មាំ​បន្ថែម ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

បញ្ជាក់ ៖ ស្ពាន​ចំនួន​៥​ក្នុង​ខេត្តបាត់ដំបង​…​បើក​ឱ្យ​ប្រើប្រាស់​ពី​ថ្ងៃនេះទៅ

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ