ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហាសេដ្ឋី Warren Buffett ចែករំលែក​វិធីសាស្ត្រ​រស់នៅ​ដោយ​មាន​សុភមង្គល

4 ឆ្នាំ មុន

កាលពី​ឆ្នាំ​១៩៩៨ លោក​មហាសេដ្ឋី Warren Buffett ថា បាន​សួរ​ទៅ​ក្រុម​និស្សិត​មក​ពី ពី​សាកលវិទ្យាល័យ Florida ថា តើ​អ្នក​ចង់​រស់នៅ​ជីវិត​ដែល​មាន​សុ​មង្គល​ជាង​នេះ​ទេ​ប្រសិនបើ​អ្នក​អាច​ចាប់ផ្តើម​ជីវិត​សា​ជា​ថ្មី…

កាលពី​ឆ្នាំ​១៩៩៨ លោក​មហាសេដ្ឋី Warren Buffett ថា បាន​សួរ​ទៅ​ក្រុម​និស្សិត​មក​ពី ពី​សាកលវិទ្យាល័យ Florida ថា តើ​អ្នក​ចង់​រស់នៅ​ជីវិត​ដែល​មាន​សុ​មង្គល​ជាង​នេះ​ទេ​ប្រសិនបើ​អ្នក​អាច​ចាប់ផ្តើម​ជីវិត​សា​ជា​ថ្មី ?

លោក​បាន​ឆ្លើយ​ថា លោក​ចង់​មាន​ហ្ស៊ែ​ន​ដែល​អនុញ្ញាត​ឲ្យ​លោក​រស់នៅ​ដល់​អាយុ​១២០​ឆ្នាំ ។ វា​អាច​ជា​ចម្លើយ​លេងសើច​មួយ ប៉ុន្តែ​នេះ​ក៏​បង្ហាញ​ថា លោក​ពិតជា​ពេញចិត្ត និង​ជីវិត​ដែល​លោក​មាន​សព្វថ្ងៃ និង​មិន​ចង់​ធ្វើការ​ផ្លាស់​ប្តូរ​អ្វី​ដែរ ។ លោក​បាន​ទទួលស្គាល់​ថា លោក​ពិតជា​សំណាង​ណាស់ ដែល​ទទួល​បាន​ជីវិត​ដូច​លោក ។ តែ​លោក​ក៏​បាន​ទទួលស្គាល់​ថា មនុស្ស​គ្រប់​រូប​មិន​មានសំណាង​ល្អ​ដូច​លោក​ទេ ព្រោះ​វា​អាស្រ័យ​លើ​បរិស្ថាន​ដែល​មនុស្ស​រស់នៅ ។

លោក Buffett បាន​ចែករំលែក​ថា លោក Bill Gates ធ្លាប់​និយាយ​ថា ប្រសិនបើ​លោក Buffett ចាប់កំណើត​ប្រមាណ​៣​លាន​ឆ្នាំ​មុន លោក​ប្រហែលជា​ក្លាយជា​ចំណី​របស់​សត្វ​ហើយ ព្រោះ​លោក​មិន​អាច​រត់​បាន​លឿន​ឡើងដើមឈើ ឬ​ធ្វើ​អ្វី​ដើម្បី​ការពារ​ខ្លួន​ឡើយ​។

លោក​បាន​បញ្ចប់​ម៉ោង​របស់​លោក ដោយ​ជំរុញ​ដល់​មនុស្ស​គ្រប់​គ្នា​ដែល​ចូលរួម​ឲ្យ​គិត​ពី​សុភមង្គល​ដែល​អាច​កើតឡើង​បាន​ដូច​ជា នៅ​ជិត​មនុស្ស​ដែល​អ្នក​ចូល​ចិត្ត​ជាដើម ។ លោក​បាន​បន្ត​ថា លោក​ធ្វើការ​តែ​ជាមួយ​មនុស្ស​ដែល​លោក​ចូល​ចិត្ត​ទេ ហើយ​លោក​នឹង​បដិសេធ​ក្នុង​ការ​ធ្វើការ​ជាមួយ​មនុស្ស​ដែល​លោក​មិន​ចូល​ចិត្ត បើ​ទោះជា​ពួក​គេ​អាច​រក​លុយ​ឲ្យ​លោក​បាន​រាប់រយ​លាន​ដុល្លារ​ក៏​ដោយ ។

លោក​បាន​បន្ត​ថា «​ខ្ញុំ​ជំរុញ​ឲ្យ​អ្នកធ្វើការ​ងារ​ដែល​អ្នក​ស្រលាញ់ ។ អ្នក​ប្រហែលជា​មិន​ប្រក្រតី​ទេ ប្រសិនបើ​អ្នក​បន្ត​ធ្វើការ​ងារ​ដែល​អ្នក​មិន​ចូល​ចិត្ត ដើម្បី​ធ្វើ​ឲ្យ​ប្រវត្តិរូប​របស់​អ្នក​ល្អមើល​» ។
អ្នក​ប្រហែលជា​គិត​ថា វា​អាច​កើត​មានបាន​ព្រោះ​លោក Buffett ជា​មហាសេដ្ឋី ប៉ុន្តែ​គួរ​បញ្ជាក់​ផង​ដែរ​ថា លោក​បាន​ធ្វើការ​ដែល​លោក​ស្រលាញ់​តាំងពី​មុន​លោក​ក្លាយជា​អ្នក​ជោគជ័យ​មួយ​រូប​ម្ល៉េះ ៕ កែសម្រួល​ដោយ ៖​សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ