ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក លឹ​ម គាន​ហោ ចុះ​ដោះស្រាយ​ទឹក​ប្រើប្រាស់​នៅ​ស្រុក​ស្ទោង

4 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តកំពង់ធំ ៖ ក្នុង​ពេល​ចុះ​បំពេញបេសកកម្ម​របស់ ឯកឧត្តម លឹ​ម គាន​ហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម នា​ថ្ងៃ​ទី​៨ ខែកុម្ភៈ…

ខេត្តកំពង់ធំ ៖ ក្នុង​ពេល​ចុះ​បំពេញបេសកកម្ម​របស់ ឯកឧត្តម លឹ​ម គាន​ហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម នា​ថ្ងៃ​ទី​៨ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ​ស្រុក​ស្ទោង ជា​ពិសេស​គឺ​ដោះស្រាយ​ទឹក​ប្រើប្រាស់​ប្រចាំ​ថ្ងៃ ដោយ​បាន​ជីក​ស្រះ​ក្នុង​ស្ទឹង ។

ដែល​ទន្ទឹម​នោះ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ជម្រុញ​ឲ្យ​មានការ​សាងសង់​ទំនប់​ស្ទាក់ និង​សំណង់​ចែកចាយ​-​ស្ពាន​នៅ​ចំណុច​ឃុំ​ម្សា​ក្រង ស្រុក​ស្ទោង ខេត្តកំពង់ធំ ជា​អាទិភាព​បំផុត​។ នៅ​ថ្ងៃ​ទី​១០ ខែ​មិ​នា ឆ្នាំ​២០១៩ ការដ្ឋាន​ត្រូវ​បាន​ចាប់​ដំណើរការ​ជា​បន្ទាន់​បាន​យ៉ាង​ឆាប់រហ័ស ជា​លទ្ធផល​សម្រេច​បាន​ប្រមាណ ៩០% ដោយនៅ​សល់​តែ​ការ​ចាក់​ធ្នឹម​ប៉ែក​ខាងលើ​តែ​ប៉ុណ្ណោះ​។ រហូត​មក​ដល់​ពេល​នេះ​ថ្ងៃ​ទី​១៤ សីហា ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ជំរុញ​ឱ្យ​មានការ​សាងសង់​បានឱ្យ​១០០% ដើម្បី​ឱ្យ​មានទឹក​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​។

នេះ​ជា​អត្ថប្រយោជន៍​ចាប់ពី​ពេល​ហ្នឹង​ទៅ​តាម​បណ្តោយ​ស្ទឹង​ស្ទោង ចាប់ពី​សំណង់​មេ ៣០​កញ្ញា ទឹក​អាច​រក្សា​បាន​លែង​ជួប​ប្រទះ​នូវ​ភាព​រឹង​ស្ងួត​ដូច​មុន​, ធានា​ទឹក​ដល់​ការ​ស្រោច​ស្រប​ប៉ែក​ខាងក្រោម ពិសេស​ទៅ​ទៀត​គឺ​ប្រជាពលរដ្ឋ​មាន​ស្ពាន​ថ្មី​ដើម្បី​ឆ្លងកាត់​ជំនួស​ស្ពានឈើ​ចាស់​ដែល​មាន​សភាព​ទ្រុ​ធ​ទ្រោម​ណាស់​ទៅ​ហើយ​។ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ