ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គូស្នេហ៍​ក្នុង Instagram ធ្វើ​ឱ្យ​ផ្ទុះ​កំហឹង​បន្ទាប់​ពី​ប៉ះពាល់​ទី​សក្ការ​នៅ​កោះ​បាលី

4 ឆ្នាំ មុន

អ្នក​និយម​លេង​អ៊ី​ន​ធឺ​ណេ​ត​ឥណ្ឌូ​នេ​ស៊ី​មានការ​ខឹងសម្បារ​យ៉ាង​ខ្លាំង បន្ទាប់​ពី​មាន​វី​ដេ​អូ​ដែល​លេច​ចេញ​រូបភាព​បង្ហាញ​ពី​គូស្នេហ៍​អ្នកលេង​បណ្តាញ​សង្គម Instagram មួយគូ​កំពុង​តែ​ប្រមាថ​ទី​សក្ការបូជា​មួយ​នៅ​កោះ​បាលី ។ ក្រោយមក​អ្នក​ទាំង​ពីរ​នេះ​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា Fitness Models ដែល​មាន​គណនី Instagram…

អ្នក​និយម​លេង​អ៊ី​ន​ធឺ​ណេ​ត​ឥណ្ឌូ​នេ​ស៊ី​មានការ​ខឹងសម្បារ​យ៉ាង​ខ្លាំង បន្ទាប់​ពី​មាន​វី​ដេ​អូ​ដែល​លេច​ចេញ​រូបភាព​បង្ហាញ​ពី​គូស្នេហ៍​អ្នកលេង​បណ្តាញ​សង្គម Instagram មួយគូ​កំពុង​តែ​ប្រមាថ​ទី​សក្ការបូជា​មួយ​នៅ​កោះ​បាលី ។

ក្រោយមក​អ្នក​ទាំង​ពីរ​នេះ​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា Fitness Models ដែល​មាន​គណនី Instagram ឈ្មោះ Sabina Dolezalova និង Zdenek Slouka ។ អ្នក​ទាំង​ពីរ​ត្រូវ​បាន​គេ​មើលឃើញ​ថា មាន​ភាព​ទាក់ទាញ​នៅ​ក្នុង​វី​ដេ​អូ​ដែល​អ្នកស្រុក​ដឹង​ថា ជា​កន្លែង​ទី​សក្ការ​នៃ​ប្រាសាទ​មួយ នៅ​ពេល​ដែល​នាង Dolezalova បាន​ទយ​គូថ​លាត់សំពត់​ឡើង​លើ ហើយ Slouka យកដៃ​ត្រងទឹក​ពី​ប្រភព​ទី​សក្ការ​មក​លាង​គូថ​របស់​នាង ។

យោង​តាម​គេហទំព័រ Nextshark ឱ្យ​ដឹង​ថា​វេជ្ជបណ្ឌិត Arya Wedakarna សមាជិក​ព្រឹទ្ធសភា​មក​ពី​កោះ​បាលី​បានឱ្យ​ដឹង​ថា អ្នកលេង Instagram បាន​ប្រព្រឹត្ត​អំពើ​គួរ​ឱ្យ​ស្អប់ខ្ពើម​នៅ​ក្នុង​ទី​សក្ការ Ubud ។ នៅ​ក្នុង​ការ​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម Instagram សមាជិក​ព្រឹទ្ធសភា​បាន​បញ្ជាក់​ថា លោក​គ្រោង​នឹង​កោះហៅ​អ្នក​ទាំង​ពីរ​ឆាប់​ៗ​នេះ ។

យោង​តាម​សារព័ត៌មាន Mata Indonesia News បានឱ្យ​ដឹង​ថា អ្នកលេង​អ៊ី​ន​ធឺ​ណេ​ត​ឥណ្ឌូ​នេ​ស៊ី​មួយ​ចំនួន​បាន​ជំរុញ​ឱ្យ​ទីភ្នាក់ងារ​អន្តោប្រវេសន៍​កោះ​បាលី​រារាំង​ជនបរទេស​ទាំង​ពីរ​ឲ្យ ចាក​ចេញពី​កោះ​បាលី​រហូត​ដល់​ពួក​គេ​ទទួលខុសត្រូវ​ចំពោះ​សកម្មភាព​របស់​ពួក​គេ ។ បន្ទាប់​ពី​វី​ដេ​អូ​ឃ្លី​ប​នេះ​ផ្ទុះ​រីក​រាលដាល​នូវ​ការ​រិះគន់​មក Dolezalova និង Slouka បាន​សុំ​ទោស​តាម​រយៈ​គណនី Instagram របស់​ពួក​គេ​គឺ @sabina_dolezalova_ifbb និង @znedekslouka ។ ហើយ​ចាប់តាំងពី​ពេល​នោះ​មក​គណនី​ត្រូវ​បាន​ធ្វើ​ឯកជន ឬ​ផ្អាក ។

អ្នក​ទាំង​ពីរ​បាន​សម្តែង​នូវ​ការ​សុំ​ទោស តាម​រយៈ​ការ Upload វី​ដេ​អូ​ដែល​ក្នុង​នោះ​ពួក​គេ​បាន​សារភាព​កំហុស​របស់​ពួក​គេ ។ Slouka បាន​និយាយ​ថា «​យើង​មានការ​សោកស្តាយ​យ៉ាង​ខ្លាំង ចំពោះ​វី​ដេ​អូ​កាលពី​ម្សិលមិញ ។ យើង​បាន​ធ្វើ​ឱ្យ​ខូច​កេរ្តិ៍ឈ្មោះ​ប្រាសាទ និង​ទឹក​ដ៏​បរិសុទ្ធ​នៅ Ubud ហើយ​យើង​មិន​បានដឹង​ទេ ដូច្នេះ​យើង​មានការ​សោកស្តាយ​អំពី​រឿង​នេះ​» ។

ដោយឡែក Dolezalova បាន​និយាយ​ថា «​យើង​មិន​មានគំនិត​អាក្រក់​អំពី​ទឹក​ដ៏​បរិសុទ្ធ ឬ​មាន​ប្រសាទ​ដ៏​បរិសុទ្ធ​ទេ ដូច្នេះ​យើង​ពិតជា​មិន​ចង់​ធ្វើ​អ្វី​ដែល​អាក្រក់​ទេ ។ យើង​ពិតជា​សុំ​ទោស ហើយ​យើង​សង្ឃឹមថា អ្នក​នឹង​អភ័យទោស​ឱ្យ​យើង ។ ឥឡូវ​យើង​កំពុង​រក​មើល​នូវ​អ្វី​ដែល​យើង​អាច​ធ្វើ ដើម្បី​ជួសជុល​ការ​ខូចខាត​នេះ​» ។

យោង​តាម​សារព័ត៌មាន Detik News បានឱ្យ​ដឹង​ថា​នៅ​ថ្ងៃ​ទី​៨ ខែសីហា គូស្នេហ៍​នេះ​ត្រូវ​បាន​គេ​ឱ្យធ្វើ​ការ​សុំ​ទោស​នៅ​ចំពោះ​មុខ​ប៉ូលិស ចំពោះ​សកម្មភាព​របស់​ពួក​គេ ហើយ​ត្រូវ​បាន​គេ​រាយការណ៍​ថា ត្រូវ​បាន​គេ​លើកលែងទោស ៕ កែសម្រួល​ដោយ ៖​សុ​ឃា​ក់

ប្រភព ៖ Nextshark

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ