ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​យកសក់​ឱ្យមិត្តភក្តិលុះចុះមកវិញ ត្រូវជនមិនស្គាល់អត្តសញ្ញាណយកកាំបិតភ្ជង់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​ត្រូវ​ជនសង្ស័យ​ធ្វើ​សកម្មភាព​ភ្ជង់​ប្លន់​យក​កាបូប​លុយ​ដែល​មាន​ប្រាក់​ចំនួន​៦​ម៉ឺន​រៀល និង​ទូរស័ព្ទ​ដៃ​មួយ​គ្រឿង​បាន​សម្រេច​នៅ​ផ្លូវឌឿងហែម​​ក្បែរ​ប៉ុស្ដិ៍​ផ្សារ​កណ្ដាល​ទី​២ ដែល​ហេតុ​ការណ៍​នេះ​​បាន​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​១៥​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៤ ខែសីហា ឆ្នាំ​២០១៩ តាម​បណ្ដោយ​ផ្លូវ​១៣៦ ស្ថិត​នៅ​ក្នុង​សង្កាត់​ផ្សារ​កណ្តាល​ទី​២ ខណ្ឌដូន​ពេញ…

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​ត្រូវ​ជនសង្ស័យ​ធ្វើ​សកម្មភាព​ភ្ជង់​ប្លន់​យក​កាបូប​លុយ​ដែល​មាន​ប្រាក់​ចំនួន​៦​ម៉ឺន​រៀល និង​ទូរស័ព្ទ​ដៃ​មួយ​គ្រឿង​បាន​សម្រេច​នៅ​ផ្លូវឌឿងហែម​​ក្បែរ​ប៉ុស្ដិ៍​ផ្សារ​កណ្ដាល​ទី​២ ដែល​ហេតុ​ការណ៍​នេះ​​បាន​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​១៥​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៤ ខែសីហា ឆ្នាំ​២០១៩ តាម​បណ្ដោយ​ផ្លូវ​១៣៦ ស្ថិត​នៅ​ក្នុង​សង្កាត់​ផ្សារ​កណ្តាល​ទី​២ ខណ្ឌដូន​ពេញ ។

ជន​រង​គ្រោះ​ឈ្មោះ​នូ ធា​វី ភេទ​ស្រី អាយុ​៣៥​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​៤ ជាន់​ទី​១ ផ្លូវ​១៣០ សង្កាត់​ផ្សារ​ចាស់ ខណ្ឌដូនពេញ ចំណែក​មិត្តភក្តិ​របស់​ជន​រង​គ្រោះ​ឈ្មោះ​ណា​ណា អាយុ​៣៣​ឆ្នាំ ស្នាក់​នៅ​ផ្លូវ​១៣៦ សង្កាត់​ផ្សារ​កណ្តាល​១ ខណ្ឌដូនពេញ ។

តាម​ប្រភព​ព័ត៌មាន​ពី​ជន​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គាត់​បាន​យក​សក់​ក្លែងក្លាយ​ទៅ​ឱ្យ​មិត្តភក្តិ​ម្នាក់​នៅផ្ទះ​ជាន់​ទី​៣ តាម​ដងផ្លូវ​១៣៦ ម្តុំ​ផ្សារ​កណ្តាល​ទី​២ ហើយ ពេល​គាត់​ចុះ​វិញ​ក៏​ស្រាប់តែ​លេចមុខ​ជនសង្ស័យ​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ​បាន​ធ្វើ​សកម្មភាព​យក​កូនកាំបិត​មក​ភ្ជង់​គាត់ រួច​គំរាម​យក​កាបូប​លុយ និង​ទូរស័ព្ទ​ដៃ​មួយ​គ្រឿង​បាន​សម្រេច ហើយ​ជនសង្ស័យ​រត់គេច​ខ្លួន​បាត់​ស្រមោល ។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា ភ្លាម​ៗ​នោះ​គាត់​ក៏​បាន​ស្រែក​ឆោឡោ​ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​មក​ជួយ​ដែរ ប៉ុន្តែ​ដោយសារ​ផ្លូវ​មាន​សភាព​ស្ងាត់ ទើប​គាត់​ក៏​រត់​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​ផ្សារ​កណ្តាល​ទី​២ ដើម្បី​ឱ្យ​សមត្ថ​កិច្ច​ជួយ​អន្តរាគមន៍ ។

ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះ​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ផ្សារ​កណ្តាល​២ ដើម្បី​អោយ​សមត្ថកិច្ច​ធ្វើការ​ស្រាវជ្រាវ​ចាប់​ជនសង្ស័យ​យក​មក​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ